ភ្នំពេញ ​៖​ មន្ទីរពេទ្យ​ពហុ​ព្យាបាល​ ម៉ៅ សារី ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥១៦​ សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក​ បាន​ទទួល​រង​ការរិះគន់​ថា​បាន​កាប់​ឆៅៗ​លើ​អ្នក​ជម្ងឺ​ចូល​សំរាក​ព្យាបាល​ជម្ងឺ​នៅ​ទីនោះ​ពោល​គឺ​ចូល​ព្យាបាល​ជម្ងឺ​ធម្មតា​ត្រឹមតែ​ជាង​២​ម៉ោង​និង​អស់​សេរ៉ូម​១ក​ផ្លោក​សោះ​ត្រូវ​ចំណាយ​ប្រាក់​ជិត​១០០​ដុល្លារ​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​និង​ហួស​ចិត្ត​ពី​សំណាក់​អ្នកជំងឺ​និង​បងប្អូន​អ្នកជំងឺ​ពេល​ខាង​មន្ទីរពេទ្យ​ចេញ​វិក័យប័ត្រ​គិត​ប្រាក់​នោះ​។

ប្រភពព័ត៌មាន​ដ៏​ជាក់លាក់​មួយ​បានអោយដឹងថា​នៅវេលា​ម៉ោង​ប្រមាណ១និង៣០នាទី​ថ្ងៃទី២៣ខែធ្នូ​ឆ្នាំ២០១១មាន​នារី​ម្នាក់​បំរើកា​រងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​ក្បែរ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ខាងលើ​បាន​ដួលសន្លប់​ដោយសារ​ជំងឺ​ហើយ​ត្រូវបាន​ក្រុមហ៊ុន​ដឹកបញ្ជូន​មកកាន់​មន្ទីរពេទ្យ​ពហុ​ព្យាបាល ម៉ៅ សារី នេះភ្លាម។ក្រោយ​ការពិនិត្យ​ជំងឺ​ពី​ក្រុមគ្រូពេទ្យ​បានដាក់​បំពង់​អុកស៊ីសែន​មួយ​ភ្លែត ព្យួរសេរ៉ូម១ផ្លោក​និង​ចាក់​ថ្នាំ១ម្ជុល​ហើយ​អ្នកជំងឺ​បានដឹងខ្លួន​ធម្មតា​ឡើងវិញ។

បន្ទាប់ពី​អ្នកជំងឺ​បាន​ធូរស្រាល​បន្តិច​ក្រុមគ្រួសារ​បានគិត​គ្នា​ថាបើ​យើង​នៅ​ដេក​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ​យូរពេក​អាច់​អស់​លុយ​ច្រើន​ដូច្នេះ​យើង​ទៅ​ព្យាបាល​នៅផ្ទះ​វិញ​ល្អ​ជាង​ព្រោះ​ជំងឺ​មិន​ធ្ងន់ធ្ងរ​នោះទេ​គ្រោ​ន់​តែ​ខ្យោ​យ​អស់កម្លាំង​ប៉ុណ្ណោះ។នៅពេលដែល​ជជែក​គ្នា​រួច​ក៏​បានអោយ​ក្រុមគ្រូពេទ្យ​ក្នុង​មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​នេះ​គិតលុយ​ដោយ​សេរ៉ូម១ផ្លោក​ហូរ​មិនទាន់​អស់​ផង​ទើបតែ​អស់​ពាក់កណ្ដាល​ប៉ុណ្ណោះ។នៅពេល​វិក័យប័ត្រ​គិត​ប្រាក់​ចេញមក​ក៏បាន​ធ្វើ​អ្នកជំងឺ​និង​ក្រុមគ្រួសារ​មានការ​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​យ៉ាងខ្លាំង​ព្រោះថា​ការគិត​លុយ​នោះ​អស់​ថវិកា​ច្រើនពេក​នឹកស្មាន​មិន​យល់​ពោលគឺ​ត្រឹមតែ​សេរ៉ូម១ផ្លោក និង​សេវាផ្សេងៗហើយ​សំរាក​ត្រឹមតែ​ជាង២ម៉ោង​ប៉ុណ្ណោះ​អស់​ទឹកប្រាក់​រហូតដល់៨០ដុល្លារ។

ក្នុង​ខណៈនោះ​ភាព​តវ៉ា​បាន​កើតឡើង​ដើម្បី​អោយដឹងថា​ប្រើ​ថ្នាំ​អ្វីខ្លះ​ដែលមាន​តម្លៃ​ខ្ពស់​បែបនេះ​ប៉ុន្តែ​ការតវ៉ា​មិនអាច​ទៅរួច​ដោយ​គ្រូពេទ្យ​នៅ​ទី​នោះមក​និយាយ​យ៉ាង​ព្រហើន​បើ​មិន​បង់លុយ​គឺ​មិនអោយ​អ្នកជំងឺ​ចេញ។ហេតុនេះហើយ​ដើម្បី​កុំ​អស់​លុយ​កាន់តែច្រើន​ថែមទៀត​អ្នកជំងឺ​ក្រោម​ការបរិច្ចាគ​លុយ​ពី​ក្រុមហ៊ុន​សុខចិត្ត​ផ្ដល់​លុយ​អោយទៅ​ពេទ្យ​គ្រប់​ចំនួន​ហើយ​នាំ​អ្នកជំងឺ​មក​ផ្ទះ​វិញ។ជុំវិញ​ភាពមិនប្រក្រតី​របស់​ម​ន្ទីរ​ពេទ្យ​ពហុ​ព្យាបាល ម៉ៅ សារី នេះ​សូម​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​ក្រសួងសុខាភិបាល​មេត្តាជួយ​មើល​និង​ចាត់វិធានការ​ផង៕

ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]