ភ្នំពេញ៖ ប្រិយមិត្តពិតជ្រាបច្បាស់ហើយថា រាល់បទចម្រៀងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានចេញលក់នៅលើទីផ្សារ គឺតែងតែទទួលបានការគាំទ្រ និងល្បីល្បាញខ្លាំង ជាពិសេសបទចម្រៀងរបស់នាងភាគច្រើន ត្រូវនឹងសាច់រឿងរបស់យុវវ័យ។

មួយវិញទៀត បទចម្រៀងដែល មានចំណងជើងថា “មួយម៉ាត់បែក ពីរម៉ាត់បែក” របស់នាង ក៏ទទួលបាន ការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន តាំងពីបទនេះទើបតែចេញថ្ងៃដំបូងម្ល៉េះ។

យ៉ាងណាមិញ នាពេលម្សិលមិញ បទចម្រៀងដ៏ល្បីល្បាញមួយនេះ បានចេញ MV ហើយ ដោយបង្ហោះដោយផេក រស្មីហង្សមាសផ្ទាល់តែម្តង។ ហើយគ្រាន់តែMVនេះ ចេញមកភ្លាមគឺពិតជាកក្រើក និងមានការគាំទ្រខ្លាំងមែនទែន ពីព្រោះទស្សនិកជន បានរង់ចាំMVនេះ ជាយូរណាស់មកហើយ៕

កុំឲ្យខាតពេលយូរ ចង់ដឹងMVថ្មី របស់កញ្ញា ឱក សុគន្ធកញ្ញាពិសេសយ៉ាងណានោះ តោះទៅមើលទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា