គ្រឿងសម្អាងសម្រាប់សុភាពនារីសព្វថ្ងៃនេះមានច្រើនប្រភេទច្រើនមុខណាស់ អ្នកខ្លះរករហូតទាល់តែផ្សារភ្នែកពេកក៏នៅតែមិនបានដូចចិត្ត។ ឯតម្លៃក៏ថ្លៃ ពេលខ្លះក៏មិនមានប្រសិទ្ធភាពដូចដែលចិត្តចង់បានទៀត។ ថ្ងៃនេះយើងសូមណែនាំសុភាពនារីទាំងឡាយយកគ្រឿងសម្អាងគីមីទុកមួយឡែកសិន ហើយងាកមកប្រើរបស់ធម្មជាតិៗងាយៗរក ហើយចំណាយពេលត្រឹមតែ ២ ទៅ៣នាទីប៉ុណ្ណោះ។ មិនត្រឹមតែមានគុណសម្បត្តិដូចៗគ្នាធ្វើឱ្យមុខ ស ភ្លឺ រលោងស្អាតបែបធម្មជាតិទេ ឯគ្រឿងផ្សំក៏ថោកងាយរក ងាយធ្វើហើយមានប្រសិទ្ធភាពខ្ពស់ទៀត រកឯណាបាន។

តោះ! នៅចាំអីទៀត មករៀនពីវិធីធ្វើម៉ាស់ឱ្យមុខសស្រស់ស្អាតតាមរបៀបងាយៗពីផ្លែឈើធម្មជាតិទាំងអស់គ្នា ជាមួយនឹងគុណសម្បត្តិពិសេសចម្បងរបស់ផ្លែឈើមួយមុខៗដូចខាងក្រោម ៖ 

រៀនពីវិធីធ្វើម៉ាស់ឱ្យមុខសស្រស់ស្អាតតាមរបៀបងាយៗពីផ្លែឈើធម្មជាតិទាំងអស់គ្នា

១. ម៉ាស់ពីផ្លែចេក

ងាយណាស់គ្រាន់តែកិនចេកមួយផ្លែ លាយជាមួយទឹកឃ្មុំមួយស្លាបព្រាឱ្យហ្មត់ រួចយកមួយលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១០នាទីចាំលាងទឹកចេញជាការស្រច។ ម៉ាស់មួយនេះអាចជួយបំប៉នស្បែកមុខ ថែមទាំងធ្វើឱ្យស្បែកមុខ ទន់ ភ្លឺរលោង មានសំណើមទៀតផង។ 

ងាយណាស់គ្រាន់តែកិនចេកមួយផ្លែ លាយជាមួយទឹកឃ្មុំមួយស្លាបព្រាឱ្យហ្មត់ រួចយកមួយលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១០នាទីចាំលាងទឹកចេញជាការស្រច

២. ម៉ាស់ពីផ្លែគីវី

ដោយគ្រាន់តែយកផ្លែគីវីមួយផ្លែកិនឱ្យហ្មត់ លាយជាមួយទឹកដោះគោជូរយ៉ាអ៊ួរបន្តិចប្រហែលជាមួយស្លាបព្រា។ រួចយកមកលាបឱ្យសព្វផ្ទៃមុខ ទុកចោល ១០នាទីចាំលាងទឹកចេញ។ ម៉ាស់មួយនេះសម្បូរទៅដោយវីតាមីន C ជួយធ្វើឱ្យស្បែកមុខស្រស់ស្អាត សាកសមបំផុតសម្រាប់អ្នកដែលមានបញ្ហាស្បែកមុខស្ងួត។  

ដោយគ្រាន់តែយកផ្លែគីវីមួយផ្លែកិនឱ្យហ្មត់ លាយជាមួយទឹកដោះគោជូរយ៉ាអ៊ួរបន្តិចប្រហែលជាមួយស្លាបព្រា។ រួចយកមកលាបឱ្យសព្វផ្ទៃមុខ ទុកចោល ១០នាទីចាំលាងទឹកចេញ

៣. ម៉ាស់ពីផ្លែស្ត្រូបឺរី

យកផ្លែស្ត្រូបឺរីកន្លះពែងមកកិន ឬក្រឡុកឱ្យហ្មត់ រួចលាយជាមួយទឹកដោះគោជូរមួយស្លាបព្រា។ រួចយកម៉ាស់នៅមកលាបលើផ្ទៃមុខទុកចោល ៥នាទីចាំលាងទឹកចេញ។ ម៉ាស់មួយនេះអាចជួយធ្វើឱ្យស្បែកមុខរបស់អ្នកទន់ រលោង ភ្លឺ ស្រស់ថ្លា។ 

យកផ្លែស្ត្រូបឺរីកន្លះពែងមកកិន ឬក្រឡុកឱ្យហ្មត់ រួចលាយជាមួយទឹកដោះគោជូរមួយស្លាបព្រា។ រួចយកម៉ាស់នៅមកលាបលើផ្ទៃមុខទុកចោល ៥នាទីចាំលាងទឹកចេញ

៤. ម៉ាស់ពីផ្លែប៉េងប៉ោះ

សម្រាប់មុខដែលកើតមុន គ្រាន់តែយកផ្លែប៉េងប៉ោះច្របាច់យកទឹក ៣ ស្លាបព្រា លាយជាមួយទឹកបឺទឹកដោះគោ(Buttermilk) ១ស្លាបព្រា។ រួចយកមកលាបលើផ្ទៃមុខរយៈពេល ៥នាទីចាំលាងទឹកចេញជាការស្រេច។ 

សម្រាប់មុខដែលកើតមុន គ្រាន់តែយកផ្លែប៉េងប៉ោះច្របាច់យកទឹក ៣ ស្លាបព្រា លាយជាមួយទឹកបឺទឹកដោះគោ(Buttermilk) ១ស្លាបព្រា។ រួចយកមកលាបលើផ្ទៃមុខរយៈពេល ៥នាទីចាំលាងទឹកចេញជាការស្រេច

៥. ម៉ាស់ពីផ្លែល្ហុងទុំ

ម៉ាស់នេះមានប្រសិទ្ធភាពសាកសមសម្រាប់អ្នកដែលមានស្បែកមុខស្ងួត ខ្មៅ និងស្រអាប់។ ងាយៗដោយគ្រាន់តែយកផ្លែល្ហុងទុំមួយដុំល្មមកិនឱ្យហ្មត់ លាយជាមួយទឹកដោះគោ ឬទឹកដោះគោជូរក៏បានក្នុងបរិមាណសមល្មមស្មើគ្នា។ រួចយកមកលាបឱ្យសព្វផ្ទៃមុខទុកចោល ១០នាទីចាំលាងទឹកចេញវិញ៕  

ងាយៗដោយគ្រាន់តែយកផ្លែល្ហុងទុំមួយដុំល្មមកិនឱ្យហ្មត់ លាយជាមួយទឹកដោះគោ ឬទឹកដោះគោជូរក៏បានក្នុងបរិមាណសមល្មមស្មើគ្នា។ រួចយកមកលាបឱ្យសព្វផ្ទៃមុខទុកចោល ១០នាទីចាំលាងទឹកចេញវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]