ក្នុងខួបលើកទី ៥ ដែល Burger King បានបើកដំណើរការនៅក្នុងប្រទេសជប៉ុននោះ មានការ បង្ហាញពីបឺហ្គឺថ្មីមួយប្រភេទទៀត ដែលភាសាជប៉ុនហៅថា ឃឺរ៉ូ បឺហ្គឺ ឬ ជាភាសាអង់គ្លេស ហៅថា Black Burger ។

តាមការអោយដឹង គឺបឺហ្គឺប្រភេទនេះមានលក់ចាប់ពី ថៃ្ង ២៨ ខែកញ្ញា តទៅ ដោយមានចំនួន កំណត់។ បឺហ្គឺនេះ មានគ្រឿងផ្សំដោយធ្វើឡើងពីនំបុ័ងថ្មីៗក្តៅៗ ដោយមានលាយជាមួយនឹង ម្សៅធ្យូងឬស្សី។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ គឺនៅក្នុងបឺហ្គឺខ្មៅនេះ មានដាក់នូវទឹកប៉េងប៉ោះ មានពណ៌ខ្មៅ ប្រចាំប្រទេសជប៉ុន រួមជាមួយនឹងគ្រឿងផ្សំ ជាច្រើនទៀត ដែលសុទ្ធតែជាគ្រឿងផ្សំពិសេសៗ ហើយទាំងនេះមានតែនៅ ប្រទេសជប៉ុនតែមួយគត់។

បើសិនជាប្រិយមិត្តបានទៅប្រទេសជប៉ុន កុំភ្លេចទៅភ្លក់នូវរសជាតិបឺហ្គឺខ្មៅនេះផងណា។

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]