ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ និសា គឺជាតារាមួយរូប ដែលមានសម្លេងផ្អែម អាចច្រៀងបទបានគ្រប់ទម្រង់ ហើយថែមទាំងមាន ចរិតសុភាព និង មិនដែលតែងខ្លួនបែបស៊ិចស៊ីនោះទេ។ 

ហេតុដូចនេះហើយ ទើបនាង នៅតែទទួបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ គ្រប់ស្រទាប់ មិនថាចាស់ឬក្មេង នោះឡើយ។

ទោះបីជាវ័យរបស់តារាចម្រៀងម្នាក់នេះ រាងចាស់បន្តិចមែន ប៉ុន្តែសម្រស់របស់នាង នៅតែក្មេងជាងវ័យ ហាក់មិនប្រែប្រួលទៅណាសោះ ដែលធ្វើឲ្យអ្នកគាំទ្រ មួយចំនួន លួចច្រណែន និងចង់ដឹងពីវិធីថែសម្រស់របស់នាង។ 

សុគន្ធ និសាក្នុងឈុតកូនក្រមុំ

ដោយឡែក ដោយសារតែសម្រស់ដ៏ស្រស់ស្អាតបែបនេះហើយ ទើបធ្វើឲ្យការងាររបស់ កញ្ញា សុគន្ធ និសា កាន់តែមមាញឹកជានិច្ច ព្រោះថា នាងតែងតែត្រូវបានសម្អាងការជាច្រើន ទាក់ទងដើម្បីថតផ្សាយសម្លៀកបំពាក់ប្រពៃណី ឲ្យហាងរបស់ពួកគេ។ ហើយគ្រប់រូបភាពរបស់នាង ដែលថតសម្អាងការនោះ តែងតែទទួលបានពាក្យសរសើរ យ៉ាងច្រើនពីសំណាក់មហាជន។

គួរបញ្ជាក់ផងដែរថា កញ្ញា សុគន្ធ និសា បានប្រកាសជាផ្លូវការថា នាងនឹងចូលរោងការ នាពេលឆាប់ៗខាងមុខនេះ។ ហើយជារឿងមួយដ៏រំភើបសម្រាប់អ្នកគាំទ្ររបស់នាង ហើយថែមទាំងមានអ្នកគាំទ្រខ្លះ ទន្ទឹងរង់ចាំមើលថា តើនិសានឹងស្រស់ស្អាតបែបណាទៅ នៅក្នុងថ្ងៃរៀបការរបស់នាង ព្រោះថាគ្រាន់តែរូបនាងថតឲ្យសម្អាងការសោះ ស្រស់ស្អាតប៉ុណ្ណឹងទៅហើយ៕

កុំឲ្យខាតពេលយូរ តោះទៅមើលឈុតប្រពៃណីរបស់ សុគន្ធ និសា ទាំងអស់គ្នា៖ 

សុគន្ធ និសាក្នុងឈុតប្រពៃណី
សុគន្ធ និសាក្នុងឈុតប្រពៃណី
សុគន្ធ និសាក្នុងឈុតកូនក្រមុំ
សុគន្ធ និសាក្នុងឈុតប្រពៃណី
សុគន្ធ និសាក្នុងឈុតប្រពៃណី
សុគន្ធ និសាក្នុងឈុតប្រពៃណី
សុគន្ធ និសាក្នុងឈុតកូនក្រមុំ
សុគន្ធ និសាក្នុងឈុតប្រពៃណី
សុគន្ធ និសាក្នុងឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា