ភ្នំពេញ៖ គិតមកទល់ចុងខែតុលាឆ្នាំ២០១៧ ស្តុកទី២ HUAWEI nova 2i ត្រូវបានកក់ទុកមុនជាង ៩០% ហើយនៅសល់តែ ១០% ទៀតតែប៉ុណ្ណោះ សម្រាប់អតិថិជនចុងក្រោយ។ អាស្រ័យហេតុនេះ រាល់អតិថិជន ដែលពុំទាន់បានធ្វើការ កម្ម៉ង់ទុកមុន សូមអញ្ជើញរួសរាន់ឡើង ទៅកាន់សាខាលក់ទូរសព្ទដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញា Huawei ដើម្បីទទួលបានតម្លៃពិសេសត្រឹមតែ ៣២៩ ដុល្លារថែមកាដូញ៉ាក់សាច់។

កក់ស្តុកទី២ HUAWEI nova 2i ដើរលេងបុណ្យ Halloween & បុណ្យអ៊ុំទូកប

ថ្លែងក្នុងពិធីជួបជុំ មិត្តអ្នកសារព័ត៌មាន ជាងថតរូប និងតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយ Huawei nova 2i កំពុងតែអង្រូនបេះដូងអ្នកប្រើប្រាស់ និងឆក់យកចំណែកទីផ្សារ ស្មាតហ្វូនបានយ៉ាងប្រសើរ។ មកទល់ពេលនេះ សម្រាប់ស្តុកទី២ យើងទទួលបានការកក់ទុកមុន យ៉ាងច្រើនលើសលុបហួសពីការរំពឹងទុក ជាង៩០% បើទោះបីជា Huawei nova 2i ពុំទាន់បង្ហាញខ្លួនជាផ្លូវការក៏ដោយ។ នេះជាការស្តែងចេញនូវភាពខ្លាំងរបស់ ស្មាតហ្វូន Huawei ទាំងគុណភាពថតរូបស្អាតច្បាស់បែបលក្ខណៈអាជីព កម្លាំងថ្មកាន់បានយូរ ប្រើហត់តែមិនអស់ថ្ម កំដរប្រើប្រាស់អ៊ីនធឺណែតលឿនដូចព្យុះ តម្លៃល្អ និងរក្សានូវ សន្តិសុខសុវត្ថិភាព ឯកជនភាពរបស់អ្នកប្រើប្រាស់។

កក់ស្តុកទី២ HUAWEI nova 2i ដើរលេងបុណ្យ Halloween & បុណ្យអ៊ុំទូក

អតិថិជនដែលខកខាន កម្ម៉ង់ពុំទាន់ស្តុកទី 1 របស់ស្មាតហ្វូន HUAWEI nova 2i អាចរួសរាន់ ធ្វើការកក់ទុកមុនសម្រាប់ស្តុកទី 2 ឥលូវនេះ នៅតាមបណ្តាហាងដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញា Huawei ដើម្បីទទួលបាន បទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាងស្មាតហ្វូនដ៏ទៃ និងទទួលបានកាដូដ៏កក្រើក ធំៗ ថែមៗ: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំហ្មងរយៈពេល 12 សប្តាហ៍ឥតគិតថ្លៃ។

កក់ស្តុកទី២ HUAWEI nova 2i ដើរលេងបុណ្យ Halloween & បុណ្យអ៊ុំទូក

វត្តមាននៅក្នុងកម្មវិធីជប់លៀងបុណ្យ Halloween របស់ក្រុមហ៊ុន Huawei កញ្ញា ស៊ីនយូប៊ីន, កញ្ញា ចាន់ គង្កា, សុផាលីន, កញ្ញា ភីយ៉ា វ៉េកា, កញ្ញា មុន្នីរត្ន័ លាន់មាត់សរសើរស្មាតហ្វូនស៊េរីថ្មី Huawei nova 2i គ្រប់គ្នាថា “រាងស្អាត អេងក្រង់ពេញគែម ពេញភ្នែក ងាយស្រួលកាន់ កាមេរ៉ា ៤ ថតរូបស្អាតកប់ នរណាដែលមិនចង់បាន? ប្រញាប់ឡើងប្រយ័ត្នកម្ម៉ង់អត់ទាន់នាងខ្ញុំណា!”

កក់ស្តុកទី២ HUAWEI nova 2i ដើរលេងបុណ្យ Halloween & បុណ្យអ៊ុំទូក

ភាពលេខធ្លោររបស់ Huawei nova 2i សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei ដែលភ្ជាប់នូវកាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) លើស្មាតហ្វូនដំបូងគេបង្អស់ប្រចាំឆ្នាំ ២០១៧។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។

កក់ស្តុកទី២ HUAWEI nova 2i ដើរលេងបុណ្យ Halloween & បុណ្យអ៊ុំទូក

គួរបញ្ជាក់ថា រាល់អតិថិជនដែលបានកម្ម៉ង់ទុកមុន សម្រាប់ស្តុកទី 2 នឹងអាចទទួលបានកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំង ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i កាមេរ៉ា 4 នៅថ្ងៃទី ០5 ដល់ 10 វិច្ឆិកា។

សម្រាប់ព័ត៌មានថ្មីៗពីHuawei

Youtube link: www.youtube.com/c/HuaweiMobileKH

Instagram link:www.instagram.com/huaweimobilekh

Facebook: www.facebook.com/huaweimobilekh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]