កោះកុងៈ កម្លាំងអាវុធហត្ថ ខេត្តកោះកុង បានចុះប្រតិបត្តិការ ក្របួចអ្នកចែកចាយ គ្រឿងញៀន និងអ្នកប្រើប្រាស់ថ្នាំញៀន បានមួយសំបុក ដែល មានគ្នា៥នាក់ កាលពីវេលា ម៉ោង១១និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅសណ្ឋាគារ កោះពេជ្រ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ប្រតិបត្តិការនេះឃាត់ខ្លួនជនល្មើស លក់ថ្នាំញៀន ចំនួន២នាក់ ទី១ឈ្មោះ សុខ សាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទី២ឈ្មោះ ដួង ណារិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិទ្ទ ។

ការបំបែកសម្បុកគ្រឿងញៀន ខាងលើនេះកម្លាំងកង អាវុធហត្ថខេត្ត រឹបអូសបានថ្នាំញៀន យ៉ាមា ចំនួន១០០គ្រាប់ ពណ៌ផ្កាឈូក ម៉ាទឹកកចំនួន៧ កញ្ចប់តូច ទូរស័ព្ទដៃមួយគ្រឿង ម៉ូតូ២គ្រឿង ម៉ាកស្មាស់ និងវេវ ។

ដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ កម្លាំងអាវុធហត្ថ ឈានទៅចាប់ខ្លួន អ្នកប្រើប្រាស់ថ្នាំញៀន ៣នាក់ បន្ថែមទៀត ស្ថិតនៅ ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ជនញៀនថ្នាំ ទី១ឈ្មោះ សុខ ភានិត ភេទប្រុស អាយុ១៩ឆ្នាំ ទី២ឈ្មោះ ចេង ជឿន ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ញ៉ន វណ្ណ ភេទប្រុស អាយុ២១ឆ្នាំ ទាំង៣នាក់ស្នាក់នៅ ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រឹបអូសបានថ្នាំញៀន យ៉ាមាចំនួន ៥គ្រាប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ ១គ្រឿង ។

លោក រស់ សុខឿន ប្រធានមន្ទីរស្រាវជ្រាវ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ ថាជនល្មើស ទំាង ២នាក់ខាងលើ កម្លាំងលោក ស៊ើបអង្កេត អស់រយៈពេល ២ខែហើយ ដល់ពេលជនសង្ស័យ ២នាក់ ឈ្មោះ សុខសាង និងឈ្មោះ ដួង ណារិន កំពុងធ្វើសកម្មភាព ចែកចាយថ្នាំញៀន នៅក្នុងសណ្ឋាគារ កោះពេជ្រ កម្លាំងលោក ធ្វើការឃាត់ខ្លួន បាននិងឆែកឆេរ រកឃើញថ្នំាប្រភេទ យ៉ាម៉ាចំនួន ១០០គ្រាប់ ប្រភេទ ម៉ាទឹកកក ៧កញ្ចប់តូច និងម៉ូតូចំនួន ២គ្រឿង។

នៅពេល សាកសួរទៅទើបកម្លាំងលោកឈានទៅធ្វើការ ឃាត់ខ្លួនអ្នក ប្រើប្រាស់បាន ៣នាក់បន្ថែមទៀត ហើយឆែកឆេរ រកឃើញថ្នំា យ៉ាម៉ាចំនួន ៥គ្រាប់ និងម៉ូតូចំនួន ១គ្រឿង សរុបប្រភេទថ្នំាញៀន ប្រភេទ យ៉ាម៉ាចំនួន១០៥គ្រាប់ ប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់តូច ទូរសព្ទ័ដៃ ៣គ្រឿង ម៉ូតូចំនួន ៣គ្រឿង។

លោក រស់ សុខឿន បានបញ្ជាក់ថា ការចុះប្រតិបត្តិការ ដ៏ក្តៅកគុក ធ្វើឡើងដោយមាន ការចង្អុល បង្ហាញពី លោក មេបញ្ជាការរង ទើបលោកដឹកនាំ កម្លាំងចុះបង្រ្កាប ទាន់ពេលវេលា មិនអោយពួកនេះ រត់រួចឡើយ ហើយក៏ដើម្បីសុវត្ថិភាព ភូមិឃុំជូន ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ពុំគិតពីផលលំបាក ឡើយព្រោះនេះ ជាតួនាទីរបស់ សមត្ថកិច្ច ហើយចំពោះជនល្មើស លោកកំពុង កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូង ដើម្បី វិនិច្ឆ័យទោសទៅ តាមផ្លូវច្បាប់ ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]