ផ្ការំយោលត្រូវបានប្រជាជនខ្មែរភាគច្រើនស្គាល់ថាជាផ្កាដែលមានភាពស្រស់ស្អាតសម្រាប់ដាំលំអសួនច្បារ មិនថាតែនៅប្រទេសកម្ពុជានោះទេ សូម្បីតែបណ្តាប្រទេសដទៃក៏មានដើមផ្កាមួយនេះដែរ ដែលភាគច្រើនវាអាចដាំដុះបាននៅតែក្នុងតំបន់ត្រូពិច និងក្នុងរដូវក្តៅតែប៉ុណ្ណោះ ដោយឈ្មោះវាជាអន្តរជាតិគឺ Hibiscus ។ មានមនុស្សមួយចំនួនធំដឹងត្រឹមថាវាគ្រាន់តែជាផ្កាលំអភាពស្រស់ស្អាត ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថានៅបណ្តាប្រទេសដទៃផ្ការំយោលមួយនេះត្រូវាបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើជាតែបំប៉នសុខភាព និងសម្រាប់ថែរក្សាសម្រស់បានទាំងផ្កាស្រស់ ផ្កាក្រៀមនិងស្លឹកបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ខាងក្រោមនេះជារបៀបធ្វើតែចេញពីផ្ការំយោល និងអត្ថប្រយោជន៍ទាំងស្លឹក ទាំងផ្ការំយោលជាច្រើនដែលស្ទើរតែមិនគួរឱ្យជឿ៖ 

មានមនុស្សមួយចំនួនធំដឹងត្រឹមថាវាគ្រាន់តែជាផ្កាលំអភាពស្រស់ស្អាត ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថានៅបណ្តាប្រទេសដទៃផ្ការំយោលមួយនេះត្រូវាបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើជាតែបំប៉នសុខភាព និងសម្រាប់ថែរក្សាសម្រស់បានទាំងផ្កាស្រស់ ផ្កាក្រៀមនិងស្លឹកបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ

# របៀបធ្វើតែផ្ការំយោល

- ដំបូងយកផ្ការំយោលទៅហាលឱ្យស្ងួត

- រួចយកផ្ការំយោលស្ងួត ២ ទៅ ៣ស្លាបព្រាទៅដាំជាមួយទឹកស្អាត២ពែងឱ្យពុះ រួចច្រោះយកតែទឹកសម្រាប់ទទួលទាន។ អ្នកក៏អាចដាក់ទឹកឃ្មុំ និងក្រូចឆ្មារនៅក្នុងតែនៅបន្ថែមរសជាតិក៏បាន។

- អ្នកអាចទទួលទានតែនេះជាប្រចាំ ២ ទោ ៣ពែងក្នុងមួយថ្ងៃដើម្បីទទួលបានគុណប្រយោជន៍ចំពោះសុខភាពជាច្រើន។ 

ផ្ការំយោលស្ងួត ២ ទៅ ៣ស្លាបព្រាទៅដាំជាមួយទឹកស្អាត២ពែងឱ្យពុះ រួចច្រោះយកតែទឹកសម្រាប់ទទួលទាន។ អ្នកក៏អាចដាក់ទឹកឃ្មុំ និងក្រូចឆ្មារនៅក្នុងតែនៅបន្ថែមរសជាតិក៏បាន

# គុណប្រយោជន៍ផ្ការំយោល

១. ជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉ល

តែផ្ការំយោលត្រូវបានគេដឹងថាអាចជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉ល ជាតិខ្លាញ់អាក្រក់ពីរាងកាយ មានសារធាតុប្រឆាំងអុកស៊ីតកម្មការពារពីជំងឺផ្សេងៗដូចជាជំងឺសសៃឈាមអាក់ទែ និងជំងឺបេះដូងបានយ៉ាងល្អ។ ជាពិសេសវា ថែមទាំងអាចជួយគ្រប់គ្រងជាតិស្ករបានយ៉ាងប្រសិទ្ធភាពសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២បានផងដែរ។

២. គ្រប់គ្រងសម្ពាធឈាម

តែផ្ការំយោលផ្ទុកនួវសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសមត្ថភាពប្រឆាំងនឹងការរលាក អាចជួយគ្រប់គ្រងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ បង្កើនចំនួនទឹកនោមដើម្បីបន្ថយសម្ពាធឈាមសម្រាប់អ្នកដែលមានជំងឺលើសឈាម និងអាចជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អដែលមានប្រយោជន៍សម្រាប់អ្នកដែលចង់សម្រកទម្ងន់បានផងដែរ។

៣. ការពារថ្លើម

តែផ្ការំយោលនេះមិនត្រឹមតែជំនួយ និងការពារសុខភាពបេះដូងប៉ុណ្ណោះទេ តែសារធាតុប្រឆាំងអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីនៅក្នុងតែមួយនេះថែមទាំងអាចជួយការពារសុខភាពថ្លើម និងបន្ថយហានិភ័យពីជំងឺដំបៅថ្លើម, រលាកថ្លើម និងបញ្ហាថ្លើមផ្សេងៗជាច្រើនទៀតបានផងដែរ។

