មនុស្សរាល់គ្នាតែងតែប្រឹងប្រែងធ្វើការងារ ប្រកបរបររកស៊ីមិនខ្លាចនឿយហត់មិនហ៊ានសម្រាក ព្រោះតែដើម្បីជីវិតនិងជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែការបង្ខំរាងកាយខ្លាំងពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តបាន។ ដូច្នេះអ្នកគួរតែរកពេល ធ្វើដំណើរកម្សាន្តដើម្បីលំហែខួរក្បាល ឬអាចរកពេលទំនេរឧស្សាហ៍សម្រាកខ្លះៗក៏ជាការល្អ។

ប៉ុន្តែក្នុងករណីដែលអ្នកមានរោគសញ្ញាលេចឡើងដូចខាងក្រោមវាប្រហែលជាដល់ពេលហើយ ដែលរាងកាយរបស់អ្នកទាមទារការសម្រាកនោះ។

# ឈឺក្បាល

នៅពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាល នេះជាសញ្ញាថារាងកាយរបស់អ្នកត្រូវការសម្រាកខ្លះហើយ។ ការខំប្រឹងធ្វើការច្រើនពេកនឹងធ្វើឱ្យអ្នកឈឺក្បាល ឈឺគ្រាប់ភ្នែក ឈឺឆ្អឹងខ្នងនិងកជាដើម។ ម្យ៉ាងទៀតនៅពេលដែលមានអារម្មណ៍ថាស្ត្រេសខ្លាំងពេកក៏ជាហេតុបណ្តាលឱ្យមានអាការឈឺក្បាលប្រកាំងបានផងដែរ។ 

នៅពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាល នេះជាសញ្ញាថារាងកាយរបស់អ្នកត្រូវការសម្រាកខ្លះហើយ

# បញ្ហាប្រព័ន្ធរំលាយអាហារ

នៅពេលដែលអ្នកប្រឹងធ្វើការខ្លាំងពេក អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែលវាអាចបង្កឱ្យមានការឈឺចុកចាប់ត្រង់ក្រពះ ពោះវៀន និងពោះវៀនធំជាដើម។  

នៅពេលដែលអ្នកប្រឹងធ្វើការខ្លាំងពេក អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែលវាអាចបង្កឱ្យមានការឈឺចុកចាប់ត្រង់ក្រពះ ពោះវៀន និងពោះវៀនធំជាដើម

# ឧស្សាហ៍ផ្តាសាយ

អារម្មណ៍តឹងតែង ស្ត្រេសក្នុងការងារពេកនឹងធ្វើឱ្យចង្វាក់បេះដួងរបស់អ្នកបង្កើនល្បឿនសសៃឈាមដែលជាហេតុអាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ប៉ះពាល់ដល់ប្រព័ន្ធភាពស៉ាំក្នុងរាងកាយ។ ជាលទ្ធផលអ្នកនឹងកើតមានអាការជំងឺគ្រុន និងផ្តាសាយញឹកញាប់។ 

អារម្មណ៍តឹងតែង ស្ត្រេសក្នុងការងារពេកនឹងធ្វើឱ្យចង្វាក់បេះដួងរបស់អ្នកបង្កើនល្បឿនសសៃឈាមដែលជាហេតុអាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ប៉ះពាល់ដល់ប្រព័ន្ធភាពស៉ាំក្នុងរាងកាយ។ ជាលទ្ធផលអ្នកនឹងកើតមានអាការជំងឺគ្រុន និងផ្តាសាយញឹកញាប់

# ឡើងទម្ងន់

នៅពេលដែលអ្នកស្ត្រេសពេកនឹងធ្វើឱ្យអរម៉ូន Cortisol កើនឡើងដែលជាហេតុធ្វើឱ្យអ្នកចេះតែឃ្លាន និងញ៉ាំមិនឈប់បានជាទម្ងន់ក៏ចេះតែឡើងតាមនោះផងដែរ។ ម្យ៉ាងវិញទៀត ការទទួលទានអាហារផ្អែមៗក៏ជាការរួមចំណែកឱ្យអ្នកធាត់បានផងដែរ។ 

នៅពេលដែលអ្នកស្ត្រេសពេកនឹងធ្វើឱ្យអរម៉ូន Cortisol កើនឡើងដែលជាហេតុធ្វើឱ្យអ្នកចេះតែឃ្លាន និងញ៉ាំមិនឈប់បានជាទម្ងន់ក៏ចេះតែឡើងតាមនោះផងដែរ

