ចិន៖ អ្នកប្រហែលជាធ្លាប់បានឃើញនៅក្នុងរឿងជាច្រើន ដែលទាក់ទងនឹងការឃ្លាំមើលរបស់រដ្ឋាភិបាលទៅលើនរណាម្នាក់តាមរយៈកាមេរ៉ា ដែលមានបំពាក់ទៅដោយម៉ាស៊ីនដ៏ឆ្លាតវៃ ឬក៏ AI នោះ។

ដូចគ្នានេះដែរ ក្នុងឆ្នាំ ២០០៥ ប្រទេសចិនបានចាប់ផ្តើមបង្កើតប្រព័ន្ធឃ្លាំមើលទូទាំងប្រទេសមួយ មានឈ្មោះថា Sky Net ដែលជាការបូកបញ្ចូលគ្នានៃបច្ចេកវិទ្យាដ៏ទំនើបរបស់ម៉ាស៊ីនកុំព្យូទ័រនិងកាមេរ៉ា ប៉ុន្តែក្នុងពេលនោះ Sky Net អាចគ្របដណ្តប់បានត្រឹមតែ ១០០ភាគរយនៃទីក្រុងប៉េកាំងប៉ុណ្ណោះ។ បន្ទាប់ពីវាត្រូវបានគេកែលម្អជាច្រើនលើកច្រើនសារហើយមក Sky Net មានសមត្ថភាពក្នុងការឃ្លាំមើលមនុស្សក្នុងប្រទេសចិនតាមរយៈបច្ចេកវិទ្យាសម្គាល់មុខ (Facial Recognition) និងតាមដានតាមរយៈ GPS ផងដែរ។

យោងតាមខ្សែភាពយន្ត ឯកសារដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ចិន កាមេរ៉ាសុវត្ថិភាពនេះ អាចសម្គាល់ផ្ទៃមុខរបស់ប្រជាជននីមួយៗ និងកំណត់អត្តសញ្ញាណរបស់មនុស្សម្នាក់ៗ ហើយបន្ទាប់មកព័ត៌មានផ្ទាល់ខ្លួនព្រមទាំងអាយុ ភេទនិងលក្ខណៈពិសេសផ្សេងៗទៀត នៃមនុស្សទាំងនោះនឹងចេញនៅលើអេក្រង់ក្នុងពេលដែលកាមេរ៉ាកំពុងចាប់យករូបភាពផ្ទាល់តែម្តង។ ប្រព័ន្ធដ៏អស្ចារ្យមួយនេះអាចកំណត់ពីអត្តសញ្ញាណរបស់ប្រជាជននីមួយៗបាន ដោយសារតែប្រជាជនចិនដែលមានអាយុ ១៦ឆ្នាំត្រូវតែថតរូបថតមួយសន្លឹកសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណ ហើយទិន្នន័យនេះត្រូវបានរក្សាទុក នៅក្នុងមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាលចិនផងដែរ ដូច្នេះហើយទើបគេអាចតាមចាប់ជនជាប់ចោទឬក៏ឧក្រិដ្ឋជនបានយ៉ាងងាយស្រួល។

កាមេរ៉ាដែលបំពាក់ដោយបច្ចេកវិទ្យាសម្រាប់សម្គាល់ផ្ទៃមុខនេះ ត្រូវបានប្រើដំបូងនៅលើដងវិថីតែប៉ុណ្ណោះ ប៉ុន្តែក្នុងពេលនេះ វាត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់កន្លែង សូម្បីតែក្នុងបន្ទប់ទឹកសាធារណៈទៀតផង។ លើសពីនេះទៅទៀត នៅតាមបណ្តាទីក្រុងមួយចំនួន កាមេរ៉ា Sky Net អាចចាប់យករូបភាពរបស់មនុស្សនីមួយៗយ៉ាងហោចណាស់ក៏មួយសន្លឹក ដើម្បីបម្រុងទុកក្នុងករណីដែលឧក្រិដ្ឋកម្មកើតឡើងផងដែរ។ 

រូបភាពដែលចាប់យកដោយ Sky Net
រូបភាពដែលចាប់យកដោយ Sky Net
រូបភាពដែលចាប់យកដោយ Sky Net
រូបភាពដែលចាប់យកដោយ Sky Net
រូបភាពដែលចាប់យកដោយ Sky Net

ប្រភព៖ CSO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]