កណ្ដាល៖ ប្រិយមិត្តជាច្រើនប្រហែលជាបានជ្រាបហើយថា កម្មវិធី The Voice Kids Cambodia រដូវកាលទី១ បានបញ្ចប់ទៅយ៉ាងរលូន ក្រោយពីរកឃើញម្ចាស់ជ័យលាភី នោះគឺប្អូនប្រុស ពេជ្រ ថៃ។

ជាក់ស្ដែង ម្សិលមិញនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បាននាំក្មេងៗដែលជាបេក្ខភាពវគ្គជម្រុះចុងក្រោយក្នុងកម្មវិធី ដែលមានដូចជា សុជាតា លីគ័ង្គ ពេជ្រ ថៃ និងក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត និងទទួលទានអាហារថ្ងៃត្រង់ ជាមួយលោកឧកញ៉ា ។ នេះបើតាមរូបភាពដែលលោកឧកញ៉ា បានបង្ហោះក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក។

លើសពីនេះ អ្នកជំនួញល្បីឈ្មោះរូបនេះ ក៏បានផ្ដល់ជាថវិកាចំនួន មួយលានពីរសែនរៀល ក្នុងម្នាក់ៗដើម្បីជួយដល់ការធ្វើដំណើរទៅកាន់គេហដ្ឋានវិញទៀតផង៕

ខាងក្រោមនេះជាវីដេអូ ដែលក្មេងៗទាំងនោះច្រៀងលេងពេល សំណេះសំណាលជាមួយលោកឧកញ៉ា៖  

រូភាពនិងសារ ដែលលោកឧកញ៉ា បានបង្ហោះក្នុងបណ្ដាញសង្គម
លោកឧកញ៉ា និងក្មេងៗ ពេលធ្វើដំណើរកម្សាន្ត
លោកឧកញ៉ា និងក្មេងៗ ពេលធ្វើដំណើរកម្សាន្ត
លោកឧកញ៉ា និងក្មេងៗ ពេលធ្វើដំណើរកម្សាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