យើងធ្លាប់បានដឹងរួចមកហើយថាទំនាក់ទំនងស្នេហាចិត្តនិងចិត្តមានភាពជិតស្និទ្ធផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តជាច្រើន។ ប៉ុន្តែភាពស្និទ្ធស្នាលដោយការធ្វើលំហាត់ប្រាណនៅលើគ្រែតាមរយៈការរួមភេទ ក៏អាចជួយដល់បញ្ហាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នកមិនធម្មតាបានផងដែរ។

តោះ! មកតាមដានគុណប្រយោជន៍នៃការរួមភេទទាំងអស់គ្នាដូចខាងក្រោម៖  

ភាពស្និទ្ធស្នាលដោយការធ្វើលំហាត់ប្រាណនៅលើគ្រែតាមរយៈការរួមភេទ ក៏អាចជួយដល់បញ្ហាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នកមិនធម្មតាបានផងដែរ

១. សុខភាពបេះដូង

ការរួមភេទជាទៀងទាត់អាចធ្វើឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ ជាពិសេសត្រូវបានដឹងថា អាចជួយកាត់បន្ថយអត្រានៃការកើតជំងឺគាំងបេះដូង និងបញ្ហាជំងឺបេះដូងដទៃទៀត។

២. សម្រួលអាការឈឺក្បាល

នៅពេលរួមភេទរាងកាយនឹងបញ្ចេញអរម៉ូន Oxytocin និង បង្កើនអរម៉ូន Endorphins ដែលអាចជួយឱ្យទាំងរាងកាយ និងអារម្មណ៍បានសម្រាក បន្ធូរបន្ថយភាពតានតឹង និងបំបាត់អាការឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព។

៣. ប្រឆាំងនឹងជំងឺផ្លូវចិត្ត

ការបានជិតស្និទ្ធនែបនិត្យនៅក្នុងផ្លូវកាយ គឺជាការផ្តល់ភាពកក់ក្តៅមួយដែលជួយឱ្យអារម្មណ៍បានធូរស្បើយ បំបាត់អារម្មណ៍ស្ត្រេស និងប្រឆាំងនឹងការកើតជំងឺផ្លូវចិត្តផ្សេងៗ។  

ការបានជិតស្និទ្ធនែបនិត្យនៅក្នុងផ្លូវកាយ គឺជាការផ្តល់ភាពកក់ក្តៅមួយដែលជួយឱ្យអារម្មណ៍បានធូរស្បើយ បំបាត់អារម្មណ៍ស្ត្រេស និងប្រឆាំងនឹងការកើតជំងឺផ្លូវចិត្តផ្សេងៗ

៤. ជួយដល់បញ្ហាការគេង

ក្រោយពីរាងកាយរបស់អ្នកបានបញ្ចេញពលកម្មស្នេហាលើគ្រែរួច រាងកាយរបស់អ្នកនឹងបាត់បង់ថាមពល និងកម្លាំងដែលធ្វើឱ្យរាងកាយហត់នឿយត្រូវការសម្រាក។ ដូច្នេះអ្នកនឹងមានអារម្មណ៍ថាគេងលក់ស្រួល ស្កប់ស្កល់បន្ទាប់ពីរួមភេទរួចជាមិនខាន។

៥. ជួយដល់បញ្ហាលំហូរនោម (URINARY INCONTINENCE)

ទំនាក់ទំនងដ៏ជិតស្និទ្ធស្អិតរមួតមួយនេះ អាចជួយទប់ទល់នឹងការកន្ត្រាក់ប្រព័ន្ធតម្រងនោម ហើយការពារអ្នកពីជំងឺលេចនោមដោយមិនដឹងខ្លួននៅពេលខាងមុខបានផងដែរ។

៦. ព្យាបាលជំងឺផ្តាសាយ

ជារឿងស្ទើរតែមិនគួរឱ្យជឿ ប៉ុន្តែជំងឺគ្រុន និងផ្តាសាយរបស់អ្នកប្រាកដជាប្រសើរឡើងប្រសិនជាអ្នកបានរួមភេទជាទៀងទាត់។ នោះក៏ដោយសារតែពេលអ្នករួមភេទបានដល់កម្រិតកំពូល រាងកាយរបស់បានបញ្ចេញនូវសារធាតុម្យ៉ាងដែលអាចជួយប្រឆាំងនឹងមេរោគបាក់តេរីផ្តាសាយអស់ទាំងនេះ។ 

ជារឿងស្ទើរតែមិនគួរឱ្យជឿ ប៉ុន្តែជំងឺគ្រុន និងផ្តាសាយរបស់អ្នកប្រាកដជាប្រសើរឡើងប្រសិនជាអ្នកបានរួមភេទជាទៀងទាត់

៧. ជំនួយសាច់ដុំ

ការរួមភេទជាការសម្រាកសាច់ដុំដ៏មានប្រសិទ្ធភាព ព្រោះវាជាលំហាត់ប្រាណមួយប្រភេទដែលជួយបំបាត់ការឈឺចាប់សាច់ដុំ និងបន្ធូរបន្ថយការឈឺសន្លាក់ ហើយធ្វើឱ្យសាច់ដុំរឹងមាំមានសុខភាពល្អបានផងដែរ។

៨. ជំនួយស្បែក

ការធ្វើលំហាត់ប្រាណរាងកាយមួយនេះអាចជួយបណ្តេញជាតិពុល និងធ្វើឱ្យរាងកាយរបស់អ្នកបានសម្រាក បន្ធូរបន្ថយភាពតានតឹងដែលផ្តល់ដល់ស្បែកបានយ៉ាងល្អ ហើយផ្តល់មកវិញនូវស្បែក ស ភ្លឺ ស្រស់ថ្លាស្ទើរតែមិនគួរឱ្យជឿ។

៩. បន្ថយហានិភ័យមហារីកក្រពេញប្រូស្តាត

ការរួមភេទអាចជួយកាត់បន្ថយអត្រាហានិភ័យនៃជំងឺក្រពេញប្រូស្តាត ហើយថែមទាំងអាចការពារ និងរារាំងសាច់ដុំមហារីកដែលរីករាលដាលបានផងដែរ។

១០. បន្ថយហានិភ័យជំងឺមហារីកសុដន់

រាល់ពេលរូមភេទស្ត្រីនឹងបញ្ចេញអរម៉ូនម្យ៉ាងឈ្មោះថា Oxytocin ដែលមានលទ្ធភាពអាចការពាររាងកាយពីការកើតជំងឺមហារីកសុដន់បានផងដែរ៕  

ការរួមភេទជាការសម្រាកសាច់ដុំដ៏មានប្រសិទ្ធភាព ព្រោះវាជាលំហាត់ប្រាណមួយប្រភេទដែលជួយបំបាត់ការឈឺចាប់សាច់ដុំ និងបន្ធូរបន្ថយការឈឺសន្លាក់ ហើយធ្វើឱ្យសាច់ដុំរឹងមាំមានសុខភាពល្អបានផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]