ពិធីបុណ្យ Halloween ជាពិធីបុណ្យមួយ ដែលប្រជាជននៅបណ្តាប្រទេសជាច្រើន បានស្លាល់ និងប្រារព្ធពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ដោយមានការចែកស្ករគ្រាប់ដល់ក្មេងៗផងដែរ។

ដោយឡែក នៅប្រទេសអង់គ្លេសឯនោះវិញ មានហេតុការណ៍មួយ បានកើតឡើង ក្នុងអំឡុងពេល ពិធីបុណ្យ Halloween នេះ ដោយសារតែ បុរស វ័យ ២៣ឆ្នាំ ម្នាក់ត្រូវបាន ចោទប្រកាន់ពីបទ រក្សាទុកថ្នាំញៀន ប្រភេទកូកាអ៊ីន ហើយរូបគេ បានយកទៅចែកទៅដល់ ក្មេងម្នាក់ ជំនួសអោយស្ករគ្រាប់ ក្នុងពិធីបុណ្យ Halloween។ប៉ូលីសបានប្រាប់អោយដឹងថា ឪពុកម្តាយរបស់ក្មេងនោះ បានរាយការណ៍ដល់ប៉ូលីសភ្លាមៗផងដែរ បន្ទាប់ពី ពួកគាត់បានប្រទះឃើញ ថង់ផ្លាស្ទិក គួរអោយសង្ស័យមួយចំនួន កាលពីយប់ថ្ងៃ ពុធ នៃពិធីបុណ្យនេះ។ ប៉ូលីសបាន បន្ថែម អោយដឹងទៀតថា ពួកគាត់បាននាំយក នូវថង់ផ្លាស្ទិកនោះ ដែលមានផ្ទុកជាមួយនឹងម្សៅពណ៌សក្នុងនោះផង ទៅអោយប៉ូលីស ដើម្បីពិនិត្យមើល ហើយជាលទ្ធផល ថង់ផ្លាស្ទិកនោះ ជាកញ្ចប់ដែលផ្ទុកនូវម្សៅ កូកាអ៊ីន។

ទោះជាយ៉ាងណាក៏ដោយ ក្មេងដែលទទួលបានកូកាអ៊ីននោះ ពុំមានបញ្ហាអ្វីនោះទេ ព្រោះប៉ូលីសដឹងថា នេះគ្រាន់តែជាឧប្បតិហេតុតែប៉ុណ្ណោះ។   

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]