ជំងឺក្រពះអាចកើតឡើងចំពោះមនុស្សគ្រប់រូប ជាពិសេសអ្នកធ្វើការងារព្រោះតែការទទួលទានអាហារមិនបានទៀងពេលវេលាត្រឹមត្រូវ។ ហើយចំពោះអ្នកដែលកើតមានជំងឺនេះពិតជាពិបាកនៅក្នុងខ្លួនណាស់ ពេលវាធ្វើទុក្ខម្តងៗ អ្នកខ្លះឈឺរហូតលេបថ្នាំដល់ដំបៅក្រពះពោះវៀនផងក៏មានដែរ។

ប៉ុន្តែលោកអ្នកក៏អាចព្យាបាល និងកាត់បន្ថយអាការឈឺក្រពះបានដែរ ដោយមិនចាំបាច់ពឹងថ្នាំគីមីនោះទេ ងាយៗដោយគ្រាន់តែទទួលទានឱសថបុរាណទាំងអស់នេះគឺ៖

១) រមៀត៖ ជាតិប្រេងដែលមាននៅក្នុងរមៀតអាចបំបាត់ឈឺពោះ ចុកច្អល់ពោះ ពេញនិយមខ្លាំងណាស់សម្រាប់ព្យាបាលដំបៅក្រពះ សម្អាតពោះវៀនធំ ព្យាបាលពោះវៀន ព្យាបាលជំងឺក្រពះ សម្រកទម្ងន់ ជម្រះជាតិខ្លាញ់នៅក្នុងថ្លើមជាដើម។ អ្នកដែលមានជំងឺក្រពះគួរទិញម្ស៉ៅរមៀតទុកបរិភោគ។ ដោយប្រើម្ស៉ៅរមៀត១ស្លាបព្រាកាហ្វេ លាយជាមួយទឹក១កែវសម្រាប់ទទួលទានជាប្រចាំដើម្បីព្យាបាល។  

រមៀត មានជាតិប្រេង អាចបំបាត់ការឈឺចុកចាប់ក្នុងក្រពះបាន

២) ប្រទាលកន្ទុយក្រពើ៖ សាច់ និងជែលកន្ទុយក្រពើជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ ដោយគ្រាន់តែយកវាមកចិតសំបកចេញ លាងទឹកយកជ័រពណ៌លឿងចេញឱ្យស្អាតអស់។ បន្ទាប់កោសសាច់វាទទួលទានមួយថ្ងៃ២ដងជាការស្រេច។

សាច់ និងជែលកន្ទុយក្រពើជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ

៣) ពោតបារាំង៖ វាជួយក្នុងការព្យាបាលដំបៅក្រពះ ដោយវាមានអាស៊ីតទប់ស្កាត់បាក់តេរី ដែលជាមូលហេតុចម្បងនៃការកើតជំងឺដំបៅក្រពះ។ វិធីប្រើគឺយកពោតបារាំងទៅហាលថ្ងៃឱ្យស្ងួត ហើយកិតឱ្យហ្មត់ទុកទទួលទានម្តង១ស្លាបព្រាបាយលាយជាមួយទឹកធម្មតា ទឹកដោះគោ ទឹកផ្លែឈើ ឬអាហារទន់ ញ៉ាំ៣-៤ដងក្នុងមួយថ្ងៃ បន្ទាប់ពីអាហាររួច។

ពោតបារាំងវាជួយក្នុងការព្យាបាលដំបៅក្រពះ

៤) ផ្លែ ញ៖ ទឹកផ្លែញ អាចជួយព្យាបាលការចាល់ជាតិអាស៊ីតក្នុងក្រពះ ព្យាបាលដំបៅក្រពះ កាត់បន្ថយការរលាកក្រពះ និងរក្សាការពារក្រពះពីជាតិអាល់កុលបានយ៉ាងល្អផងដែរ។ ដូច្នេះបើអ្នកមានជំងឺក្រពះ កុំមើលរំលងផ្លែ ញ ឱ្យសោះ។ 

