ដប់ឆ្នាំកន្លងមកហើយ ប៉ុន្តែប្រិយមិត្តពិតជាមិនទាន់ភ្លេចទេ នូវខ្សែភាពយន្តដ៏ល្បីល្បាញរឿង «Full House» ជាពិសេសគឺតួឯកស្រីនាងហាន់ ជីអ៊ុន ឬមានឈ្មោះថាពិតថា Song Hye Kyo ដែលពេលនោះនាងទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ។ 

រហូតមកដល់ពេលនេះ នាងអាយុ៣៥ឆ្នាំទៅហើយ តែបើមើលពីសម្រស់នាងវិញ គឺនៅតែស្រស់ស្អាត និងក្មេងជាងវ័យក្មេងដដែល។ 

តារាស្រី ហាន់ជីអ៊ុន បង្ហាញពីគន្លឹះដែលធ្វើឱ្យមានភាពស្រស់ស្អាត

ចង់ដឹងថាទេថា Song Hye Kyo មានវិធីសាស្រ្តអ្វីខ្លះនៅក្នុងការថែរក្សាសម្រស់ មកតាមដានដូចខាងក្រោមនេះ៖  

១) ស៊ុតពណ៌ស និងទឹកឃ្មុំ៖ របៀបធ្វើសាមញ្ញៗ គ្រាន់តែនាំយកពងពណ៌ស១គ្រាប់ និងទឹកឃ្មុំ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វល្អ ហើយយកមកលាបនៅលើមុខទុករហូតដល់ស្ងួត ចាំ លាងចេញ។ អាចធ្វើជារៀលរាល់យប់មុនពេលចូលគេង ដើម្បីជួយធ្វើឱ្យស្បែកមុខស។

ស៊ុតពណ៌ស ជួយធ្វើឱ្យស្បែកមុខសឡើងជាប្រចាំ

២) ទឹកឃ្មុំ៖ នាំទឹកឃ្មុំមកលាយជាមួយទឹកធម្មតា ក្នុងបរិមាណ១/៣ ហើយយកមកម៉ាស្សាដោយថ្នមៗនៅលើមុខ និងលាងជម្រះចេញ ឬអាចយកទឹកឃ្មុំ១ស្លាបព្រា មកលាយជាមួយម្ស៉ៅទឹកដោះគោ១ស្លាបព្រា និងស៊ុតពណ៌ស១ស្លាបព្រា មកផ្សំឱ្យចូលគ្នា ក្រោយពីនោះក៏យកសំឡីមកជ្រលក់លាបនៅលើមុខ ទុកចោល២០នាទីចាំលាងចេញ។ វិធីនេះនឹងជួយការពារមុខមិនឱ្យស្ងួត និងធ្វើឱ្យស្បែកស្រស់ថ្លា។

ទឹកឃ្មុំ ជួយការពារមុខមិនឱ្យស្ងួត និងធ្វើឱ្យស្បែកស្រស់ថ្លា

៣) ការ៉ុត៖ យកការ៉ុតមកធ្វើជាម្ស៉ៅ ដោយគ្រាន់តែយកការ៉ុត ម្ស៉ៅអង្ករ និងទឹកធម្មតា មកលាយគ្នាក្នុងបរិមាណការ៉ុត៣ភាគ ម្ស៉ៅអង្ករ២ភាគ និងទឹកស្អាត១ភាគ។ បន្ទាប់មកយកវាមកបិទមុខ ដោយអាចជួយឱ្យមុខមើលទៅក្មេងជាងវ័យ និងជួយរឹតបន្តឹងស្បែកបានផងដែរ។

ការ៉ុត អាចជួយឱ្យមុខមើលទៅក្មេងជាងវ័យ និងជួយរឹតបន្តឹងស្បែកបានផងដែរ

៤) មុខទន់រលោងជាមួយទឹកដោះគោ៖ តារាស្រីហាន់ ជីអ៊ុន តែងប្រើទឹកដោះគោដើម្បីលាងមុខជំនួសទឹក ដែលអាចជួយធ្វើឱ្យមុខទន់ និងរលោងបានយ៉ាងល្អ។

ទឹកដោះគោ

៥) ដុំទឹកកកជួយឱ្យមុខស្រួចស្អាត៖ ប្រើដុំទឹកកកម៉ាស្សានៅលើមុខ គឺអាចជួយរឹតបន្តឹងស្បែកមុខនិងមើលទៅស្រួចស្អាត ប៉ុន្តែវិធីនេះមិនត្រូវធ្វើរាល់ថ្ងៃនោះទេ ហើយក៏មិនគួរយកដុំទឹកកកទៅប៉ះផ្ទាល់នៅលើស្បែកមុខដោយផ្ទាល់ដែរ។

ដុំទឹកកក ជួយធ្ចើឱ្យផ្ទៃមុខស្រស់ស្អាត

៦) បន្លែ ផ្លែឈើ និងទឹក៖ ការថែរក្សាស្បែកពីខាងក្នុង គឺពិតជាមានសារៈសំខាន់ណាស់។ ហាន់ជីអ៊ុនបង្ហើបប្រាប់ថា ជាញឹកញាប់នាងតែងចៀសវាងអាហារដែលប៉ះពាល់ដល់ស្បែកដូចជា សូកូឡា ភេសជ្ជៈផ្អែមៗ តែ អាហារផ្អាប់ ជាដើម។ ប៉ុន្តែនាងតែងបរិភោគបន្លែ និងផ្លែឈើជាច្រើន ព្រមទាំងទទួលទានស៊ុតជាប្រចាំផងដែរ ជាពិសេសគឺល្ពៅ ដែលអាចជួយបន្ថយការហើមបានយ៉ាងល្អ។ ក្រៅពីនេះនាងក៏ណែនាំឱ្យញ៉ាំទឹក ឱ្យបានច្រើនៗ ចាប់ផ្តើមពីផឹកទឹកឱ្យបាន២កែវ ពេលក្រោកពីគេង ដើម្បីផ្តល់សំណើមដល់ស្បែក។

បន្លែផ្លែឈើ ដែលសម្បូរទៅដោយសារធាតុចិញ្ចេឹម

៧) ហាត់ប្រាណ៖ បន្ថែមពីលើស្បែកមុខ តារាស្រីហាន់ ជីអ៊ុន ក៏ជឿជាក់ថាការធ្វើលំហាត់ប្រាណ បានរួមចំណែកធ្វើឱ្យស្បែកមានសុខភាពល្អ ហើយវាក៏ជួយឱ្យរាងកាយមានសុខភាពល្អទៅតាមនោះដែរ។

បែបនោះសោះទើបធ្វើឱ្យហាន់ ជីអ៊ុននៅតែមានវ័យក្មេងជាងវ័យ ព្រមទាំងមានស្បែកស្រស់ស្អាត ត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅក្នុងថ្ងៃរៀបមង្គលការរបស់នាងផងដែរ៕  

តារាស្រី ហាន់ជីអ៊ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]