សម័យជឿនលឿនបច្ចេកវិទ្យាកាន់តែរីកចំរើន ឯជាតិគីមីក៏កាន់តែមានច្រើនមិនថាទាំងក្នុងបរិយាកាសសង្គម និងនៅក្នុងម្ហូបចំណីអាហារ។ មនុស្សទាំងអស់សុទ្ធតែចង់រស់នៅបានយូរ តែដោយសារតែកត្តាជាច្រើនរួមផ្សំធ្វើឱ្យជីវិតមនុស្សយើងកាន់តែខ្លីទៅៗរហូតធ្វើឱ្យមនុស្សជាច្រើនមានការបារម្ភចំពោះសុខភាពរបស់ខ្លួន។

ថ្ងៃនេះយើងនឹងលើកឡើងពីវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យអ្នកមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីបន្តជីវិតរស់នៅបានកាន់តែយូរដូចខាងក្រោម៖  

# ធ្វើម្ហូបដោយខ្លួនឯង

អ្នកគួរតែចាប់ផ្តើមបញ្ឈប់កាទទួលទានម្ហូបអាហារដែលចំអិនស្រាប់ៗដូចជា បឺហ្គឺ ភីស្សា ដំឡូងបារាំងបំពង រាល់អាហារដែលមានជាតិខ្លាញ់ច្រើន និងប្រើប្រាស់ស្ករឬស្ករកែច្នៃដែលប៉ះពាល់ដល់សុខភាព។ ការធ្វើម្ហូបនិងចំអិនដោយខ្លួនឯង សុវត្ថិភាពបំផុតសម្រាប់សុខភាពអ្នក ដែលអាចធ្វើឱ្យអ្នករស់នៅបានយូរកើនអាយុលើសពី ១០ឆ្នាំ។  

អ្នកគួរតែចាប់ផ្តើមបញ្ឈប់កាទទួលទានម្ហូបអាហារដែលចំអិនស្រាប់ៗដូចជា បឺហ្គឺ ភីស្សា ដំឡូងបារាំងបំពង រាល់អាហារដែលមានជាតិខ្លាញ់ច្រើន និងប្រើប្រាស់ស្ករឬស្ករកែច្នៃដែលប៉ះពាល់ដល់សុខភាព។ ការធ្វើម្ហូបនិងចំអិនដោយខ្លួនឯង សុវត្ថិភាពបំផុតសម្រាប់សុខភាពអ្នក ដែលអាចធ្វើឱ្យអ្នករស់នៅបានយូរកើនអាយុលើសពី ១០ឆ្នាំ

# ផឹកតែជំនួសកាហ្វេ

អ្នកគួរតែចាប់ផ្តើមផឹកតែឱ្យបានច្រើនជំនួសឱ្យការផឹកកាហ្វេប្រសើរជាង។ ទោះបីជាតែមានជាតិកាហ្វេអ៊ីនក៏ពិតមែន តែវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរ៉ែសំខាន់ៗដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង និងធ្វើឱ្យខួរក្បាលមានសុខភាពល្អពង្រឹងការចងចាំបានយ៉ាងល្អ។  

អ្នកគួរតែចាប់ផ្តើមផឹកតែឱ្យបានច្រើនជំនួសឱ្យការផឹកកាហ្វេប្រសើរជាង។ ទោះបីជាតែមានជាតិកាហ្វេអ៊ីនក៏ពិតមែន តែវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរ៉ែសំខាន់ៗដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង និងធ្វើឱ្យខួរក្បាលមានសុខភាពល្អពង្រឹងការចងចាំបានយ៉ាងល្អ

#ទទួលទានត្រីជំនួសសាច់

ការទទួលទានសាច់ច្រើនពេកអាចប្រឈមមុននឹងហានិភ័យនៃការកើតជំងឺមហារីកខ្ពស់បាន។ ចំណែកត្រី និងអាហារសមុទ្រសម្បូរទៅដោយ អាស៊ីតអាមីណូ (Amino Acids) ដែលជំនួយសុខភាពរាងកាយ ថែមទាំងអាចបន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់បានថែមទៀតផង។ ញ៉ាំត្រីកាន់តែច្រើនអ្នកនឹងកើនអាយុជាង ២ឆ្នាំកន្លះបន្ថែម។  

ការទទួលទានសាច់ច្រើនពេកអាចប្រឈមមុននឹងហានិភ័យនៃការកើតជំងឺមហារីកខ្ពស់បាន។ ចំណែកត្រី និងអាហារសមុទ្រសម្បូរទៅដោយ អាស៊ីតអាមីណូ (Amino Acids) ដែលជំនួយសុខភាពរាងកាយ ថែមទាំងអាចបន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់បានថែមទៀតផង

