នៅក្នុងពេលបច្ចុប្បន្នមនុស្សជាច្រើន ជាពិសេសយុវវ័យខ្មែរតែម្តងតែងតែចូលចិត្តញ៉ាំជើងមាន់គ្រប់រូបភាព មិនថាតែជើងមាន់ជ្រក់ ជើងមាន់អាំង ជើងមាន់បំពងខ្ទឹមស ឬក៏មុខម្ហូបជាច្រើនទៀតដែលធ្វើពីជើងមាន់នោះទេ។ គ្រាន់តែអានក៏ស្រក់ទឹកមាត់ដែរ ព្រោះតែឱរសជាតិដ៏ឆ្ងាញ់ពិសារបស់សាច់និងសសៃជាប់ឆ្អឹងរបស់វា។ ធ្លាប់តែចូលចិត្តញ៉ាំ តែប្រហែលជាមានមនុស្សជាច្រើនមិនទាន់ដឹងទេថា ជើងមាន់មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ​តែវាបែរជាអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយនិងសម្រស់ជាច្រើនគួរឱ្យភ្ញាក់ផ្អើល។ 

តោះ! កុំឱ្យខាតពេលមកតាមដានគុណប្រយោជន៍របស់ជើងមាន់ទាំងអស់គ្នាដូចខាងក្រោម៖ 

នៅក្នុងពេលបច្ចុប្បន្នមនុស្សជាច្រើន ជាពិសេសយុវវ័យខ្មែរតែម្តងតែងតែចូលចិត្តញ៉ាំជើងមាន់គ្រប់រូបភាព មិនថាតែជើងមាន់ជ្រក់ ជើងមាន់អាំង ជើងមាន់បំពងខ្ទឹមស ឬក៏មុខម្ហូបជាច្រើនទៀតដែលធ្វើពីជើងមាន់នោះទេ

# គុណប្រយោជន៍

- ជួយឱ្យរបួសឆាប់ជាសះស្បើយ

- ជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំរឹងមាំ ងាយទប់ទល់នឹងជំងឺផ្សេងៗ

- ជួយធ្វើឱ្យឆ្អឹងរឹងមាំ ការពារការពុកឆ្អឹងបានយ៉ាងល្អ

- ធ្វើឱ្យអញ្ចាញធ្មេញមានសុខភាពល្អ

- ធ្វើឱ្យក្រចកមានសុខភាពល្អ មិនងាយបាក់ផុយស្រួយ

- ជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់

- ជួយរក្សាតុល្យភាពនៃអរម៉ូនក្នុងរាងកាយ

- ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ

- ធ្វើឱ្យស្បែករបស់អ្នកនៅស្រស់ស្អាត ភ្លឺថ្លា ក្មេងជាងវ័យ

- ជួយកាត់បន្ថយភាពតានតឹង និងស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព។

- អ្វីដែលជាពិសេសចុងក្រោយរបស់ជើងមាន់នោះ តាមការស្រាវជ្រាវបានរកឃើញថាជើងមាន់មានផ្ទុកនូវសារធាតុខូឡាជែនច្រើនស្មើនឹងបន្លែផ្លែឈើធម្មជាតិផ្សេងៗផងដែរ។ ដោយជាតិខូឡាជែននេះមានសារប្រយោជន៍ជាច្រើនដែលអាចជំនួយស្បែកឱ្យនៅក្មេងវ័យ ស្រស់ថ្លា បំបាត់ស្នាមជ្រីវជ្រួញ ពង្រឹងសុខភាពឆ្អឹង ជួយឱ្យរាងកាយស្រូបយកជីវជាតិ និងប្រូតេអ៊ីនល្អៗមកចិញ្ចឹមរាងកាយ ថែមទាំងជំនួយដល់ការស្រកទម្ងន់បានផងដែរ។

តាមការស្រាវជ្រាវបានរកឃើញថាជើងមាន់មានផ្ទុកនូវសារធាតុខូឡាជែនច្រើនស្មើនឹងបន្លែផ្លែឈើធម្មជាតិផ្សេងៗផងដែរ

បន្ទាប់ពីអានរួចប្រាកដជាមានអ្នកដែលកំពុងតែសប្បាយចិត្តខ្លាំងណាស់ហើយ។ តែសូមកុំភ្លេចថា ជើងមាន់កាត់ពីសាច់មាន់ស្រស់ៗទើបអាចផ្តល់លទ្ធផលដ៏ល្អបែបនេះបាន។

ចំណាំ៖

គួរចៀសវាងជើងមាន់នាំចូលខូចគុណភាព ឬជើងមាន់ដែលដាក់ថ្នាំគីមីដែលផ្តល់ផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]