បរទេស៖ EA គឺជាក្រុមហ៊ុនមួយដែលមានភាពឈានមុខគេនៅក្នុងវិស័យផលិត ហ្គេម នាពេលបច្ចុប្បន្ននេះ។ កាលពីថ្មីៗនេះដែរ ក្រុមហ៊ុន EA និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានប្រកាសពីដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមបាល់ទាត់របស់ក្រុមហ៊ុន EA  ។ ភាគីទាំង ២ បានសហការគ្នាដើម្បីបង្កើតនូវការប្រកួតពានរង្វាន់លេងហ្គេមបាល់ទាត់ពិភពលោកប្រចាំឆ្នាំ ២០១៨  ឬក៏ FIFA eWorld Cup 2018 ដែលជាព្រឹត្តិការណ៍មួយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតលេងហ្គេមដែលគេបានស្គាល់ថា eSports ។

ការប្រកួតនេះនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ២០១៧ រហូតដល់ខែកក្កដាឆ្នាំ២០១៨ ដោយក្នុងនោះនឹងមានការប្រកួតជម្រុះជាច្រើនជុំ សម្រាប់ឲ្យអ្នកលេងអាចប្រកួតប្រជែងដើម្បីដណ្តើមកៅអីសម្រាប់ការប្រកួត FIFA eWorld Cup នេះ ។

វគ្គជម្រុះនឹងត្រូវចម្រាញ់យកកីឡាករកំពូលៗចំនួន ១២៨នាក់ដោយពាក់កណ្តាលគឺជាអ្នកលេងតាមរយៈក្បាលហ្គេម PS4 និងពាក់កណ្តាលទៀតសម្រាប់អ្នកលេងតាមក្បាលហ្គេម Xbox One ផងដែរ។

នាយកផ្នែកលេងហ្គេមក្នុងក្រុមហ៊ុន EA បានប្រាប់ថា ការប្រកួត EA SPORTS FIFA 18 World Series កាលពីឆ្នាំមុន និងភាពជាដៃគូជាមួយ  FIFA បានជួយពង្រីកទំហំនៃការប្រកួតលេងហ្គេម និងការនាំចូលមកនូវ FIFA eWorld Cup ឆ្នាំ២០១៨ដែលនឹងទាក់ទាញអ្នកប្រកួតប្រជែង និងអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកផងដែរ៕

ហ្គេម FIFA 18 របស់ក្រុមហ៊ុន EA
ហ្គេម FIFA 18 របស់ក្រុមហ៊ុន EA
ការជម្រុះ FIFA eWorld Cup 2018

ការប្រកួតវគ្គផ្តាច់ព្រ័ត្តនៃ EA SPORTS FIFA 18 World Series ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]