# ចូលរួមក្រុមមិត្តភក្តិ

មិត្តភាព និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ជាពិសេសមិត្តភក្តិនឹងផ្តល់ផលប្រយោជន៍ជាច្រើនចំពោះសុខភាពខួរក្បាលរបស់អ្នកបាន។ ដូច្នេះឧស្សាហ៍រកពេលលំហែកាយ ជួបជុំមិត្តភក្តិ ឬធ្វើដំណើរកម្សាន្តដើម្បីទទួលបានភាពរីករាយនឹងជីវិត ថែមទាំងកាន់អាយុដល់ទៅជិត ៤ឆ្នាំ។ 

មិត្តភាព និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ជាពិសេសមិត្តភក្តិនឹងផ្តល់ផលប្រយោជន៍ជាច្រើនចំពោះសុខភាពខួរក្បាលរបស់អ្នកបាន

# ហាត់ប្រាណឱ្យបាន ១៥០នាទីក្នុងមួយសប្តាហ៍

ការហាត់ប្រាណតិចតួចមិនថាតែដើរ រត់ ធ្វើយូហ្គា ឬក្បាច់ហាត់ប្រាណងាយៗនៅផ្ទះ និងមុនពេលចូលគេងសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពរាងកាយ។ដូច្នេះអ្នកគួរតែហាត់ប្រាណឱ្យបាន ២០ ទៅ ៤០នាទី រៀងរាល់២ថ្ងៃម្តង ដែលស្មើនឹង ១៥០នាទីក្នុងមួយសប្តាហ៍។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកមានសុខភាពល្អ ថែមទាំងកើនអាយុដល់ទៅជិត  ៤ឆ្នាំ។

ការហាត់ប្រាណតិចតួចមិនថាតែដើរ រត់ ធ្វើយូហ្គា ឬក្បាច់ហាត់ប្រាណងាយៗនៅផ្ទះ និងមុនពេលចូលគេងសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពរាងកាយ

# រួមភេទ ៣ដងក្នុងមួយសប្តាហ៍

ការរួមភេទជួយឱ្យធ្វើឱ្យកម្រិតអរម៉ូនក្នុងរាងកាយមានតុល្យភាព និងជាលំហាត់ប្រាណរាងកាយសមស្របមួយសម្រាប់អ្នកដែលខ្ជិល។ ការរួមភេទជាមួយដៃគូយ៉ាងហោចណាស់ក៏ ៣ដងក្នុងមួយសប្តាហ៍ជួយធ្វើឱ្យបេះដូងមានសុខភាពល្អ និងពង្រឹងប្រព័ន្ធសសៃប្រសាទបានផងដែរ។  

ការរួមភេទជួយឱ្យធ្វើឱ្យកម្រិតអរម៉ូនក្នុងរាងកាយមានតុល្យភាព និងជាលំហាត់ប្រាណរាងកាយសមស្របមួយសម្រាប់អ្នកដែលខ្ជិល

# ចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា នឹងផ្តល់ឱ្យយើងនូវភាពកក់ក្តៅ ក្តីស្រលាញ់ ដែលធ្វើឱ្យយើងរីករាយក្នុងចិត្ត ចង់រស់នៅឱ្យបានយូរមើលថែទាំងសត្វចិញ្ចឹមដែលគួរឱ្យស្រលាញ់អស់ទាំងនេះ។ គ្រាន់តែទង្វើធម្មតាៗបែបនេះ ធ្វើឱ្យអ្នកកើនអាយុពី ៣ ទៅ៥ឆ្នាំឯណោះ។  

ការចិញ្ចឹមសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា នឹងផ្តល់ឱ្យយើងនូវភាពកក់ក្តៅ ក្តីស្រលាញ់ ដែលធ្វើឱ្យយើងរីករាយក្នុងចិត្ត ចង់រស់នៅឱ្យបានយូរមើលថែទាំងសត្វចិញ្ចឹមដែលគួរឱ្យស្រលាញ់អស់ទាំងនេះ

# សមាធិ ១០ ទៅ ១៥នាទីក្នុងមួយថ្ងៃ

ការសម្មាធិស្ងប់ស្ងៀមប្រមូលផ្តុំអារម្មណ៍មួយថ្ងៃត្រឹមតែ ១០ទៅ ១៥នាទីអាចជួយធ្វើឱ្យកោសិកាខួរក្បាលរបស់អ្នកមានសុខភាពល្អ កាត់បន្ថយអត្រានៃការកើតជំងឺទាក់ទងនឹងបេះដូង ធ្វើឱ្យអ្នកគេងលក់ស្រួលស្កប់ស្កល់រាល់យប់ ជាពិសេសកើនអាយុបានដល់ទៅជាង ៥ឆ្នាំទៀតផង។   

