ចិន៖ ទីបំផុតរថភ្លើងឆ្លាតវៃគ្មានមនុស្សបើក រត់លើផ្លូវថ្នល់កៅស៊ូដ៏ទំនើបរបស់ចិន និងដំបូងគេបង្អស់លើពិភពលោក បានដាក់ដំណើរការសាកល្បងហើយ កាលពីថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ក្នុងទីក្រុង Zhuzhou ខេត្ត Huanan ប្រទេសចិន។

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា រថភ្លើងគ្មានមនុស្សបើកដំបូងគេនេះ ត្រូវបានគេហៅឈ្មោះថា «Autonomous Rail Rapid Transit» ឬហៅកាត់ថា «ART» ជាប្រភេទរថភ្លើងល្បឿនលឿនស្វ័យប្រវត្តិ និងធំជាងគេបង្អស់លើពិភពលោក ដែលត្រូវបានផលិតឡើងដោយខាងក្រុមហ៊ុនរថភ្លើងចិន CRRC Corporation Limited ។ ក្នុងថ្ងៃធ្វើតេស្តសាកល្បងនោះដែរ ក្រុមហ៊ុន CRRC បានដាក់ដំណើរការរថភ្លើង ART ចំនួន៣គ្រឿង រត់លើថ្នល់កៅស៊ូ ក្នុងខេត្ត Huanan ដោយទទួលបានជោគជ័យ។

ART ត្រូវបានគេរាយការណ៍ថា អាចផ្ទុកអ្នកដំណើរបានក្នុងចំនួនជាមធ្យម ចាប់ពី៣០០នាក់ទៅ ហើយវាអាចរត់បានក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង លើគំនូសថ្នល់កៅស៊ូ ដោយមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ ឧបករណ៍ចាប់សញ្ញា និងព័ត៌មានក្នុងការធ្វើដំណើរផ្សេងៗជាច្រើនទៀត ស្អាតនិងថែមទាំងមានផាសុខភាពល្អទៀតផង។

រថភ្លើងគ្មានមនុស្សបើកដំបូងគេនេះ ត្រូវបានគេហៅឈ្មោះថា «Autonomous Rail Rapid Transit» ឬហៅកាត់ថា «ART»
រថភ្លើងគ្មានមនុស្សបើកដំបូងគេនេះ ត្រូវបានគេហៅឈ្មោះថា «Autonomous Rail Rapid Transit» ឬហៅកាត់ថា «ART»

តាមការឲ្យដឹងពីលោក Feng Jianghua ប្រធានវិស្វករផលិតរថភ្លើងទំនើប និងស្វ័យប្រវត្តិនេះ បានឲ្យដឹងថា ការបង្កើតរថភ្លើងរត់លើថ្នល់កៅស៊ូ ជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ ព្រោះជាក់ស្តែង ការសាងសង់ផ្លូវដែកមួយៗនៅក្នុងប្រទេសចិន យ៉ាងហោចណាស់ក៏ត្រូវចំណាយខ្ទង់ចាប់ពី ១៥០ ទៅ ២០០លានយ័ន (ប្រហែលជា ២២លាន ទៅ៣០លានដុល្លារអាមេរិក) ឯណោះ។

ដោយឡែក ក្នុងករណីសាងសង់ផ្លូវដែកដែលមានប្រវែងដូចគ្នា បើប្រៀបធៀបជាមួយនឹង រថភ្លើងស្វ័យទំនើបនេះវិញ វាអាចជួយកាត់បន្ថយការចំណាយមកនូវសល់ត្រឹម ៥០ ទៅ ១០០លានយ័ន (ប្រហែលជា ៧លាន ទៅ១៥លានដុល្លារអាមេរិក) តែប៉ុណ្ណោះ ។

គួរឲ្យដឹងផងដែរថា រថភ្លើងទំនើបគ្មានមនុស្សបើកនេះ ត្រូវបានគេរាយការណ៍ថា នឹងត្រូវដាក់ដំណើរការជាផ្លូវការ នៅនិទាយរដូវ (រដូវផ្ការីក) ឆាប់ៗខាងមុខនេះហើយ ហើយវាថែមទាំងត្រូវបានគេរំពឹងទុកថា ជារថភ្លើងស្វ័យប្រវត្តិនិងទំនើបអស្ចារ្យបំផុតមួយ នៅថ្ងៃអនាគតផងដែរ។

ក្រុមហ៊ុន CRRC ជឿជាក់ថា នៅពេលដំណើរការរថភ្លើង ART ជាផ្លូវការ វានឹងជួយសម្រួលបន្ទុកបានច្រើនដល់ប្រជាជន ក៏ដូចជាជួយកាត់បន្ថយការចំណាយ ការដឹកជញ្ជូន និងការកកស្ទះចរាចរណ៍ជាដើម ៕

ទស្សនាវីដេអូខាងក្រោម៖  

ក្រុមហ៊ុន CRRC បានដាក់ដំណើរការរថភ្លើង ART ចំនួន៣គ្រឿង រត់លើថ្នល់កៅស៊ូ ក្នុងខេត្ត Huanan ដោយទទួលបានជោគជ័យ
ART ត្រូវបានគេរាយការណ៍ថា អាចផ្ទុកអ្នកដំណើរបានក្នុងចំនួនជាមធ្យម ចាប់ពី៣០០នាក់ទៅ ហើយវាអាចរត់បានក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង
វាមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ ឧបករណ៍ចាប់សញ្ញា និងព័ត៌មានក្នុងការធ្វើដំណើរផ្សេងៗជាច្រើនទៀត ស្អាតនិងថែមទាំងមានផាសុខភាពល្អទៀតផង

ក្រុមហ៊ុន CRRC ជឿជាក់ថា នៅពេលដំណើរការរថភ្លើង ART ជាផ្លូវការ វានឹងជួយសម្រួលបន្ទុកបានច្រើនដល់ប្រជាជន ក៏ដូចជាជួយកាត់បន្ថយការចំណាយ ការដឹកជញ្ជូន និងការកកស្ទះចរាចរណ៍ជាដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]