ភ្នំពេញ៖ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីជើងចាស់មួយរួប ប្រចាំទូរទស្សន៍ ស៊ីធីអិន។ បើទោះបីជា អ្នកនាងមានវ័យចំណាស់បន្តិចមែន ប៉ុន្តែអ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនជានិច្ច ហើយសម្រស់របស់អ្នកនាងវិញ គឺនៅតែស្រស់ស្អាតមិនចាញ់ ពិធីការិនីជំនាន់ក្រោយប៉ុន្មាននោះទេ។

ជាក់ស្តែង ប្រិយមិត្តដែលជាអ្នកគាំទ្រ អ្នកនាង យុគ ចិន្តា បានជ្រាបច្បាស់ហើយថា នាងគឺជាពិធីការិនីមួយរូប ដែលមានចរិតសុភាព និងគួរឲ្យស្រលាញ់ ឯចំណែកការស្លៀកពាក់របស់នាងវិញ ក៏មិនដែលមានភាពស៊ិចស៊ីខ្លាំងអ្វីនោះដែរ។

ប៉ុន្តែនាពេលប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីអីនស្តាក្រាមរបស់ អ្នកនាង បានធ្វើឲ្យអ្នកគាំទ្រ បើកភ្នែកធំៗ ពេលដែលឃើញ នាងបង្ហោះរូបនៅក្នុងឈុតហែលទឹក ដែលមានភាពស៊ីចស៊ីខ្លាំងមែនទែន។

គួបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលអ្នកនាងហ៊ាន បង្ហោះរូបញាក់សាច់បែបនេះ នៅក្នុងគណនីផ្ទាល់ខ្លួន ព្រោះពីមុនមក យើងធ្លាប់តែឃើញនាង បង្ហោះរូបបែបសុភាពៗតែប៉ុណ្ណោះ៕ 

អ្នកនាង យុគ ចិន្តា
អ្នកនាង យុគ ចិន្តា
រូបភាពស៊ិចស៊ីដែលអ្នកនាង យុគ ចិន្តាបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា