ថៃ: Push និងJooy Warattaya ក្រោយពេលមានទំនាក់ទំនងស្នេហាជាមួយគ្នា មិនបានយូរ ប៉ុន្មានផង ពេលនេះ ពួកគេទាំងពីរក៏បាន បែកធ្លាយនូវរឿងរ៉ាវជិតរៀបការរបស់ខ្លូន សម្រាប់ឆ្នាំថ្មីនេះ ថែមទៀតផង។

ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ នៅក្នុងថ្ងៃឈប់សម្រាក ក៏បានប្រទះឃើញវត្តមាន របស់ Push និងJooy Warattaya ដែលកំពុងតែសិ្ថតនៅក្នុងផ្ទះឪពុក Push។។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើនរបស់ពួកគេទាំងពីរ ក៏បាននិយាយថា អ្នកទាំងពីរមិន ត្រឹមតែ ជាតារាសម្តែងល្បីនោះទេ តែថែមទាំងមិនចេះប្រកាន់ខ្លួន ថែមទៀតផង។

ព្រោះថា នៅក្នុងឱកាសនោះ Push និងJooy Warattaya ក៏បានផ្សាយផ្ទាល់នូវសកម្មភាព របស់ខ្លួនមួយចំនួន ដែលកំពុងតែ មើលថែទាំបន្លែ របស់លោកឪពុកខ្លួន ដោយមិនខ្លាចហត់នឿយ ឬស្អប់ខ្ពើម បន្តិចណាឡើយ។

នេះក៏ជាមូលហេតុមួយ ដែលអាចបញ្ជាក់បានថា ពួកគេទាំងពីរ មិនត្រឹមតែស្រឡាញ់គ្នាខ្លាំងប៉ុណ្ណោះទេ តែថែមទាំងមានទឹកចិត្តល្អ ឲ្យសមាជិកក្រុមគ្រួសារ របស់ខ្លួន ថែមទៀតផង៕

ខាងក្រោមនេះ ជាសកម្មភាពមួយចំនួនរបស់ពួកគេទាំងពីរ នៅឯផ្ទះលោកឪពុក Push: 

Push
Push
Push
Jooy Warattaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]