ការសម្មាធិស្ងប់ស្ងៀមប្រមូលផ្តុំអារម្មណ៍មួយថ្ងៃត្រឹមតែ ១០ទៅ ១៥នាទីអាចជួយធ្វើឱ្យកោសិកាខួរក្បាលរបស់អ្នកមានសុខភាពល្អ កាត់បន្ថយអត្រានៃការកើតជំងឺទាក់ទងនឹងបេះដូង ធ្វើឱ្យអ្នកគេងលក់ស្រួលស្កប់ស្កល់រាល់យប់ ជាពិសេសកើនអាយុបានដល់ទៅជាង ៥ឆ្នាំទៀតផង

# គេងឱ្យបាន៦ម៉ោងក្នុងមួយថ្ងៃ

អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ក៏ ៦ម៉ោងក្នុងមួយថ្ងៃ ។ នោះក៏ដោយសារតែរាងកាយរបស់អ្នកត្រូវការសម្រាក ជាពិសេសខួរក្បាលត្រូវការប្រមូលម្តុំព័ត៌មានសំខាន់ៗ និងដើម្បីធ្វើឱ្យប្រព័ន្ធសសៃប្រសាទមានតុល្យភាពផងដែរ។ ការគេងឱ្យបានគ្រប់គ្រាន់មិនត្រឹមតែផ្តល់សុខភាពរាងកាយ និងខួរក្បាលប៉ុណ្ណោះទេ តែថែមទាំងអាចកាត់បន្ថយអត្រាហានិភ័យស្លាប់មុនអាយុដល់ទៅ ៤១% នៅក្នុងកំឡុងពេល ១៤ឆ្នាំក្រោយទៀតផង។ 

អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ក៏ ៦ម៉ោងក្នុងមួយថ្ងៃ

#មិនគួរឈប់ធ្វើការក្រោយពេលចូលនិវត្តន៍

នៅពេលដែលអ្នកចូលវ័យចំណាស់ វាក៏ជាពេលដែលអ្នកត្រូវចូលនិវត្តន៍ផងដែរ។ តែត្រូវចាំថាបើទោះជាអ្នកត្រូវចូលនិវត្តន៍ក៏ដោយអ្នកគួរតែបន្តធ្វើការខ្លះៗងាយៗស្រួលដើម្បីដូចជាហាត់ប្រាណសុខភាពរាងកាយ និងខួរក្បាល ថែមទាំងធ្វើឱ្យជីវិតរបស់អ្នករីករាយ ជាមួយនឹងចំណោមមនុស្សនិងសង្គម។ ការធ្វើបែបនេះអាចធ្វើឱ្យអ្នកកើនអាយុរស់នៅបានយូរពី ៥ ទៅ ៧ឆ្នាំឯណោះ។ 

តែត្រូវចាំថាបើទោះជាអ្នកត្រូវចូលនិវត្តន៍ក៏ដោយអ្នកគួរតែបន្តធ្វើការខ្លះៗងាយៗស្រួលដើម្បីដូចជាហាត់ប្រាណសុខភាពរាងកាយ និងខួរក្បាល ថែមទាំងធ្វើឱ្យជីវិតរបស់អ្នករីករាយ ជាមួយនឹងចំណោមមនុស្សនិងសង្គម

#សុភមង្គលជីវិតអាពាហ៍ពិពាហ៍

ការរីករាយនឹងជីវិតរៀបការ និងអាចរក្សាចំណងអាពាហ៍ពិពាហ៍បានយូរមិនត្រឹមតែអាចធ្វើឱ្យស្នេហារបស់អ្នកល្អូកល្អិនស្រលាញ់គ្នាបានយូរទៅតាមនោះទេ តែថែមទាំងអាចធ្វើឱ្យអ្នកកើនអាយុបានទៅដល់ ២ទៅ ៣ឆ្នាំ៕ 

ការរីករាយនឹងជីវិតរៀបការ និងអាចរក្សាចំណងអាពាហ៍ពិពាហ៍បានយូរមិនត្រឹមតែអាចធ្វើឱ្យស្នេហារបស់អ្នកល្អូកល្អិនស្រលាញ់គ្នាបានយូរទៅតាមនោះទេ តែថែមទាំងអាចធ្វើឱ្យអ្នកកើនអាយុបានទៅដល់ ២ទៅ ៣ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]