# ឈឺក្រពះ

ដូចដែលបានរៀបរាប់ខាងលើ ការប្រឹងប្រែងធ្វើការស្ត្រេសពេកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែលវាអាចនឹងធ្វើឱ្យអ្នកឈឺពោះ ឈឺក្រពះ ក្អួតចង្អោរជាដើម។  

ការប្រឹងប្រែងធ្វើការស្ត្រេសពេកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែលវាអាចនឹងធ្វើឱ្យអ្នកឈឺពោះ ឈឺក្រពះ ក្អួតចង្អោរជាដើម

# អស់កម្លាំង

បើសិនជាអ្នកតែងតែអស់កម្លាំង និងពិបាកងើបពីលើគ្រែនៅពេលព្រឹកៗនោះ នេះហើយជារោគសញ្ញាចម្បងដែលរាងកាយរបស់អ្នកត្រូវការសម្រាកនោះ។ ការប្រឹងប្រែងធ្វើការខ្លាំងពេកនឹងធ្វើឱ្យអ្នកអស់កម្លាំង ល្ហិតល្ហៃ ហើយលទ្ធផលការងារក៏មិនបានដូចអ្វីដែលប្រឹងប្រែងផងដែរ។ ស្រលាញ់សុខភាព ស្រលាញ់ការងារគួរតែរកពេលវេលាសម្រាកឱ្យខ្លួនឯងឱ្យបានច្រើន។  

បើសិនជាអ្នកតែងតែអស់កម្លាំង និងពិបាកងើបពីលើគ្រែនៅពេលព្រឹកៗនោះ នេះហើយជារោគសញ្ញាចម្បងដែលរាងកាយរបស់អ្នកត្រូវការសម្រាកនោះ

# ឈឺដើមទ្រូង

ការឈឺចាប់ត្រង់ដើមទ្រូងដោយសារតែស្ត្រេសពេក ប្រឹងធ្វើការពេក វាមិនមែនមកពីជំងឺបេះដូង ឬជំងឺទាក់ទងនឹងសសៃប្រសាទនោះទេ។ ដូច្នេះបើសិនជាអ្នកមានអារម្មណ៍ថាឈឺដើមទ្រូង អ្នកគួរតែធ្វើកាសម្រាកបន្តិចដើម្បីសម្រួលការឈឺចាប់។ តែទោះជាយ៉ាងណាការតានតឹងខ្លាំងពេកនឹងធ្វើឱ្យអ្នកមានជំងឺខ្សោយបេះដូង។ ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យប្រសិនជាមានរោគសញ្ញាសង្ស័យណាមួយ។ 

ការឈឺចាប់ត្រង់ដើមទ្រូងដោយសារតែស្ត្រេសពេក ប្រឹងធ្វើការពេក វាមិនមែនមកពីជំងឺបេះដូង ឬជំងឺទាក់ទងនឹងសសៃប្រសាទនោះទេ

# សមត្ថភាពផ្លូវភេទថយចុះ

បើនៅសុខៗស្រាប់តែអ្នក ឬដៃគូរបស់អ្នកមិនសូវមានចំណង់ផ្លូវភេទទេនោះ អ្នកគួរតែរកឱកាសសម្រាកឱ្យបានច្រើន។ នោះក៏ដោយសារតែខួរក្បាលរបស់អ្នកហត់នឿយ ​ស្ត្រេសដែលមិនមានសមត្ថភាពគ្រប់គ្រាន់បង្កើតគីមីម្យ៉ាងរំញោចអារម្មណ៍ និងចំណង់ផ្លូវភេទ៕ 

បើនៅសុខៗស្រាប់តែអ្នក ឬដៃគូរបស់អ្នកមិនសូវមានចំណង់ផ្លូវភេទទេនោះ អ្នកគួរតែរកឱកាសសម្រាកឱ្យបានច្រើន

ក្រោយពីអានចំណុចធំៗសំខាន់ខាងលើប្រសិនជាអ្នកជូបប្រទះបញ្ហាអស់ទាំងនោះ អ្នកគួរតែសម្រាកឱ្យបានច្រើន មិនគួរប្រឹងប្រែងធ្វើការងារខ្លាំងពេកមិនស្គាល់ថ្ងៃស្គាល់យប់នោះទេ។ ចូរស្រលាញ់សុខភាពរបស់អ្នកនៅថ្ងៃនេះ កុំប្រឹងធ្វើការរកលុយខ្លាំងពេកដើម្បីទុកគេងពេទ្យនៅថ្ងៃអនាគត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]