ភ្នំពេញ៖ Halloween គឺជាពិធីបុណ្យមួយរបស់ ប្រទេសលោកខាងលិច ហើយពិធីបុណ្យនេះ គេតែងតែធ្វើឡើង នៅថ្ងៃទី៣១ ខែតុលា ជារៀងរាល់ឆ្នាំ។ នៅពេលដែល Halloween ប្រារព្ធធ្វើម្តងៗ គេតែងតែនាំគ្នា តុបតែងខ្លួន និងមានការស្លៀកពាក់ ជាលក្ខណៈខ្មោច ឬព្រាយ ជាដើម។

យ៉ាងណាមិញ បើនៅប្រទេសកម្ពុជាយើងវិញ ប្រជាជនមួយចំនួន ក៏មានការប្រារព្ធធ្វើពិធីបុណ្យមួយនេះផងដែរ ហើយម្នាក់ៗ និងជាពិសេសតារាៗ តែងតែមានស្ទីលតុបតែងខ្លួនប្លែកៗផ្សេងៗពីគ្នា ដើម្បីចូលរួមពិធីបុណ្យHalloween មួយនេះ។

ដោយឡែក បើក្រឡេកមកមើល តារា២រូបគឺ កញ្ញា ពេជ្រ សូលីកា និង កញ្ញា សុភ័ក្រ កុសុម៉ា វិញ ពួកគេទាំងពីរនាក់បានតុបតែងខ្លួន ជាខ្មោចរួចជាស្រេច បើទោះបីជា
ថ្ងៃបុណ្យមួយនេះ មិនទាន់មកដល់ក៏ដោយ។

គួរបញ្ជាប់ផងដែរថា តារាៗមួយចំនួន គឺមិនដែលភ្លេចនោះទេ នូវថ្ងៃបុណ្យដ៏ពិសេសមួយនេះ ព្រោះពួកគេបានត្រៀមខ្លួនរួចរាល់ ក្នុងការតុបតែងខ្លួនប្លែកៗ ទៅតាមអ្វីដែលពួកគេចង់បាន៕ 

កញ្ញា ពេជ្រ សូលីកា
កញ្ញា ពេជ្រ សូលីកា តុបតែងខ្លួនជា បិសាច
កញ្ញា ពេជ្រ សូលីកា តុបតែងខ្លួនជា បិសាច
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា ពេលតុបតែងខ្លួនជាខ្មោច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា