ភ្នំពេញ៖ ក្រោយអ្នកនាង សាន ស្រីឡៃ បានស្លាប់ទៅបាត់  គឺមានរឿងជាច្រើនបានកើតឡើង ដូចជា កូនទាំងពីរត្រូវកំព្រា គ្មានថវិកាសម្រាប់រៀនសូត្រ ទំនុកបំរុងគ្រប់បែបយ៉ាង ទាំងអស់ធ្លាក់ទៅលើម្តាយ។

ជាការពិតណាស់ ដោយក្តីអាណិតអាសូរ ពីសប្បុរសជនជាច្រើន បានជួយទៅដល់គ្រួសាររបស់អ្នកនាង ក៏បានជួយទៅដល់កូនកំព្រាទាំងពីរ ដែលនឹងទទួលបានអាហារូបករណ៍ រហូតដល់ពួកគេចប់ថ្នាក់ទី១២។ 

ដោយឡែក ប្អូនស្រីរបស់ សាន ស្រីឡៃ វិញ ដែលមានឈ្មោះថា សាន ស្រីនាង ក៏មានដុងទៅខាងសិល្បៈ ដូចបងស្រី និងប្រាថ្នាចង់ចូលសិល្បៈម្នាក់ទៀតផង។

នេះបើផ្អែក តាមរយៈការLive វីដេអូមួយ ឃើញថា ប្អូនស្រីរបស់ សាន ស្រីឡៃ បានបកស្រាយចម្រៀងជាច្រើន បទ មិនត្រឹមតែប៉ុណ្ណោះ ក៏បានច្រៀងបទចម្រៀងរបស់បងស្រីខ្លួន ធ្វើឲ្យអ្នកទស្សនាមួយចំនួន ថាពិរោះ មិនចាញ់បងស្រីប៉ុន្មាននោះទេ។

លើសពីនេះទៅទៀត អ្នកខ្លះក៏បានថា នាងច្រៀងពិរោះដូចទៅនឹងបងស្រី អាចនឹងស្នងស្រីឡៃបាន ឯខ្លះទៀតបានថា នាងជា ស្រីឡៃ ទី២ទៀតផង៕

តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា 

ប្អូន​ស្រី អ្នកនាង សាន​ ស្រីឡៃ
ប្អូន​ស្រី អ្នកនាង សាន​ ស្រីឡៃ
ប្អូន​ស្រី អ្នកនាង សាន​ ស្រីឡៃ
អ្នកនាងសាន ស្រីឡៃ កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