ភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់ទី១ នៅកម្ពុជា បានសម្រេចបន្តទទួលនិស្សិតឱ្យចូលសិក្សាវគ្គទី២ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នេះ។

ការសម្រេចនេះត្រូវបានធ្វើ ឡើងដើម្បីឆ្លើយតបនឹង សំណូមពរ និងបំពេញតម្រូវការរបស់សិស្សានុសិស្ស ដែលខកខានមិនបានចុះឈ្មោះចូលរៀនក្នុងវគ្គទី១ ដែលបានចាប់ផ្តើមចូលរៀនកាលពីដើមខែតុលា។

លោកសាស្រ្តាបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានលើកឡើងថា " ការជ្រើសរើសនិស្សិតឱ្យចូលរៀនវគ្គទី២នេះបានផ្តល់ឱកាសដល់សិស្សបាក់ឌុបដែលមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យណាមួយ ដើម្បីទទួលយកនូវការអប់រំប្រកបដោយគុណភាពបំផុតនៅក្នុងប្រទេស ជំនួសឱ្យពួកគាត់ទៅសិក្សានៅសហរដ្ឋអាមេរិក។"

AUPP ជាសាកលវិទ្យាល័យទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យនិស្សិត ទទួលបានការអប់រំបែបអាមេរិក និងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញ AUPP ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅ សហរដ្ឋអាមេរិកនិងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។

ដូច្នេះ សម្រាប់សិស្សានុសិស្សដែលទើប្រឡងបាក់ឌុប ហើយមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យដែល ខ្លួនចង់សិក្សា អាចមកទំនាក់ទំនងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ វគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១៧។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]