៤.ជួយដល់ការសម្រកទម្ងន់

សារធាតុចិញ្ចឹម និងរ៉ែសំខាន់ៗនៅក្នុងតែផ្ការំយោលអាចជួយដុតបំផ្លាញជាតិខ្លាញ់ និងស្រូបយកសារធាតុកាបូអ៊ូីដ្រាតចេញពីរាងកាយ ដែលមានគុណប្រយោជន៍យ៉ាងខ្លាំងក្លាក្នុងការបញ្ចុះទម្ងន់។ តាមការស្រាវជ្រាវបានរកឃើញថា គ្រាន់តែទទួលទានទឹកតែផ្ការំយោល ២ ទៅ ៣ពែងក្នុងមួយថ្ងៃរយៈពេល ១២សប្តាហ៍អាចជួយធ្វើឱ្យទំហំចង្កេះនិងខ្លាញ់ក្បាលពោះរបស់អ្នកស្រកបាត់អស់ស្ទើរតែមិនគួរឱ្យជឿ។  

សារធាតុចិញ្ចឹម និងរ៉ែសំខាន់ៗនៅក្នុងតែផ្ការំយោលអាចជួយដុតបំផ្លាញជាតិខ្លាញ់ និងស្រូបយកសារធាតុកាបូអ៊ូីដ្រាតចេញពីរាងកាយ ដែលមានគុណប្រយោជន៍យ៉ាងខ្លាំងក្លាក្នុងការបញ្ចុះទម្ងន់

៥. ប្រឆាំងនឹងជំងឺមហារីក

តែធ្វើពីផ្ការំយោលអាចមានសមត្ថភាពប្រឆាំងនឹងការរីកលូតលាស់នៃជំងឺមហារីក ថែមទាំងអាចសម្លាប់កោសិកាមហារីកបានថែមទៀតផង។

៦. ជំនួយផ្លូវចិត្ត

តែផ្ការំយោលអាចជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត កាត់បន្ថយជំងឺថប់អារម្មណ៍ ស្ត្រេស ថែមទាំងជំនួយប្រព័ន្ធសសៃប្រសាទឱ្យដំណើរការល្អបានផងដែរ។ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍មិនល្អ ធុញថប់ អ្នកអាចទទួលទានតែផ្ការំយោលក្តៅឧណ្ហៗ១ពែង នោះអ្នកនឹងមានអារម្មណ៍ប្រសើរជាងមុនជាមិនខាន។  

តែផ្ការំយោលអាចជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត កាត់បន្ថយជំងឺថប់អារម្មណ៍ ស្ត្រេស ថែមទាំងជំនួយប្រព័ន្ធសសៃប្រសាទឱ្យដំណើរការល្អបានផងដែរ

៧. បញ្ឈប់ការជ្រុះសក់

នៅក្នុងផ្ការំយោលសម្បូរទៅដោយវីតាមីន A វីតាមីន C និង អាស៊ីតអាមីណូ (Amino Acids) ដែលជួយបញ្ឈប់បញ្ហាសក់ជ្រុះ ជួយធ្វើឱ្យសក់ឆាប់លូតលាស់ ព្យាបាលអង្គែ និងការពារសាក់បែកចុងបានផងដែរ។ វិធីធ្វើងាយៗដោយគ្រាន់តែយកផ្កា និងស្លឹកផ្ការំយោលមួយមុខ ៨ទៅ ១០សន្លឹកបុកបញ្ចូលគ្នាឱ្យហ្មត់ រួចយកទៅដាំជាមួយប្រេងដូង១ពែងឱ្យពុះរួចទុកឱ្យត្រជាក់។ បន្ទាប់មកអ្នកអាចយកល្បាយនេះមកលាបឱ្យសព្វសសៃសក់និងក្បាលធ្វើការម៉ាស្សា ១០នាទី រួចទុកចោលរយៈពេល ៣០នាទីបន្ថែម (អាចទុកចោលមួយយប់ក៏បាន) សឹមលាងទឹកចេញនិងកក់សាប៊ូធម្មតាជាការស្រេច។ ការអនុវត្តបែបនេះ ២ ទៅ៣ដងក្នុងមួយសប្តាហ៍អ្នកប្រាកដទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 

យកផ្កា និងស្លឹកផ្ការំយោលមួយមុខ ៨ទៅ ១០សន្លឹកបុកបញ្ចូលគ្នាឱ្យហ្មត់ រួចយកទៅដាំជាមួយប្រេងដូង១ពែងឱ្យពុះរួចទុកឱ្យត្រជាក់។ បន្ទាប់មកអ្នកអាចយកល្បាយនេះមកលាបឱ្យសព្វសសៃសក់និងក្បាល

