ភ្នំពេញ៖  កាលពីម្សិលមិញនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ កំពុងតែនាំគ្នាភ្ញាក់ផ្អើល និងShare តៗគ្នា​ពី ការលេងខ្លួនដ៏ស្រស់ស្អាត របស់ តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី។ 

ក្នុងនោះដែរ តារាស្រីរូបនេះ បានរចនាម៉ូតសម្លៀកបំពាក់ យ៉ាងទាក់ទាញបំផុត នៅក្នុងមង្គលការមិត្តភក្តិរបស់នាង​។ មិនតែប៉ុណ្ណោះ នាង និង មិត្តស្រីៗប៉ុន្មាននាក់ទៀត ក៏បាននាំគ្នា ស្លៀកឈុតពណ៌ដូចៗគ្នា ថែមទៀត ដែលធ្វើឲ្យ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។

ចំំពោះម៉ូតសម្លៀកបំពាក់ នៅកម្មវិធីពេលព្រឹក អ្នកនាង និងមិត្តៗ បានស្លៀកឈុតបែបប្រពៃណីខ្មែរ ហើយសម្រាប់ឈុតពេលល្ងាច ជាលក្ខណៈរ៉ូបវែងអន្លាយ ដូចជាព្រះនាង។

គួរបញ្ជាក់ផងដែរថា អ្នកនាង សុខ សោម៉ាវត្តី ស្រលាញ់មិត្តរបស់នាងណាស់ រហូតច្នៃម៉ូតសម្លៀកបំពាក់ និងពណ៌ ឲ្យដូចគ្នា។ ជាពិសេស កាលពីប៉ុន្មានឆ្នាំមុន អ្នកនាង ក៏បានសាក់យុថ្កា នៅក.ជើង ខាងឆ្វេង ដែលបង្ហាញពីទំនាក់ទំនងដ៏ស្និទ្ធស្នាលបំផុត អស់រយៈពេល១៥ឆ្នាំ ហើយពួកគេ ក៏បានសាក់រូបនេះ នៅកជើងដូចៗគ្នាទាំងអស់៕

តោះមើលរូបស្អាតៗខាងក្រោម៖

អ្នកនាង សុខ សោម៉ាវត្តី និងមិត្តភក្តិ
អ្នកនាង សុខ សោម៉ាវត្តី និងមិត្តភក្តិ
អ្នកនាង សុខ សោម៉ាវត្តី និងមិត្តភក្តិ
អ្នកនាង សុខ សោម៉ាវត្តី និងមិត្តភក្តិ
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
ស្ទាយប្លែកៗ របស់សុខ សោម៉ាវត្តី ជាមួយមិត្តភក្តិ
សុខ សោម៉ាវត្តី និងមិត្តភក្តិ ស្លៀកឈុតដូចគ្នា
សុខ សោម៉ាវត្តី និងមិត្តភក្តិ ស្លៀកឈុតដូចគ្នា
សុខ សោម៉ាវត្តី និងមិត្តភក្តិ ស្លៀកឈុតដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី