ស្នាមរបួស ដែលបានជាសះស្បើយហើយ មួយភាគច្រើន គឺវានឹងបង្កទៅជាកើតផ្លែនៅលើសាច់ ដែលជាហេតុធ្វើឱ្យយើងបាត់បង់សម្រស់មួយផ្នែក ជាពិសេសបើវាកើតនៅលើមុខថែមទៀត រឹតតែធ្វើឱ្យយើងពិបាកនៅក្នុងចិត្តយ៉ាងខ្លាំង។ ដោយភាគច្រើនស្នាមផ្លែទាំងនេះគឺវាកើតចេញមកពីការកើតមុន រលាកភ្លើង ឬស្នាមវះកាត់ ជាដើម។

អ្នកខ្លះ បានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីទៅវះកាត់យកវាចេញ ប៉ុន្តែក៏នៅបន្សល់ទុកស្លាកស្នាមមិនបាត់សោះ។ 

ស្នាមផ្លែសាចដែលកើតចេញមកពីស្នាមមុតកាំបិត រលាកភ្លើង ឬស្នាមវះកាត់ ជាដើម

ដូច្នេះអ្នកគួរងាក មកប្រើឱសថបុរាណធម្មជាតិទាំងអស់នេះម្តងទៅមើល ព្រោះវាក៏អាចជួយលុបបំបាត់ផ្លែសាច់របស់លោកអ្នកបានយ៉ាងល្អ៖

១) ប្រេង Mustard Essential Oil៖ វាអាចបណ្តេញមេរោគ និងបាក់តេរីបានយ៉ាងល្អ ដោយជួយបំបាត់ស្នាមផ្លែ នៅលើសាច់ឱ្យបាត់បន្តិចម្តងៗ។ ងាយៗដោយអ្នកគ្រាន់តែយកវាមកលាបនៅកន្លែង ដែលកើតផ្លែសាច់នោះ មួយថ្ងៃ៣ដង។  

ប្រេង Mustard Essential Oil អាចបណ្តេញមេរោគ និងបាក់តេរីបានយ៉ាងល្អ ដោយជួយបំបាត់ស្នាមផ្លែនៅលើសាច់ឱ្យបាត់បន្តិចម្តងៗ

២) ទឹកក្រូចឆ្មារ៖ សម្បូរទៅដោយវីតាមីន C ខ្ពស់ ជួយព្យាបាលផ្លែសាច់តាមបែបធម្មជាតិ ដោយអ្នកគ្រាន់តែយកទឹកក្រូចឆ្មារស្រស់ៗ មកលាបនៅលើនោះ ហើយទុកចោលរយៈពេល៣០នាទី ចាំលាងទឹកចេញជាការស្រេច។ 

ទឹកក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ខ្ពស់ ជួយព្យាបាលផ្លែសាច់តាមបែបធម្មជាតិ

៣) ទឹកខ្មេះផ្លែប៉ោម៖ ទឹកខ្មេះដែលចម្រាញ់មកពីផ្លែប៉ោម អាចជួយលុបបំបាត់ស្នាមក្រហមផ្លែនៅលើសាច់បាន ដោយគ្រាន់តែយកវាមកលាបនៅលើនោះឱ្យសព្វហើយទុកឱ្យវាជ្រាបចូលក្នុងសាច់ជាការស្រេច។ 

ទឹកខ្មេះដែលចម្រាញ់មកពីផ្លែប៉ោម អាចជួយលុបបំបាត់ស្នាមក្រហមផ្លែនៅលើសាច់បាន

៤) ខ្ទឹមស៖ មានគុណសម្បត្តិនៅក្នុងការកម្ចាត់មេរោគ ជួយព្យាបាលការរលាក។ ដូច្នេះសាកល្បងយកប្រេងដែលចម្រាញ់មកពីខ្ទឹមស មកលាបនៅលើផ្លែសាច់ ហើយទុកចោល១០នាទី ចាំលាងទឹកស្អាតចេញ នោះអ្នកនឹងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ 

ប្រេងខ្ទឹមសមានគុណសម្បត្តិនៅក្នុងការកម្ចាត់មេរោគ ជួយព្យាបាលការរលាក

៥) ប្រទាលកន្ទុយក្រពើ៖ វាមានប្រសិទ្ធភាពអាចកម្ចាត់ស្នាមខ្មៅ ផ្លែសាច់បានយ៉ាងអស្ចារ្យ ដោយអ្នកគ្រាន់តែលាងសម្អាតកន្លែងផ្លែសាច់ជាមួយទឹកក្តៅ ហើយយក ជែលកន្ទុយក្រពើ មកលាបនៅលើនោះជាប្រចាំ វានឹងបាត់ទៅយ៉ាងឆាប់រហ័ស។

ប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពអាចកម្ចាត់ស្នាមខ្មៅ ផ្លែសាច់បានយ៉ាងអស្ចារ្យ

៦) ប្រេងឡាវែនឌឺ (Lavender Oil)៖ វាអាចព្យាបាលផ្លែនៅលើស្បែកបានយ៉ាងប្រសើរ ដោយគ្រាន់តែយកប្រេងឡាវែនឌឺមកលាបនៅលើផ្លែនោះ ហើយទុកឱ្យស្ងួតនៅលើស្បែកគឺជាការស្រេច។ 

អាចព្យាបាលផ្លែនៅលើស្បែកបានយ៉ាងប្រសើរ ដោយគ្រាន់តែយកប្រេងឡាវែនឌឺមកលាបនៅលើផ្លែនោះ

៧) ដើមខ្លឹមចន្ទន៍ និងទឹកផ្លាកុលាប៖ ទឹកដែលសម្រាញ់មកពីផ្កាកុលាប និងដើមខ្លឹមចន្ទន៍ មានសមត្ថភាពអាចជួយធ្វើព្យាបាលផ្លែសាច់ឱ្យបាត់ទៅយ៉ាងរហ័ស ជាពិសេសធ្វើឱ្យស្បែកថ្មីឆាប់ដុះយ៉ាងលឿន។ ងាយៗដោយគ្រាន់តែយកវត្ថុទាំងពីរនេះលាយបញ្ចូលគ្នាឱ្យសព្វ ហើយលាបមុនពេលចូលគេង និងលាងចេញវិញនៅពេលព្រឹកព្រលឹមប៉ុណ្ណោះ។ 

ទឹកដែលសម្រាញ់មកពីផ្កាកុលាប និងដើមខ្លឹមចន្ទន៍ មានសមត្ថភាពអាចជួយធ្វើព្យាបាលផ្លែសាច់ឱ្យបាត់ទៅយ៉ាងរហ័ស

៨) ទឹកឃ្មុំ៖ អាចជួយបម្រុងស្បែកតាមបែបធម្មជាតិ ដោយគ្រាន់តែយកទឹកឃ្មុំស្រស់ៗមកលាបនៅត្រង់កន្លែងរបួស នោះវានឹងជួយធ្វើឱ្យអ្នកទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត៕

ទឹកឃ្មុំអាចជួយបម្រុងស្បែកតាមបែបធម្មជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]