ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី នៅតែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនដដែល បើទោះបីជារូបនាង ធ្លាប់រៀបការ និងមានកូនមួយរួចទៅហើយក្តី ។

ឯចំណែក កញ្ញា ម៉ារីវិញ គឺជាតារាសម្តែងមួយរូប ដែលមានសម្រស់ស្រស់ស្អាត និងមានទម្រង់មុខកូនកាត់ ហើយប្រិយមិត្តតែងតែ ឃើញរាល់សកម្មភាពរបស់នាង តាមរយៈ ខ្សែភាពយន្ត និងស្ពតពាណិជ្ជកម្មផ្សេងៗ។

ទន្ទឹមនឹងសម្រស់ដ៏ស្រស់សោភារបស់អ្នកទាំងពីរ នាពេលថ្មីៗនេះ មានម្ចាស់គណនី អ៊ីនស្តាក្រាមម្នាក់ បានបង្ហោះរូបពីរសន្លឹក របស់ អ្នកនាង សុខ សោម៉ាវត្តី និង កញ្ញាម៉ារី នៅក្នុងម៉ូតអាវតែមួយ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ពេលដែលឃើញអ្នកទាំងពីរពាក់អាវមានម៉ូតដូចគ្នាយ៉ាងដូច្នេះ ព្រោះថា ក្នុងនាមជាអ្នកសិល្បៈ កម្រមានអ្នកណាស្លៀកខោអាវជាន់គ្នាណាស់។

យ៉ាងណាមិញ រូបពីរសន្លឹកនោះ បានធ្វើឲ្យអ្នកគាំទ្រ ពិបាកនឹងគិតថា រវាងអ្នកទាំងពីរ តើនរណាម្នាក់ដែល ពាក់អាវមួយនេះសមជាងគេ ក៏ព្រោះតែសម្រស់របស់ពួកគេ មិនចាញ់គ្នាប៉ុន្មាននោះទេ៕

តើប្រិយមិត្តគិតថា អ្នកណាពាក់អាវមួយនេះសមជាងគេរវាង វត្តី និង ម៉ារី? 

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
កញ្ញា ម៉ារី
កញ្ញា ម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)