ភ្នំពេញ៖ តារាសម្ដែងរាងខ្ពស់សង្ហាលោក ផែ សុផាន់ណា បានសម្រេចចិត្តលាភាពនៅលីវ ព្រមដឹកដៃភរិយារូបស្រស់ ដែលជាគូស្នេហ៍រាប់ឆ្នាំ ចូលរោងជ័យតាមប្រពៃណី នៅថ្ងៃនេះហើយ។

ជាក់ស្ដែង ម្ចាស់គណនីឈ្មោះ SaSa Cat ដែលត្រូវគេស្គាល់យ៉ាងច្បាស់ថាជាភរិយា របស់តារាសម្ដែងរូបនេះ ក៏បានធ្វើការ live video ផ្ទាល់លើបណ្ដាញសង្គម ស្ដែងឲ្យឃើញពីទិដ្ឋភាពក្នុងពិធីមង្គលរបស់អ្នកនាង និងស្វាមីទៀតផង។

ជាងនេះទៅទៀត ក្នុងពិធីនេះក៏មានការចូលរួមពីមេបាប្រុសស្រី ទាំងសងខាង ព្រមទាំងញាតិមិត្ត ចាស់ទុំ ជាច្រើន ដែលម្នាក់ៗបានបង្ហាញ ទឹកមុខសប្បាយរីករាយ អបអរ នឹងគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះផងដែរ៕

ខាងក្រោមនេះជាវីដេអូ live ផ្ទាល់ក្នុងពិធីរៀបការរបស់តារាសម្ដែងប្រុសល្បីឈ្មោះលោក ផែ សុផាន់ណា៖  

តារាសម្ដែង ផែ សុផាន់ណា និងភរិយា
តារាសម្ដែង ផែ សុផាន់ណា និងភរិយា
តារាសម្ដែង ផែ សុផាន់ណា និងភរិយា
តារាសម្ដែង ផែ សុផាន់ណា និងភរិយា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]