ភ្នំពេញ៖ បន្ទាប់ពីអ្នកនាង សាន ស្រីឡៃ ស្លាប់ទៅ ក៏បានបន្សល់នូវប្អូនស្រីម្នាក់ ដែលមានដុងទៅខាងសិល្បៈ ថែមទាំងមានសម្លេងពិរោះ មិនចាញ់បងស្រីប៉ុន្មាននោះទេ។

ជាការពិតណាស់ ប្អូនស្រីសាន ស្រីឡៃ ដែលមានឈ្មោះសាន ស្រីនាង ក៏មានបំណងប្រាថ្នា ចង់ក្លាយជាតារាល្បីម្នាក់ដូចបងស្រីដែរ ទោះបីជានាងនៅតូចក៏ដោយ។ 

ជាក់ស្តែង ផ្អែកតាមគណនីហ្វេសប៊ុករបស់កញ្ញាសាន ស្រីឡៃ ដែលត្រូវបានក្រុមគ្រួសារបានកាន់កាប់ បន្ទាប់ពីនាង ស្លាប់ទៅនោះ បានបង្ហោះវីដេអូច្រៀងចម្រៀងមួយបទផ្ញើទៅបងស្រី ដោយបទនោះដែលមានចំណងជើងថា«កូនក្រមុំអ្នកនេសាទ»។

នៅក្នុងនោះផងដែរ ក៏មានសារភ្ជាប់ជាមួយនឹងវីដេអូ នៅពេលអានប្រាកដជាក្តុកក្តួលក្នុងចិត្ត ដោយបានលើកឡើងថា៖«កូនក្រមុំអ្នកនេសាទផ្ញើជូនចែឡៃ នៅឋានសួគ៌បានស្តាប់ផង ក្មេងតូចដែលបងបង្រៀនច្រៀង ពេលនេះជិតធំហើយ ពេលខ្ញុំធំខ្ញុំ នឹងទៅច្រៀងរកលុយចិញ្ចឹមម៉ែ និងក្មួយៗ ទោះពេលនេះខ្ញុំនៅតូច តែខ្ញុំមិនដែលភ្លេចការលះបង់ ដ៏ធំធេងរបស់បងស្រីចំពោះគ្រួសារឡើយ ជាតិណាជាតិមុខសូមឲ្យបងក្លាយជាបងស្រីល្អ របស់ប្អូនគ្រប់ៗជាតិ។ បទដែលបងចូលចិត្តច្រៀងពេលនេះ ប្អូនសូមច្រៀងឧទ្ទិសកុសល​ ឲ្យបងបានស្តាប់ផងប្អូនចង់ស្រែក ប្រាប់ពិភពលោកថាបង ជាបងស្រីម្នាក់ល្អរបស់ខ្ញុំជារៀងរហូតតទៅ»។

ទោះបីជាយ៉ាងណា ក៏មានអ្នកគាំទ្រជាច្រើន អាណិត និងចូលចិត្តប្អូនស្រីរបស់ ស្រីឡៃ និងចង់ឲ្យនាងចូលសិល្បៈបន្តពីបងនាងទៀតផង៕

សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

ប្អូនស្រីសាន ស្រីឡៃ
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់ ជាមួយនឹងក្រុមគ្រួសារ
សាររបស់ប្អូនស្រីសាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