ភ្នំពេញ៖ តារាចម្រៀងស្រីល្បីពូកែលេងសម្ដីអ្នកនាង ពេជ្រ សោភា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ដែលជាតារាសម្ដែងរាងខ្ពស់សង្ហា ឆឹម សក្ដដា ជារឿយៗលើបណ្ដាញសង្គម។

ទង្វើរបស់តារាស្រីប្រុសមួយគូនេះ ក៏ត្រូវបានអ្នកគាំទ្រ រពឹងថានឹងអាចកាន់ដៃគ្នាចូលរោងការ ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន។

ជាក់ស្ដែង យប់មិញនេះដែរ ពេជ្រ សោភា និងឆឹម សក្កដា ក៏បានបកស្រាយចម្រៀងរួមគ្នាលើឆាកតន្ត្រីមួយ ហើយអ្វីដែលជាទីចាប់អារម្មណ៍នោះ គូស្នេហ៍ទាំងពីរ ត្រូវបានទស្សនិកជន នៅទីនោះជម្រុញឲ្យមានការថើបគ្នា ដើម្បីបញ្ជាក់ពីទំហំចិត្តនៃការស្រលាញ់។

មិនបង្អង់យូរ សក្កដា និង សោភា បានបញ្ចេញស្ទីលថើបប្រចាំត្រកូល លើឆាកសម្ដែង ក្រោមសម្លេងស្រែក គាំទ្រ ពីប្រិយមិត្តទៀតផង៕

ចង់ដឹងស្ទីលថើមរបស់គូស្នេហ៍ មួយគូរនេះផ្អែមល្ហែម យ៉ាងណា? ទស្សនាវីដេអូខាងក្រោម៖ 

តារាចម្រៀង ពេជ្រ សោភា និងគូស្នេហ៍ ឆឹម សក្កដា
ស្ទីលថើបប្រចាំត្រកូល របស់តារាចម្រៀង ពេជ្រ សោភា និងគូស្នេហ៍ ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា