ភ្នំពេញ៖ មួយរយៈកន្លងទៅនេះ តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា តែងតែទទួលរង ការរិះគន់ជាច្រើន ដែលរាល់ទង្វើរបស់នាង បានធ្វើឲ្យមហាជន ទើសចិត្ត។ ហើយថែមទាំងមានមហាជនខ្លះ ដល់ថ្នាក់ប្រើពាក្យមិនល្អទៅរូបលើនាង ថែមទៀតផង។

ប៉ុន្តែ អ្នកនាង មិនដែលចេញមុខតបតនោះទេ បើទោះបីជាអ្នកទាំងនោះប្រើភាសា ដែលមិនអាចទទួលយកបាន បែបណាក៏ដោយ។

ដោយឡែក ការមិនពេញចិត្ត របស់មហាជនមួយចំនួន នៅតែមានដដែលទៅលើ តារារូបនេះ បើទោះជារឿងរបស់អ្នកនាង បានកន្លងផុតយូរណាស់ទៅហើយ ក៏នៅតែមានមហាជនខ្លះ តែងតែបញ្ចេញមតិមិនល្អ គ្រប់ពេលដែលឃើញ រាល់សកម្មភាព ឬការបង្ហោះផ្សេងៗ ដែលទាក់ទងនឹងអ្នកនាង។ 

អ្នកនាង ចន ច័ន្ទលក្ខិណា

ហេតុដូច្នេះហើយ ទើបធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ទប់អារម្មណ៏មិនបាន រួចក៏បង្ហោះសារ ផ្ញើជូនទៅអ្នកដែលស្អប់ នៅលើគណនីផ្ទាល់ខ្លួនថា៖ “ដូចខ្ញុំជម្រាបអញ្ចឹង បើមិនគាំទ្រ មិនចូលចិត្ត និង មិនពេញចិត្តនូវទង្វើដែលខ្ញុំធ្វើទេ Block & unfriend ខ្ញុំទៅ ជាមិត្តក្នុង Facebook ក៏ដោយ នៅក្រៅក៏ដោយ ឈប់រាប់អានគ្នាគឺចប់ ហើយបញ្ចប់និស្ស័យពីពេលនេះតទៅ ព្រោះខ្ញុំមិនល្អសម្រាប់អ្នកទេ ខ្ញុំជាខ្ញុំ ផ្នត់គំនិតមនុស្សផ្សេងគ្នា រាប់បានក៏រាប់ រាប់មិនបានកុំរាប់ ហើយសូមកុំadd ដើម្បីតាមដានខ្ញុំ អ្នកថ្លៃថ្នូរគេអត់តាមដានអ្នកថោកទាបទេ ។ អស់ថ្ម ។ ដេក goodnight”។

សារទាំងអស់នេះ អាចនឹងធ្វើឲ្យ អ្នកដែលស្អប់ អ្នកនាង ចន ច័ន្ទលក្ខិណាមួយចំនួន ក្តៅស្លឹកត្រចៀកបាន ក៏ព្រោះថាអ្នកមួយចំនួននោះ តែងនិយាយថាស្អប់នាង ប៉ុន្តែចូលចិត្តតាមដាន រាល់សកម្មភាពរបស់អ្នកនាង ជានិច្ច៕ 

សារដែលអ្នកនាង ចន ច័ន្ទលក្ខិណាបង្ហោះ
អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា