ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សម្លេងពិរោះកញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ចេញនូវបទចម្រៀងថ្មីៗជាច្រើន ហើយគ្រប់បទសុទ្ធសឹងតែ ទទួលបានការគាំទ្រពី ទស្សនិកជន ។

បើទោះជា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ រូបនេះ ទើបតែឈានជើងចូលវិថីសិល្បៈពិតមែន ប៉ុន្តែក្មេងស្រីរូបស្រស់នេះ ទទួលបាននូវប្រជាប្រិយភាពខ្លាំងមិនចាញ់តារាចម្រៀងមុនៗនោះទេ ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ យប់មិញនេះ ម្ចាស់គណនី Pizzana ក៏បានបង្ហោះវីដេអូ ដែលបង្ហាញពីក្បាច់រាំថ្មីមួយបទរបស់ ស៊ូហ្សាណា ។

គ្រាន់តែម្ចាស់បទ«ឈប់» រូបនេះ បញ្ចេញក្បាច់រាំថ្មីភ្លាម ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រភ្លែតតែម្ដង  ព្រោះតែមិននឹកស្មានថា ស្ងាត់ៗរ៉េត ស៊ូហ្សាណា រៀនចេះរាំបានយ៉ាងស្ទាត់ជំនាញ បែបនេះសោះ៕

តោះ មកទស្សនាក្បាច់រាំរបស់ រ៉េត ស៊ូហ្សាណា ទើបដឹងច្បាស់ថា នាងរាំឡូយខ្លាំងប៉ុណ្ណា! 

ក្បាច់រាំរបស់ រ៉េត ស៊ូហ្សាណា
តារាចម្រៀងស្រីវ័យក្មេង សម្លេងពិរោះកញ្ញារ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា