ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា មានមនុស្សជាច្រើន កំពុងតែ ធ្វើពិធីបុណ្យHalloween ដោយបាន តែងខ្លួនធ្វើជាខ្មោច ព្រាយ គួរឲ្យខ្លាច។

រីឯនៅប្រទេសយើងវិញសង្កេតថា មនុស្សភាគច្រើន ក៏បានប្រារព្ធពិធីនេះ ឡើង ជាពិសេសអ្នក ដែលមានហាងផ្ទាល់ខ្លួន ពួកគេធ្វើដូចនេះ អាចទាក់ទាញភ្ញៀវថែមមួយកម្រិតទៀត។

ជាក់ស្តែង ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បានតែងខ្លួន និងផាត់មុខ ជាខ្មោច មើលទៅសឹងតែមិនស្គាល់ទៅហើយ ជាមួយនឹងស្ទីលថតរូប បែបកាចៗ។ 

ជាមួយគ្នានោះដែរ កញ្ញាឱក សុគន្ធកញ្ញា ដែលជាតារាល្បី ឈរនៅជិតនោះហាក់ដូចជាមិន មានភាពភ័យខ្លាចបន្តិចសោះ រីឯទឹកមុខវិញ ញញឹមយ៉ាងស្រស់ស្អាតដដែល ទោះបីជា កញ្ញា កុសុម៉ា ធ្វើមុខគួរឲ្យខ្លាចយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទស្សនាភាគច្រើន បានថា កញ្ញា កុសុម៉ា តែងខ្លួនដូចនេះ ពិតជាគួរឲ្យខ្លាចមែនទែន ព្រោះធ្លាប់តែឃើញកញ្ញា តែងខ្លួនបែបទាន់សម័យ៕

ចង់ដឹងច្បាស់យ៉ាងណា សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញាឱក សុគន្ធកញ្ញា
កញ្ញា សុភ័ក្រ កុសុម៉ា តែងខ្លួនជាខ្មោច
កញ្ញា សុភ័ក្រ កុសុម៉ានិងកញ្ញាឱក សុគន្ធកញ្ញា
ទោះបីជាសុភ័ក្រ កុសុម៉ា តែងខ្លួនបែបនេះ កញ្ញាឱក សុគន្ធកញ្ញានៅតែញញឹម មិនខ្លាច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា