ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ហើយ លោកជា វណ្ណារិទ្ធ ជាពិធីករមួយរូបដែលមានឈ្មោះល្បី និងមានមុខនៅក្នុងកម្មវិធីធំៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះគ្រប់គ្នាជាច្រើនក៏បានច្រណែន ជាមួយនឹងសុភមង្គលគ្រួសាររបស់លោកដែរ។

ជាការពិតណាស់ លោក ជា វណ្ណារិទ្ធ តែងតែបញ្ចេញនូវភាពផ្អែមល្អែម ជាមួយនឹងក្រុមគ្រួសារ តាមរយៈបណ្តាញសង្គមរបស់ខ្លួន ទោះបីជា ប្រពន្ធរបស់លោក ពរពោះកូនទី២ក៏ដោយ។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់អ្នកនាង ឆៃ លីដាឡែន បានបង្ហោះសារមួយ ដែលនិយាយទាក់ទងទៅ នឹងគ្រួសាររបស់លោកជា វណ្ណារិទ្ធ ហាក់បីដូចជាច្រណែន ជាមួយនឹងវាសនា របស់ភរិយាលោក ជា វណ្ណារិទ្ធ ដែលមានស្វាមីថ្នាក់ថ្នម គ្រប់ពេលវេលាបែបនេះ។

នៅក្នុងនោះផងដែរ អ្នកនាងឆៃ លីដាឡែន បានបញ្ចេញនូវពាក្យពេចន៍ថា៖ «ពិតជាគួរឲ្យច្រណែនមែន ឃើញគ្រួសារពិតជាមានសុភមង្គលមែន មួយជីវិតរបស់មនុស្សស្រីគ្មានប្រាថ្នាអ្វីឲ្យធំដុំនោះ ហើយក៏មិនប្រាថ្នាអ្វីឲ្យលើសលុបដែល ក្រៅពីគ្រួសារមានសុភមង្គលនោះ »។

យ៉ាងណាមិញ ទង្វើដែលលោក ជា វណ្ណារិទ្ធ បានធ្វើដូចនេះ ពិតជាគំរូដ៏ល្អសម្រាប់គ្រួសារផ្សេងទៀត ឲ្យចេះស្រលាញ់គ្នាថ្នាក់ថ្នម នៅជិតគ្នា ទោះបីជាមានរឿងអ្វីក៏ដោយ ទើបធ្វើឲ្យអ្នករាល់គ្នាច្រណែន នឹងសុភមង្គលគ្រួសារលោកយ៉ាងដូច្នោះ៕ 

គ្រួសាររបស់លោកជា វណ្ណារិទ្ធ
គ្រួសាររបស់លោកជា វណ្ណារិទ្ធ
គ្រួសាររបស់លោកជា វណ្ណារិទ្ធ
គ្រួសាររបស់លោកជា វណ្ណារិទ្ធ
អ្នកនាង ឆៃ លីដាឡែន
អ្នកនាង ឆៃ លីដាឡែន
សាររបស់អ្នកនាង ឆៃ លីដាឡែន ដែលបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