ពោធិ៍សាត់៖ ល្បែងចាក់និង លក់ស៊ីសងកន្ទុយលេខនៅ ក្នុងទឹកដីខេត្តពោធិ៍សាត់ សព្វថៃ្ងនេះ នៅតែបន្តសកម្មភាព គគ្រឹកកគគ្រេងដដែល បើទោះបីជាប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានព្រមាន ជាសាធារណៈ កាលពីប៉ុន្មានឆ្នំា កន្លងទៅនោះក៏ដោយ។

ក្រោយការព្រមានដ៏ក្តៅ គគុកពីសំណាក់ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជាកាល ណោះគេក៏សង្កេត ឃើញថា បណ្តាក្រុមហ៊ុនរក ស៊ីលក់ឆ្នោតក្នុងប្រទេស ទំាងអស់ ត្រូវបានអាជ្ញាធរខេត្ត រាជធានី បិទនិងលុបចោល អាជ្ញា ប័ណ្ណ ទំាងអស់ជាស្ថាពរ។

ប៉ុន្តែរហូតមកដល់ពេល នេះគេក៏នៅតែសង្កេតឃើញថា នៅមានកន្ទុយលេខឆ្នោត(សៀមនិងកន្ទុយលេខ ឆ្នោតវៀតណាម) គឺនៅតែបង្ហាញវត្តមាន នៅលើទឹកដីខេត្ត ពោធិ៍សាត់ដដែល ។ប៉ុន្តែនៅ ក្នុងក្របខ័ណ្ឌទូទាំង ប្រទេសក៏គេអាចនិយាយ បានថាប្រហែលជាការផ្សង លេងកន្ទុយលេខឆ្នោតទំាំងពីរ ប្រទេសនោះដូចគ្នា ទៅនិងខេត្តពោធិ៍សាត់ក៏ផងដែរ។

ពីព្រោះការប្រព្រឹត្ត ទៅនៃល្បែងកន្ទុយលេខទំាងពីរ ប្រទេសនោះគឺមេកន្ទុយលេខធំៗ ប្រព្រឹត្តទៅ របៀប ជា លក្ខណៈ ប្រព័ន្ធអាចនិយាយបាន ថារវាងពីមេធំ មួយ ទៅមេធំមួយ ទៀតគឺគេឡើងកន្ទុយ លេខដោយស៊ីក្បាល កាក់រវាង មេធំៗនៅតាមបណ្តាខេត្ត រាជធានីទូទាំងប្រទេសឯណោះ។

បើយោងតាមប្រភពមួយចំនួន បង្ហើបអោយដឹកថាការ ឡើងកន្ទុយលេខរវាងមេធំៗ តាមបណ្តាខេត្ត រាជធានី នីមួយៗ គឺគេធ្វើឡើងតាមប្រព័ន្ធ ម៉ាស៊ីនហ្វាក់ឫ បណ្តាញ ទំនាក់ទំនង សង្គមមួយ ចំនួនស្របពេលដែល ល្បែងស៊ីសងផ្នែក (កន្ទុយលេខឆ្នោតទំាងពីរប្រទេស) នោះកំពុងតែវាយលុកនៅ ក្នុងប្រទេស កម្ពុជា បែបនេះគេក៏មិនទាន់ ឃើញវិធានការជ របស់អាជ្ញាធរមាន សមត្ថកិច្ចណាមួយចេញ ប្រតិបត្តិការ បង្រ្កាប ឫទប់ស្កាត់ អោយ បាន ជោគជ័យ ជូនរាជរដ្ឋាភិបាល កម្ពុជានោះឡើយ។ កាលពី ពេល កន្លង ទៅមជ្ឈដ្ឋាន នានាបានមើលឃើញថា ការបង្រ្កាបល្បែងកន្ទុយលេខ នោះគឺក្រុមសមត្ថកិច្ច អនុវត្តន៍បាន តែម្តង ម្កាលតែប៉ុណ្ណោះនៅ ពេលដែលមានបញ្ជា ពីថ្នាក់លើម្តងៗ។

បន្ទាប់មកស្ងប់ស្ងាត់ទៅវិញ ហើយក្រុមមេកន្ទុយលេខធំៗ ក៏នៅតែដំណើរការរក ស៊ីនូវមុខរបរនេះយ៉ាង រលូនហើយកាក់កបដដែល។ មជ្ឈដ្ឋានមួយចំនួនបាន កត់សំគាល់ជំនួសថា បើសមត្ថកិច្ចអាជ្ញាធរ ខេត្តរាជធានី ស្រុកខ័ណ្ឌលោកមានឆន្ទះ ក្នុងការទប់ស្កាត់បទបង្រ្កាប នោះគេរំពឹងថា ល្បែងកន្ទុយលេខ ឆ្នោត វៀតណាមនិង ឆ្នោតសៀមនេះវាអាចផុត រលត់ចេញពីសង្គមខ្មែរជាក់ ជាមិនខាន ហើយវាក៏អាចកាត់បន្ថយ បាននូវបទ ល្មើស ផ្សេងៗអោយវាធ្លាក់ចុះមក នៅកំរិតទាបផងដែរ។ មជ្ឈដ្ឋានខ្លះនិយាយថា ប្រហែលជាមេឆ្នោតធំ នៅខេត្តពោធិ៍សាត់ ទំាងនោះចេះសែន ព្រេនអស់លោកមានសមត្ថកិច្ច ហើយមើលទៅបាន ជាល្បែងឆ្នោត នេះ រីកសុះ សាយក្នុងខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំក្រវាញ់ទៀត៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]