រាជធានី​ភ្នំពេញ ៖ នាង​ «​មួយ​មួយ​»​ ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​បាន​ប្រកាស​ដើរ​ចេញពី​ទីលាន​សិល្បៈ​ហើយ ។ «​មួយ​មួយ​»​ ជា​តារា​សម្តែង​ក្នុង​បទ​ចម្រៀង ល្បី​ៗ​ជា​ច្រើន​នៅ​ផលិត​កម្ម​ហង្ស​មាស​កាលពី​បី​បួន​ឆ្នាំ​មុន​រំលេច​រូប​សម្រស់​សិច​ស៊ី​ឆើយ​ឆាយ ។ មួយ​មួយ ក្រៅពី​ជា​តារា​សម្តែង ក៏​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន ព្រមទាំង​ជាតា​រា​នៅ​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​កញ្ញា​ឌួ​ង ហ្សូ​រី​ដា​ផង​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​មួយ​មួយ​និយាយ​ថា​«​សិល្បៈ​ដែល​នាង​ខ្ញុំ​ស្រឡាញ់​កាល​ពី​មួយ​រយៈ​មុន​ប្រហែលជា​មិន​អាច​តតាំង​ទៅ​មុខ​ទៀត​នោះ​ទេ បន្ទាប់​ពី​នាង​ខ្ញុំ​បាន​ផ្តល់​កំណើត​ដល់​ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវ​មើលថែ​មិន​អាច​ទៅ​ណា​ចោល​បាន ។

អំឡុង​ពេល​នេះ​កូនស្រី​នាង​ខ្ញុំ​មាន​អាយុ​ជាង​៨​ខែ​មក​ហើយ ដោយ​ក្រៅពី​មើលថែ​ទាំ​កូនស្រី នាង​ខ្ញុំ​ក៏​មានមុខ​របរ​ប្រចាំ​ថ្ងៃ​រកស៊ី​ផ្ទាល់ខ្លួន​កំពុង​មមាញឹក​មិន​អាច​ទៅ​ថត​សម្តែង​បាន​ដូច​ពី​មុន ដូច្នេះ​មាន​តែ​ឈប់​តែ​ម្តង​។ បើ​ទោះជា​ស្តាយ​ក៏​នាង​ខ្ញុំ​មិនដឹង​ធ្វើ​ដូច​ម្តេច​ដែរ ណាមួយ​យើង​មានកូន មានមុខ​របរ​រឹតតែ​មិន​អាច​ទៅ​ណា​ចោល​កូន ចោលផ្ទះ​សម្បែង​ក្នុង​នាម​ជា​ស្ត្រី​មេផ្ទះ​បាន​ដែរ »​។

តារា​ទឹកមុខ​ស្រស់​រាង​ខ្ពស់​នាង​មួយ​មួយ​អះអាង​ថា នាង​លាឈប់​ពី​សិល្បៈ​មិនមែន​មាន​សម្ពាធ​ពី​អ្នក​ណា​ពី​បុរស​ណា​ទេ ។ នាង​ប្រាប់​តាម​ត្រង់​ថា​ពេល​នេះ​នាង​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ។ ដូច​មហាជន​មួយ​ចំនួន​បានដឹង​ហើយ​ថា​ស្នេហា​របស់​នាង​ជាមួយ​បុរស​ម្នាក់​មាន​ចាស់ទុំ​ដឹង​លឺ ហើយ​ថែម​ទាំង​មានកូន​ជាមួយ​គ្នា​ទៀត​ផង ។

ទោះជា​យ៉ាងណា​ក្តី​ខណៈ​នាង​គ្រប់​ខែ​ដល់​ថ្ងៃ​សម្រាលកូន បុរស​ជាទី​ស្រឡាញ់​របស់​នាង​មិន​នៅ​ក្បែរ​នាង​ទេ គេ​ធ្វើ​មិនដឹង ។ មាន​តែ​អ្នក​ជិតដិត និង​អ្នកសិល្បៈ​មួយ​ចំនួន​ប៉ុណ្ណោះ​ជួយ​មើលថែ​នាង ។ «​ម្ល៉ោះហើយ​នាង​ខ្ញុំ​រឹតតែ​រឹង​មាំ សុខចិត្ត​ផ្តាច់​ការ​ទាក់ទង​គ្នា ហើយ​តាំង​ជំហរ​រស់នៅ​តែ​ម្នាក់ឯង មើលថែ​កូន​ទោះជា​លំបាក​ក៏​នាង​ខ្ញុំ​ស៊ូទ្រាំ​ដើម្បី​កូន ។

ត្រង់​ចំណុច​នេះ​ដែល​ក្នុង​ពេល​នាង​ខ្ញុំ​ពិបាកចិត្ត​តែងតែ​គិត​ថាបើ​នាង​ខ្ញុំ​គិត​អ្វី​ផ្តេសផ្តាស​ព្រោះតែ​បុរស​ម្នាក់ ហើយ​សុខចិត្ត​ស្លាប់​ចោល​កូន ចោល​បងប្អូន តើ​សម​ដែរ ឬទេ ព្រោះ​អ្នក​នៅ​ជុំវិញ​យើង​ជា​មនុស្ស​សំខាន់​។ ម្ល៉ោះហើយ​នាង​ខ្ញុំ​សោកស្តាយ​ចំពោះ​មរណភាព​របស់​បងស្រី​កែវ សុរិយា​ដែល​រង​វិបត្តិ​ក្នុង​ចិត្ត ហើយ​សុខចិត្ត​ផ្តាច់ជីវិត​ខ្លួនឯង នាង​ខ្ញុំ​តក់ស្លុត​ណាស់​មិន​គួរ​គិត​បែប​នេះ​ឡើយ ។

ដូចនេះ​នាង​ខ្ញុំ​សុំ​ផ្តាំ​ដល់​ស្ត្រី​ទាំងឡាយ​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត​ចូរ​កុំ​គិត​ខ្លី​នៅ​តែឯង​គួរ​រក​មិត្ត​ជិតដិត និង​មនុស្ស​សំខាន់​ណាមួយ​និយាយ​ពិភាក្សា​លើកទឹកចិត្ត​ជា​ប្រចាំ​ដើម្បី​រក​ដំណោះស្រាយ​ចៀសវាង​នៅ​ស្លុង​តែឯង​កាន់តែ​ឯកោ​អាច​នឹង​គិត​អ្វី​មិន​ចេញ​» ៕

នាង​ «​មួយ​មួយ​»​ ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​បាន​ប្រកាស​ដើរ​ចេញពី​ទីលាន​សិល្បៈ​ហើយ
«​មួយ​មួយ​»​ ជា​តារា​សម្តែង​ក្នុង​បទ​ចម្រៀង ល្បី​ៗ​ជា​ច្រើន​នៅ​ផលិត​កម្ម​ហង្ស​មាស​កាលពី​បី​បួន​ឆ្នាំ​មុន​រំលេច​រូប​សម្រស់​សិច​ស៊ី​ឆើយ​ឆាយ
មួយ​មួយ ក្រៅពី​ជា​តារា​សម្តែង ក៏​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន ព្រមទាំង​ជាតា​រា​នៅ​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​កញ្ញា​ឌួ​ង ហ្សូ​រី​ដា​ផង​ដែ
រូបភាព៖ នាង មួយមួយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]