ផ្លែ ញ អាចជួយព្យាបាលការចាល់ជាតិអាស៊ីតក្នុងក្រពះ ព្យាបាលដំបៅក្រពះ

៥) ត្រយ៉ូងចេក៖ ជាថ្នាំមួយប្រភេទដែលអាចព្យាបាលដំបៅក្រពះឱ្យបានឆាប់ជាសះស្បើយ ព្រោះវាអាចជំរុញការបង្កើតជាលិកាពោះវៀនដែលបាត់បង់ បំបាត់មុខរបួសក្នុងក្រពះយ៉ាងលឿន ជាពិសេសក៏អាចជួយកាត់បន្ថយការបញ្ចេញជាតិអាស៊ីតនៅក្នុងក្រពះបានផងដែរ។ ដោយវិធីប្រើគឺយកត្រយ៉ូងចេកទៅដុត ហើយច្របាច់យកទឹកឱ្យបានប្រមាណជាកន្លះកែវ ហើយទទួលទានមុនអាហារ។ រសជាតិវាអាចនឹងពិបាកលេបបន្តិច ប៉ុន្តែចាស់បុរាណប្រាប់ថា បើផឹកវាបានជាប់ៗគ្នាតែ៣ថ្ងៃ ជំងឺក្រពះអាហារនឹងបានធូរស្បើយជាក់ជាមិនខានឡើយ។ 

ត្រយ៉ូងចេកជាថ្នាំមួយប្រភេទដែលអាចព្យាបាលដំបៅក្រពះឱ្យបានឆាប់ជាសះស្បើយ

៦) ផ្លែចេក៖ ដូចអ្នកបានដឹងស្រាប់មកហើយថា ចេកគឺមានជាតិចត់ ជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ ដោយអ្នកគ្រាន់តែយកចេកណាំវ៉ាចាស់១ផ្លែ មកចិតជាចំណិតៗ ហើយហាលថ្ងៃឱ្យស្ងួត សឹមនាំមកបុកឱ្យហ្មត់ទុកដាក់ក្នុងកែវស្អាត១បិទគម្របឱ្យជិត។ យកមកលាយផឹកម្តង២ស្លាបព្រាបាយជាមួយទឹកកន្លះកែវ ទទួលទានក្រោយអាហារបីពេលរួច នោះអ្នកនឹងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។

ចេកណាំវ៉ាជួយព្យាបាលដំបៅក្រពះបានយ៉ាងល្អ

៧) ស្ពៃក្តោប៖ វាមានវីតាមីន C ខ្ពស់ ផ្ទុកនូវសារធាតុចិញ្ចឹមទៅជួយក្រពះពោះវៀនឱ្យដំណើរការបានយ៉ាងល្អ ព្រមទាំងព្យាបាលជំងឺក្រពះពោះវៀនបានយ៉ាងឆាប់រហ័ស។ ណែនាំឱ្យញ៉ាំស្ពៃក្តោបស្រស់ៗតែម្តង ឬក៏យកមកកិនធ្វើជាទឹកស្ពៃក្តោបបរិភោគក៏បានដែរ ដោយវាអាចរក្សាវីតាមីនបានខ្ពស់ជាងយកវាទៅចម្អិនមកទទួលទាន។

ស្ពៃក្តោបមានវីតាមីន C ខ្ពស់ ផ្ទុកនូវសារធាតុចិញ្ចឹមទៅជួយក្រពះពោះវៀនឱ្យដំណើរការបានយ៉ាងល្អ

ដូច្នេះអ្នកប្រាកដជាអស់បារម្ភមិនខាន សូមសាកល្បងទទួលទានរបស់ធម្មជាតិទាំងអស់នេះម្តងទៅមើល បើអ្នកមិនចង់ទទួលទានថ្នាំពេទ្យ ដែលសម្បូរទៅដោយសារធាតុគីមីជាច្រើនប្រភេទ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]