ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយរបស់ តារាសម្តែង និងពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ កាន់តែកើនឡើង នៅពេលដែលលោក និងប្រពន្ធរបស់ខ្លួន បានបង្កើតកូនប្រុសម្នាក់ ដ៏គួឲ្យស្រលាញ់។

គួរឲ្យដឹងផងដែរថា កូនប្រុសជាទីស្រលាញ់ របស់លោក ជា វណ្ណារិទ្ធ ដែលមានឈ្មោះថា ហ្វេម ក៏ទទួលបានការចាប់អារម្មណ៏ខ្លាំង ពីសំណាក់មហាជន តាំងពីហ្វេម ទើបតែកើតមកម្ល៉េះ។

យ៉ាងណាមិញ គ្រួសារដ៏មានសុភមង្គលមួយនេះ បានទទួលដំណឹងល្អមួយទៀតហើយ ដែលនៅពេលនេះ អ្នកនាង Bella កំពុងតែពរពោះកូនប្រុសទី២ ដែលមានអាយុ ១៨អាទិត្យហើយ។

ឯចំណែក លោក ជា វណ្ណារិទ្ធ វិញ លោកពិតជាត្រេកអរខ្លាំងមែនទែន ដល់ថ្នាក់ រូបលោក បានបង្ហោះសារជាច្រើនឃ្លា បង្ហាញពីអារម្មណ៏ពិត នៅលើគណនីហ្វេសប៊ុកថា ៖  

សារដែលលោកបង្ហោះ

ចំពោះមហាជនវិញ ពិតជារំភើបជំនួសអ្នកនាង Bella នៅពេលដែលឃើញសារ របស់លោកបែបនេះ ព្រោះថា លោក ជា វណ្ណារិទ្ធ គឺជាស្វាមីដ៏ល្អម្នាក់ ដែលចេះយល់ចិត្ត និងមានទំនួលខុសត្រូវខ្ពស់ទៅលើប្រពន្ធ។ 

ទោះយ៉ាងណាក្តី នៅពេលនេះកូនក្នុងផ្ទៃរបស់ Bella មានអាយុ១៨អាទិត្យហើយ ឯចំណែកអ្នកគាំទ្រ កំពុងទន្ទឹងរង់ចាំមើលថា តើកូនប្រុសទី២របស់ ជា វណ្ណារិទ្ធ នឹងស្រស់ស្អាតគួរឲ្យស្រលាញ់យ៉ាងណាទៅ៕

ភរិយាលោក ជា វណ្នារិទ្ធ
លោក ជា វណ្ណារិទ្ធនិង ភរិយា
គ្រួសារលោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