៨. ម៉ាស់បន្ទន់ និងជំនួយសសៃសក់

បើសិនជាសក់របស់អ្នករឹង មិនទន់ភ្លឺរលោង ផ្ការំយោលអាចជួយអ្នកបាន។ ដោយគ្រាន់តែយកផ្កា និងស្លឹករំយោលមួយមុខ ៨ ទៅ១០សន្លឹកទីបុកឱ្យហ្មត់រួចបន្ថែមទឹកដោះគោជូរធម្មជាតិ ៣ស្លាបព្រា និងទឹកឃ្មុំ១ស្លាបព្រាលាយបញ្ចូលគ្នាឱ្យសព្វជាការស្រេច។ យកម៉ាស់នេះមកលាបឱ្យសព្វសសៃសក់និងស្បែកក្បាលពេលសក់សើមតិចៗទុកចោល៣០នាទី សឹមលាងទឹកនិងកក់សក់ចេញជាមួយសាប៊ូធម្មតា។ អ្នកគួរតែអនុវត្តមួយសប្តាហ៍ម្តងដើម្បីទទួលបានប្រសិទ្ធភាព។ 

យកផ្កា និងស្លឹករំយោលមួយមុខ ៨ ទៅ១០សន្លឹកទីបុកឱ្យហ្មត់រួចបន្ថែមទឹកដោះគោជូរធម្មជាតិ ៣ស្លាបព្រា និងទឹកឃ្មុំ១ស្លាបព្រាលាយបញ្ចូលគ្នាឱ្យសព្វជាការស្រេច

៩. ព្យាបាលស្នាមរបួសតូច

ស្លឹកផ្ការំយោលត្រូវបានគេដឹងថាអាចជួយឃាត់ឈាមសម្រាប់មុខរបួសតូច ធ្វើឱ្យរបួសឆាប់ជា ថែមទាំងកាត់បន្ថយហានិភ័យពីការឆ្លងមេរោគផ្សេងៗបានផងដែរ។ ជាដំបូងអ្នកគ្រាន់តែលាងសម្អាតមុខរបួសជាមួយទឹកស្អាត រួចបុកស្លឹករំយោល ២ ឬ៣សន្លឹកបិទលើមុខរបួស ១៥ ទោ ២០នាទី បន្ទាប់មកលាងជាមួយនឹងទឹកត្រជាក់ សឹមអនុវត្តបែបនេះដដែលម្តងទៀតរហូតមានអារម្មណ៍ធូរស្បើយ។  

អ្នកគ្រាន់តែលាងសម្អាតមុខរបួសជាមួយទឹកស្អាត រួចបុកស្លឹករំយោល ២ ឬ៣សន្លឹកបិទលើមុខរបួស ១៥ ទោ ២០នាទី បន្ទាប់មកលាងជាមួយនឹងទឹកត្រជាក់

១០. សម្រាប់ផ្ទៃមុខ

ផ្ការំយោលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដោះស្រាយបញ្ហាស្បែកដែលខូចខាតដោយសារកំដៅថ្ងៃ និងជាតិកខ្វក់នៅជុំវិញខ្លួន។ មិនតែប៉ុណ្ណោះថែមទាំងអាចជួយពន្យារភាពចាស់ ជម្រុះកោសិកាចាស់ៗចោល ធ្វើឱ្យស្បែកមុខស ទាន់ភ្លឺ រលោងក្មេងជាងវ័យ។ ងាយៗដោយគ្រាន់តែយកផ្ការំយោល ២ ទៅ៣ ទងទៅបុក ឬក្រឡុកឱ្យហ្មត់រួចលាយជាមួយទឹកដោះគោជូរ កន្លះពែង រួចបន្ថែមទឹកឃ្មុំបន្តិចកូរចូលគ្នាឱ្យសព្វជាការស្រេច។ យកម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ រួចទុកចោល ១៥ ទៅ ២០នាទី សឹមលាងចេញជាមួយទឹកត្រជាក់។ គូរតែអនុវត្ត១ ទៅ ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានភាពស្រស់ស្អាត។  

ងាយៗដោយគ្រាន់តែយកផ្ការំយោល ២ ទៅ៣ ទងទៅបុក ឬក្រឡុកឱ្យហ្មត់រួចលាយជាមួយទឹកដោះគោជូរ កន្លះពែង រួចបន្ថែមទឹកឃ្មុំបន្តិចកូរចូលគ្នាឱ្យសព្វជាការស្រេច

# បំរាម

អ្នកមិនគួរប្រើប្រាស់ និងទទួលទានតែពីផ្ការំយោលនេះទេក្នុងករណី៖

- ស្ត្រីដែលកំពុងតែមានផ្ទៃពោះ

- អ្នកដែលមានសម្ពាធឈាមខ្សោយ

- នៅក្នុងពេលដែលអ្នកកំពុងតែធ្វើការព្យាបាល និងប្រើប្រាស់ថ្នាំទឹកនោមផ្អែម

- តែមួយនេះអាចនឹងមានប្រតិកម្មជាមួយថ្នាំពេទ្យមួយចំនួនដូចជាថ្នាំប្រឆាំងនឹងការរលាកជាដើម៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]