ភ្នំពេញ៖ តើអ្នកចូលចិត្តមើលវីដេអូ យូធូប លើទូរស័ព្ទដៃរបស់អ្នក មែនទេ? ប្រសិនបើចូលចិត្ត អ្នកប្រហែលជាត្រូវពិចារណាប្រើប្រាស់គម្រោងទិន្នន័យអ៊ិនធើណិត របស់ មិត្តហ្វូន (Metfone) ឈ្មោះថា គម្រោង យូធូប ដោយសេរី។

គម្រោងនេះផ្ដល់ដល់អតិថិជននូវល្បឿនអ៊ិនធើណិតដ៏លឿនបំផុត និងជួយសន្សំប្រាក់អតិថិជនបានច្រើន បើធៀបជាមួយនឹងការផ្ដល់ជូនផ្សេងៗទៀត នៅក្នុងទីផ្សារសេវាទូរស័ព្ទចល័តបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា។

មន្ត្រីតំណាងមិត្តហ្វូន ថ្លែងថា «ក្នុងតម្លៃតែ ១ដុល្លារក្នុងមួយសប្ដាហ៍ ឬ ៣ដុល្លារ ក្នុងមួយខែ អតិថិជនអាចទស្សនាវីដេអូនៅលើ យូធូប ដោយល្បឿនលឿន និងគុណភាព HD ពេញ និងដោយគ្មានដែនកំណត់»។

យោងតាមក្រុមហ៊ុន ជាមួយនឹងគម្រោង យូធូប ដោយសេរី អតិថិជនអាចទទួលបានទិន្នន័យប្រើប្រាស់អ៊ិនធើណិតដល់ទៅ ១៤GB ក្នុងមួយសប្ដាហ៍ ជាមួយនឹងសេវា 4G ល្បឿនលឿនរបស់ មិត្តហ្វូន។

ថ្មីៗនេះ ផលិតផលរបស់ មិត្តហ្វូន គម្រោង យូធូប ដោយសេរី នេះ បានទទួលពានរង្វាន់មាសសម្រាប់ផលិតផល ឬសេវាថ្មីល្អដាច់គេបំផុតប្រចាំឆ្នាំ។ ពានរង្វាន់នេះ ផ្ដល់ដោយស្ថាប័នផ្ដល់ពានរង្វាន់ធុរកិច្ចពិភពលោកដ៏ធំមួយ គឺ International Business Awards – Stevie Awards ដែលព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅនេះ។

គម្រោងទិន្នន័យអ៊ិនធើណិតរបស់ Metfone ដែលឈ្នះពានរង្វាន់អន្តរជាតិ នាំ«សេរីភាពយូធូប» មកជូនអតិថិជនកម្ពុជា

តំណាង មិត្តហ្វូន និយាយថា គម្រោង យូធូប ដោយសេរី មិនត្រឹមតែផ្ដល់ដល់អតិថិជននូវភាពងាយស្រួលនៃអ៊ិនធើណិតល្បឿនលឿនប៉ុណ្ណោះនោះទេ ប៉ុន្តែ តម្លៃវិញក៏ទាបបំផុតផងដែរ។

លោកបន្តថា «គម្រោង យូធូប ដោយសេរី ដែលទើបតែទទួលបានពានរង្វាន់អន្តរជាតិ ជួយសន្សំសំចៃអតិថិជនចំណេញប្រាក់បាន ២ដង នៃអ្វីដែលកំពុងផ្ដល់ជូននៅក្នុងទីផ្សារទូរគមនាគមន៍បច្ចុប្បន្ន។ គម្រោង យូធូប ដោយសេរីនេះ ជាផលិតផលដំបូងគេបង្អស់ និងទាក់ទាញបំផុត សម្រាប់អតិថិជននៅកម្ពុជា»។

មិត្តហ្វូន ជាក្រុមហ៊ុនសេវាទូរស័ព្ទចល័តឈានមុខគេមួយ នៅកម្ពុជា ដែលផ្ដល់សេវានិងផលិតផលដ៏សម្បូរបែប និងច្នៃប្រឌិត ដល់អតិថិជនប្រមាណ ៩៧% នៃប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជា៕  

គម្រោងទិន្នន័យអ៊ិនធើណិតរបស់ Metfone ដែលឈ្នះពានរង្វាន់អន្តរជាតិ នាំ«សេរីភាពយូធូប» មកជូនអតិថិជនកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]