ឌូបៃ៖ ទីក្រុងឌូបៃគឺជាតំបន់ទាក់ទាញមួយដែលពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ផ្សារទំនើបធំៗនិងអគារខ្ពស់ៗផងដែរ។

កាលពីថ្មីៗនេះ ទីក្រុងឌូបៃបានបង្ហើបថានៅក្នុងឆ្នាំ ២០២០ខ្លួនគេនឹងសម្រេចគ្រោងដៅសម្រាប់ការសាងសង់អគារកប់ពពកមួយ ដែលជាន់នីមួយៗក្នុងអាគារនេះមានសមត្ថភាពក្នុងការផ្លាស់ប្តូរទិសដៅតាមតែចិត្តរបស់ម្ចាស់បន្ទប់។ នេះគឺជាគំនិតច្នៃប្រឌិតរបស់ស្ថាបត្យករម្នាក់ដែលមានឈ្មោះថា David Fisher ។ លោក Fisher គ្រោងសាងសង់អាគារនេះក្នុងកម្ពស់ ១២៧៣ហ្វីតនិងមានចំនួន ៨០ជាន់នៅទីក្រុងឌូបៃផ្ទាល់តែម្តង។

ម្ចាស់បន្ទប់នីមួយៗអាចផ្លាស់ប្តូរទិសបន្ទប់របស់ខ្លួនបាន ដោយគ្រាន់តែនិយាយបញ្ជាប៉ុណ្ណោះ ដូច្នេះពួកគេនឹងអាចមើលឃើញទេសភាពជុំវិញខ្លួនបានក្នុង ៣៦០ដឺក្រេ។ អាគារនេះនឹងទទួលថាមពលអគ្គិសនីតាមរយៈពន្លឺព្រះអាទិត្យនិងកម្លាំងខ្យល់ ដូច្នេះម្ចាស់បន្ទប់នីមួយៗមិនចាំបាច់ត្រូវបង់ប្រាក់ថ្លៃភ្លើងនោះទេ។ គួរបញ្ជាក់ផងដែរថា អាគារដែលអនុញាត្តិឲ្យបន្ទប់នីមួយផ្លាស់ប្តូរទិសដៅបាននេះមានតម្លៃចាប់ពី ៤លានដុល្លាររហូតដល់ទៅ ៤០លានដុល្លារផងដែរ៕

វីដេអូខាងក្រោម៖

អគារកប់ពពកដែលអាចផ្លាស់ប្តូរទិស ៣៦០ដឺក្រេ
អគារកប់ពពកដែលអាចផ្លាស់ប្តូរទិស ៣៦០ដឺក្រេ
អគារកប់ពពកដែលអាចផ្លាស់ប្តូរទិស ៣៦០ដឺក្រេ
អគារកប់ពពកដែលអាចផ្លាស់ប្តូរទិស ៣៦០ដឺក្រេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]