ចង់ស្គមស្អាតវាពិតជាពិបាកខ្លាំងណាស់ ត្រូវតមអាហារផង ត្រូវហាត់ប្រាណផង វាមិនមែនជារឿងងាយស្រួលនោះទេ។ ពេលខ្លះលទ្ធផលក៏មិនបានដូចចិត្តថែមទៀតផង។

ខាងក្រោមនេះគឺជាវិធីសាស្ត្រ និងជាគន្លឹះងាយៗ ដែលអាចជួយធ្វើឱ្យអ្នកអាចស្រកទម្ងន់បានដោយមិនដឹងខ្លួន៖ 

# ជ្រើសអាហារដែលមានចំណែកតូច

រាល់ពេលដែលអ្នកទៅទទួលទានអាហារដែលនៅខាងក្រៅ អ្នកគួរតែចំណាយពេលមើលបញ្ជីរាយនាមមុខម្ហូបឱ្យបានយូរ ដើម្បីជ្រើសមុខម្ហូបដែលជាចំណែកតូច ឬចានតូចបានហើយ។ វិធីនេះនឹងអាចជួយកាត់បន្ថយ ការញ៉ាំមិនចេះគិតរបស់អ្នកបាន។ 

រាល់ពេលដែលអ្នកទៅទទួលទានអាហារដែលនៅខាងក្រៅ អ្នកគួរតែចំណាយពេលមើលបញ្ជីរាយនាមមុខម្ហូបឱ្យបានយូរ ដើម្បីជ្រើសមុខម្ហូបដែលជាចំណែកតូច ឬចានតូចបានហើយ

# លើកទឹកចិត្តខ្លួនឯងជាមួយគំនិតវិជ្ជមាន

អ្នកគួរតែមានគំនិតគិតល្អៗចេះផ្តល់កម្លាំងចិត្តខ្លួនឯង លើកទឹកចិត្តខ្លួនឯងថា « ខ្ញុំពិតជាអាចសម្រកទម្ងន់បាន » « ខ្ញុំបានព្យាយាមទទួលទានអាហារតិចបំផុតដែលអាចធ្វើបាន » « ខ្ញុំអាចសម្រកទម្ងន់បានខ្លះហើយ» ។ ពាក្យទាំងនេះនឹងអាចជួយឱ្យអ្នកកាន់តែមានទឹកចិត្តខំប្រឹងសម្រកទម្ងន់បន្តទៅទៀត។ 

អ្នកគួរតែមានគំនិតគិតល្អៗចេះផ្តល់កម្លាំងចិត្តខ្លួនឯង លើកទឹកចិត្តខ្លួនឯងថា « ខ្ញុំពិតជាអាចសម្រកទម្ងន់បាន » « ខ្ញុំបានព្យាយាមទទួលទានអាហារតិចបំផុតដែលអាចធ្វើបាន » « ខ្ញុំអាចសម្រកទម្ងន់បានខ្លះហើយ»

# ការទទួលទានម្នាក់ឯង ល្អជាងការទទួលទានជាក្រុម

ការស្រាវជ្រាវបានរកឃើញថា ការទទួលទានជាក្រុមជាមួយមិត្តភក្តិ បងប្អូន សាច់ញាត្តិ ឬមិត្តរួមការងារជាដើមនឹងធ្វើឱ្យអ្នកទទួលបានកាន់តែច្រើន។ ការទទួលទានអាហារជុំគ្នានឹងបង្កបរិយាកាសរីករាយ និយាយគ្នាលេង សើចសប្បាយរហូតមិនចាប់អារម្មណ៍ថាខ្លួនឯងញ៉ាំច្រើនប៉ុណ្ណា ម្យ៉ាងទៀតគ្នាច្រើនមុខម្ហូបក៏ច្រើនតាមហ្នឹងដែរ។  

ការស្រាវជ្រាវបានរកឃើញថាការទទួលទានជាក្រុមជាមួយមិត្តភក្តិ បងប្អូន សាច់ញាត្តិ ឬមិត្តរួមការងារជាដើមនឹងធ្វើឱ្យអ្នកទទួលបានកាន់តែច្រើន

# ហិតក្លិនផ្លែឈើ

គួរឱ្យអស់សំណើចណាស់ចំពោះវិធីបែបនេះ តែសាកល្បងមើល៍ប្រាកដជាបានផល។ វិធីនេះគេហៅថាវិធីបញ្ឆោតចិត្ត និងខួរក្បាល។ អ្នកស្រាវជ្រាវបានរកឃើញថា គ្រាន់តែហិតក្លិនផ្លែឈើដូចជា ចេក ប៉ោម នឹងធ្វើឱ្យខួរក្បាលអ្នកគិតថាអ្នកកំពុងតែញ៉ាំវា ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតថែមទៀតផង។  

អ្នកស្រាវជ្រាវបានរកឃើញថា គ្រាន់តែហិតក្លិនផ្លែឈើដូចជា ចេក ប៉ោម នឹងធ្វើឱ្យខួរក្បាលអ្នកគិតថាអ្នកកំពុងតែញ៉ាំវា ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតថែមទៀតផង

# ពណ៌ខៀវជាជម្រើសរបស់អ្នក

ចាប់ផ្តើមពណ៌ខៀវជាមួយរបស់របរប្រើប្រាស់ សម្រាប់ទទួលទានរបស់អ្នកដូចជា ចាន ស្លាបព្រា កាំបិត សម និងមិនថាតែកន្សែងជូតមាត់ ឬតុអាហារនោះទេ។ ពណ៌អាហារឬរបស់ប្រើប្រាស់ផ្សេងៗ អាចជម្រុញទឹកចិត្តរបស់អ្នក ហើយពណ៌ខៀវត្រូវបានគេដឹងថា អាចជួយកាត់បន្ថយការញ៉ាំអាហាររបស់អ្នកបាន។  

ពណ៌អាហារឬរបស់ប្រើប្រាស់ផ្សេងៗអាចជម្រុញទឹកចិត្តរបស់អ្នក ហើយពណ៌ខៀវត្រូវបានគេដឹងថាអាចជួយកាត់បន្ថយការញ៉ាំអាហាររបស់អ្នកបាន

# ទទួលទានអាហារមុខកញ្ចក់

ដូចជារឿងកំប្លែង តែការទទួលទានអាហារនៅមុខកញ្ចក់ ឬកន្លែងដែលអាចចាំងឆ្លុះរូបរាងអ្នកបាន ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា អាចកាត់បន្ថយចំណង់អាហាររបស់អ្នកដល់ទៅ ១ ភាគ ៣ ឯណោះ៕  

ដូចជារឿងកំប្លែង តែការទទួលទានអាហារនៅមុខកញ្ចក់ ឬកន្លែងដែលអាចចាំងឆ្លុះរូបរាងអ្នកបាន ត្រូវបានអ្នកស្រាវជ្រាវរកឃើញថាអាចកាត់បន្ថយចំណង់អាហាររបស់អ្នកដល់ទៅ ១ ភាគ ៣ ឯណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]