ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ការគាំទ្រយ៉ាងខ្លាំង តាមរយៈបទ«ចាត់ទុកជាសុបិន្ត» ដែលជាការបកស្រាយ តបតគ្នារវាង លោក ជេម និង ស្រីនិច ពេលនេះពូក្មួយទាំងពីរ ក៏បានចេញបទថ្មី មួយទៀតទុកជាចំណងដៃ ដើម្បីឆ្លងតបនឹងការគាំទ្ររបស់ប្រិយមិត្ត ទស្សនិកជន ។

ជាក់ស្ដែងមុននេះបន្តិច ផលិតកម្មសាន់ដេ ដែលជាទ្រនំនៃតារាស្រីប្រុសមួយគូនេះ បានបង្ហោះបទថ្មី «បងនឹកអូន អូននឹកលុយ» លើបណ្ដាញសង្គម Youtube និង Facebook ដែលនេះជាលើកទី២ហើយ សម្រាប់ពូក្មួយទាំងពីរ ប៉ះសម្លេងគ្នាជាថ្មី។

ចំពោះបទមនោសញ្ចេតនាមួយនេះ ពិតជាពិរោះខ្លាំងមិនចាញ់បទមុនរបស់ អ្នកទាំងពីរនោះទេ ព្រោះទាំងទឹកដមសម្លេង សាច់ភ្លេង ព្រមទាំងអត្ថន័យ គឺចាក់ដោយ បេះដូង យុវវ័យយើងខ្លាំងតែម្ដង៕

ចង់ដឹងលោក ជេម និង ស្រីនិច បកស្រាយបទថ្មីនេះ ពិរោះខ្លាំងយ៉ាងណា? តោះស្ដាប់ទាំងអស់គ្នា៖  

បទថ្មី «បងនឹកអូន អូននឹកលុយ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង