ការជ្រើសរើសអាហារដែលត្រឹមត្រូវ គឺជារឿងមួយដែលចាំបាច់បំផុត ដើម្បីទទួលបានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ ប៉ុន្តែទម្លាប់នៃការញ៉ាំអាហារ ក៏ជាចំនុចដ៏សំខាន់មួយប៉ុន្មានចំនុចខាងក្រោមនេះ នឹងបង្ហាញអ្នកពីទម្លាប់បរិភោគអាហារដែលអ្នកគួរអនុវត្តជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ៖

១. កុំបោះបង់អាហារពេលព្រឹក

អាហារពេលព្រឹកសំខាន់បំផុតសម្រាប់សុខភាព ព្រោះវាអាចជួយឲ្យអ្នកមានថាមពល និងទទួលបានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។ អាហារពេលព្រឹកដែលល្អបំផុត មានដូចជា ស៊ុត សណ្តែក នំប៉័ង ផ្លែឈើ និង ទឹកដោះគោជូរជាដើម។

អាហារពេលព្រឹក

 ២. ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន

អ្នកគួរញ៉ាំទឹកបន្លែ ឬទឹកផ្លែឈើស្រស់ជារៀងរាល់ថ្ងៃ។ ចំនែកឯបន្លែស្រស់វិញ អ្នកគួរញ៉ាំឲ្យបានពាក់កណ្តាលនៃចំនួនអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច រួមផ្សំនឹងការញ៉ាំផ្លែឈើខ្លះៗទៀតផងដែរ។

ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន

៣. អង្គុយញ៉ាំអាហារឲ្យបានត្រឹមត្រូវ

អ្នកមិនគួរឈរ ឬដើរបណ្តើរ ញ៉ាំបណ្តើរទេ។ អ្នកគួរអង្គុយញ៉ាំនៅនឹងតុឲ្យបានត្រឹមត្រូវ ញ៉ាំយឺតៗ ទំពារឲ្យម៉ង ដើម្បីឲ្យការរំលាយអាហារដំណើរការបានល្អ។

អង្គុយញ៉ាំអាហារឲ្យបានត្រឹមត្រូវ

៤. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់

ខ្លាញ់ល្អគឺមានប្រយោជន៍សំរាប់រាងកាយ ប៉ុន្តែប្រភេទខ្លាញ់មិនល្អនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយ ជាពិសេសប្រភេទអាហារបំពង ដែលប្រើខ្លាញ់មិនល្អ ចៀន ឬបំពងខ្លោចច្រើនដងហើយ នៅតែយកមកប្រើទៀត ត្រង់នេះគ្មានអ្នកណាម្នាក់អាចដឹងថាចុងភៅប្រើប្រេងល្អ ឬមិនល្អមកចំអិនអោយអ្នកទទួលទាននោះទេ ជាពិសេសអ្នកដែលចូលញាំអាហារនៅក្រៅផ្ទះច្រើន ដូចច្នេះដើម្បីបង្ការ ការលើសជាតិខ្លាញ់ សូមកាត់បន្ថយការញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន នៅពេលដែលអ្នកឃ្លាន។

កាត់បន្ថយអាហារដែលមានជាតិខ្លាញ់

៥. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិមួយចំនួនមានប្រយោជន៍ខ្លាំងចំពោះរាងកាយ ពេលខ្លះអ្នកគ្រាន់តែទំពារញាំលេងក៏បាន ដោយមិនចាំបាច់ចំអិនជាម្ហូបក៏បាន ទម្លាប់នៃការញ៉ាំអាហារទាំងប៉ុន្មានចំនុចខាងលើនេះ នឹងជួយអ្នកឲ្យមាន សុខភាពល្អ និងសម្រស់ក្មេងជាងវ័យ ប៉ុន្តែនៅមានរូបមន្តពិសេសមួយទៀត នោះគឺ ការញ៉ាំទឹកត្រចៀកកាំ។ 

ទឹកត្រចៀកកាំ

ទឹកត្រចៀកកាំត្រូវបានកត់ត្រាចូលក្នុង បញ្ជីថ្នាំចិនឈ្មោះថា 神农本草经 ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៦៩៥ មកម្ល៉េះ។ នៅក្នុងសៀវភៅនោះ ទឹកត្រចៀកកាំត្រូវបានកត់ត្រាថា ជាឱសថដែលមានរសជាតិស្រាល និងមិនពុលឡើយ ដែលវាអាចជួយដល់សុខភាព សួត បេះដូង ក្រពះថែមទៀតផង។

មិនតែប៉ុណ្ណោះ ទឹកត្រចៀកកាំ ក៏អាចជួយលាងសម្អាតជាតិពុលពីខាងក្នុងរាងកាយធ្វើឲ្យអ្នកមាន ស្បែកភ្លឺថ្លា ផងដែរ។ ដូច្នេះ អ្នកគួរតែញ៉ាំទឹកត្រចៀកកាំជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ។ បើសិនជាអ្នកចង់បានទឹកត្រចៀកកាំដែលសុទ្ធល្អ និងមានគុណភាពខ្ពស់ សូមជ្រើសរើសទឹកត្រចៀកកាំ ប្រ៊េនស៍ ព្រោះទឹកត្រចៀកកាំ ប្រ៊េនស៍ ត្រូវបានផលិតឡើងយ៉ាងម៉ត់ចត់ពីអ្នកជំនាញ ដោយប្រើប្រាស់បច្ចេកវិទ្យា FTIR (ម៉ាស៊ីនសម្រាប់រើសគ្រាប់ពេជ្រ) យកមកជ្រើសសម្រាំងយកតែសំបុកត្រចៀកកាំដែលសុទ្ធល្អ ដែលធ្វើឲ្យទឹកត្រចៀកកាំ ប្រ៊េនស៍ ក្លាយទៅជាទឹកត្រចៀកាំដ៏ល្អបំផុត រហូតទទួលបានពានរង្វាន់ពី Monde Selection និងជាផលិតផលលក់ដាច់លេខ១នៅហុងកុង និងថៃ។

ទឹកត្រចៀកកាំ ប្រ៊េនស៍ ផលិតពីសំបុកត្រចៀកកាំសុទ្ធ ដែលយកមកពីកោះធម្មជាតិ មិនបំពុលដោយផ្សែង ឬបរិយាសអាប់អួរ។ បើពិនិត្យមើលនៅលើដបទឹកត្រចៀកកាំប្រ៊េនស៍ អ្នកនឹងឃើញសសៃសំបុកត្រចៀកកាំសុទ្ធល្អ ១០០% របស់ប្រ៊េនស៍ ដែលមានចំនួនដ៏ច្រើន។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ទឹកត្រចៀកកាំប្រ៊េនស៍១ដប សំបូរទៅដោយសសៃសំបុកត្រចៀកកាំច្រើនជាងផលិតផលដទៃ។

ញ៉ាំតែ១ដប ទទួលបានប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរបស់អ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]