ព្រៃវែងៈ អ្នកដំណើរ៣នាក់ បានស្លាប់ និងស្រ្តីម្នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ តាមបណ្តោយផ្លូវជាតិលេខ១ រវាងរថយន្ត ទេសចរណ៍វៀតណាម និងរថយន្តទួរីស នាវេលាម៉ោង ២ និង២០នាទី នៅចំណុច ខ្ចាប់ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នាយរងនគរបាលប៉ុស្តិ៍កំពង់សឹង លោក ជា ឡាឌីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ ក្រោយពេលកើតហេតុថា គ្រោះថ្នាក់ចរាចររវាងរថយន្តទេសចរណ៍វៀតណាម និងរថយន្តដឹកអ្នកដំណើសាំយ៉ុង ដែលធ្វើដំណើរបញ្រ្ចាស់ទិសគ្នា បានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកដំណើរលើរថយន្តសាំយ៉ុង ដែលមានគ្នា ៤នាក់ រួមទាំងអ្នកបើកបរផងនោះ ៣នាក់ សុទ្ធតែបុរសបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ដោយឡែក ស្រ្តីម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ ផងដែរ រីឯអ្នកទេសចរណ៍នៅរថយន្តក្រុង មិនមានរងគ្រោះថ្នាក់អ្វីនោះទេ។

លោក ជា ឡាឌីន បានឲ្យដឹងផងដែរថា រថយន្តទេសចរណ៍ដែលរងគ្រោះថ្នាក់ខាងលើនេះ ជារបស់ក្រុមហ៊ុន ទេសចរណ៍វាំងរិច របស់វៀតណាម ពាក់ស្លាក់លេខ ភ្នំពេញ 3A-3722 រីឯរថយន្តសំាយ៉ុងដឹកអ្នកដំណើរវិញ ពាក់ស្លាក់លេខ ភ្នំពេញ 2P-8467។

គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅលើកំណាត់ផ្លូវជាតិលេខ១នេះ បណ្តាលរថយន្តទាំងសងខាង រងការខូចខាតយ៉ាង ដំណំ។ ក្រោយកើតហេតុរថយន្តទាំងសងខាង ត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំរកដំណោះស្រាយនាពេល ក្រោយ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]