ភ្នំពេញ៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង (MOU) រវាងមជ្ឈមណ្ឌលតេស្ត IELTS កម្ពុជា និង ម៉េង ហួណ័រវ៉េស្ទ ត្រូវបានប្រព្រឹត្តទៅនៅ សាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ​​ ក្រុង ប៉ោយប៉ែត នៅថ្ងៃសុក្រ ទី ២៧ ខែតុលា ឆ្នាំ ២០១៧។

អនុស្សរណៈនេះអនុញ្ញាតឱ្យសាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ​​ ក្លាយជាកន្លែងចុះឈ្មោះតេស្ត IELTS នៅក្រោមការផ្តល់សិទ្ធិពីមជ្ឈមណ្ឌល ប្រឡងតេស្តជាផ្លូវការអន្តរជាតិ IELTS TEST នៅកម្ពុជា។

លោក ម៉ៅ ស្រេង នាយកមជ្ឈមណ្ឌលតេស្ត IELTS ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តី រីករាយណាស់ ក្នុងការទទួលស្វាគមន៍ សាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ​​ អោយក្លាយជា កន្លែងចុះឈ្មោះតេស្ត IELTS»។ «អនុស្សរណៈ នេះទៀតសោត ឆ្លុះបញ្ចាំងពីការយល់ដឹង រីកលូតលាស់នៃសារៈសំខាន់ក្នុងការ ប្រើប្រាស់ IELTS TEST ជាគោល ដើម្បីវាស់សមត្ថភាពភាសាអង់គ្លេស សម្រាប់ការសិក្សានិងការអភិវឌ្ឍអាជីព ដែលនាំមុខគេក្នុងស្ថាប័នអប់រំនៅប្រទេសកម្ពុជា។ យើងនឹង ចាប់ដៃគ្នាទៅមុខ ដើម្បីធ្វើការរួមគ្នាជាមួយនឹងសាលាម៉េង ហួណ័រវ៉េស្ទ ក្នុងគោលបំណងបង្កើនចំនួន សិស្ស និស្សិត ដែលនឹងធ្វើតេស្ត IELTS»។

«តំណាងអោយ Ming Hua Northwest School យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចុះ អនុស្សរណៈលើការផ្តល់សិទ្ធិដល់ Ming Hua Northwest ជាកន្លែងចុះឈ្មោះតេស្ត IELTS ដោយ មជ្ឈមណ្ឌល តេស្ត IELTS នៅកម្ពុជា។ យើងខ្ញុំប្តេជ្ញាក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់ឱកាសសិក្សាសំរាប់មនុស្សគ្រប់គ្នា។ ការផ្តល់សិទ្ធិនេះមានន័យថា សហគមន៍របស់យើង នៅទីក្រុងប៉ោយប៉ែត និងនៅជុំវិញតំបន់នេះនឹងទទួលបានឱកាស បង្កើនសមត្ថភាពភាសាអង់គ្លេស ដូចអ្នកដែលរស់នៅក្នុងតំបន់ដែលរីកចម្រើននៅកម្ពុជា។ យើងសង្ឃឹម យ៉ាងមុតម៉ាំថានឹងធ្វើការរួមគ្នាជាមួយ IELTS នៅកម្ពុជាដើម្បីសំរេចបានគោលដៅនេះ» ប្រសាសន៍ លោកឈួន សេដ្ឋា ជាសហស្ថាបនិក និងជាប្រធានសាលាអន្តរជាតិ Ming Hua Northwest School និង Northwest International Centre ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  

IELTS Test គឺជាតេស្តភាសាអង់គ្លេស ដែលពេញនិយមបំផុតនៅក្នុងពិភពលោក និងមានចំនួនអ្នកធ្វើតេស្តប្រមាណ ៣ លាន ជារៀងរាល់ឆ្នាំ នៅជាង ១០,០០០ ស្ថាប័ននៅទូទាំងពិភពលោក - រួមទាំងសាកលវិទ្យាល័យ, សាលារៀន, និយោជក, អាជ្ញាធរអន្តោ ប្រវេសន៍និងស្ថាប័នដែលមានជំនាញវិជ្ជាជីវៈ - ការទទួលស្គាល់ជាអន្តរជាតិនៅ IELTS Test ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាព ភាសាអង់គ្លេស ។ IELTS Test ត្រូវបានគ្រប់គ្រងរួមគ្នាដោយ ក្រុមប្រឹក្សានៃចក្រភពអង់គ្លេស (British Council), IDP: IELTS អូស្ត្រាលី និង តេស្តវាយតំលៃផ្នែកភាសាអង់គ្លេសរបស់ Cambridge ។

ពិធីចុះអនុស្សរណៈ លើការផ្តល់សិទ្ធិនេះនិងត្រូវបានចុះហត្ថលេខានៅ វេលាម៉ោង ១ រសៀល នៅ សាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ​​ ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា៕

អនុស្សារណៈនៃកិច្ចព្រមព្រៀង (MOU) រវាងមជ្ឈមណ្ឌលតេស្ត IELTS កម្ពុជា និង ម៉េង ហួណ័រវ៉េស្ទ
អនុស្សារណៈនៃកិច្ចព្រមព្រៀង (MOU) រវាងមជ្ឈមណ្ឌលតេស្ត IELTS កម្ពុជា និង ម៉េង ហួណ័រវ៉េស្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]