ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ សាលាបណ្តុះប្រាជ្ញា (GWS School) បានរៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ (CAMBRIDGE) ដល់សិស្សបញ្ចប់ឆ្នាំសិក្សា ២០១៦-២០១៧ មត្តេយ្យ និងបឋមសិក្សាចំណេះដឹងទូទៅភាសាខ្មែរ និងភាសាអង់គ្លេស លើកទី៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដែលមានការអញ្ជើញចូលរួមរបស់លោក ទួន ភីរ៉ា ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌចំកាមន លោកគ្រូ ផន ឆាយលាភ មន្រ្តីជំនាញ ផ្នែកអប់រំ យុវជន និងកីឡា នាយិកា នាយិការង លោកគ្រូអ្នកគ្រូ ព្រមទាំងលោក លោកស្រីដែលជាអាណាព្យាបាល សិស្សានុសិស្សទាំងអស់ប្រមាណជិត ៤០០ នាក់ ។

លោកស្រីនាយិកា និងជាស្ថាបនិក សាលាបណ្តុះប្រាជ្ញាបានមានប្រសាសន៍ថា ការសម្រេចប្រគល់ប័ណ្ណសរសើនេះគឺក្នុងគោលបំណង លើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ដែលបានប្រឹងប្រែងរៀនសូត្រ នាពេលកន្លងមក និងជម្រុញឲ្យពួកគេបន្តការខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់ទៀត ហើយដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រ និងបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការសិក្សារបស់កូន ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកំពស់ វិស័យអប់រំជាវិស័យអាទិភាពដែលមិនអាចខ្វះបាន ដែលឆ្លើយតបទៅនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស កម្ពុជាទាំងក្នុងតំបន់ និងទូទាំងសកលលោក ជាពិសេសដើម្បីបង្ហាញពីសមត្ថភាពរបស់ប្អូនសិស្សានុសិស្សទាំងអស់ តាមរយការសំដែងសមត្ថភាពពិសេសមួយចំនួនមានដូចជា ការសំដែង សិល្បៈ របាំប្រពៃណី ចម្រៀង និងសមត្ថភាពពិសេសៗ ជាច្រើនទៀត ។

លោកស្រីបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងជាប់ និងទទួលបាននិទ្ទេសល្អពុំមែនកើតឡើងដោយការចៃដន្យ ឡើយ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់ប្អូនសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាលសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់លើការសិក្សារបស់កូន ក្នុងការពង្រឹងនិងជួយជ្រោមជ្រែងបន្ថែមទៀតពេលពួកគេនៅផ្ទះ ។ លោកស្រីបន្ថែមទៀតថាផ្អែកទៅលើផែនការណ៍ អាជីវកម្មរបស់សាលាគឺយើងនៅតែបន្តពង្រឹងគុណភាព និងប្រសិទ្ធភាព លើការអប់រំឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីធ្វើឲ្យសិស្សានុសិស្ស កាន់តែមានសមត្ថភាពខ្ពស់ក្លាយទៅជាធនធានដ៏មានសារៈសំខាន់ ដែលអាចប្រកួតប្រជែង ទីផ្សារការងារ ក្នុងតំបន់ក៏ដូចជា ពិភពលោកនាពេលអនាគត ។

លោកស្រីបានបញ្ជាក់ទៀតថាក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅនេះ កុមារតូចៗ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលនិងការអប់រំដោយផ្តោតសំខាន់លើក្រមសិលធម៌ ការទំនាក់ទំនង និងចំណេះដឹងទូទៅមានចំនួនប្រមាណ ១០០០ នាក់ ។ សាលាបានផ្តល់អាហារូបករណ៍ដល់សិស្ស ដែលពួកគេអាចបង់ថ្លៃសិក្សាទាបបំផុត ដោយផ្អែកទៅលើកត្តាជីវភាពផ្ទាល់ មានចំនួន ២០ នាក់ ។ ក្មួយៗ ដែលបានបន្តការសិក្សា នៅសាលាផ្សេងៗ ទទួលបានលទ្ឋផលល្អជាមធ្យមចំនួន ៧៥% បន្ទាប់ពីបញ្ចប់កម្រិតសិក្សានៅសាលារបស់យើង ។

បច្ចុប្បន្នសាលាមានកម្មវិធីធំៗចំនួន ៤ គឺ៖
- ការអប់រំ និងថែទាំកុមារតូច ចាប់ពីអាយុ ១ ឆ្នាំ ដល់ ៣ ឆ្នាំ
- មត្តេយ្យសិក្សាភាសាខ្មែរ ចាប់ពីអាយុ ៤ ដល់ ៦ ឆ្នាំ
- ចំណេះដឹងទូទៅភាសាខ្មែរ បឋមសិក្សាថ្នាក់ទី ១ ដល់ទី ៦
- ចំណេះដឹងទូទៅភាសាអង់គ្លេសសញ្ញាបត្រ ខេមប្រ៊ីជ (Cambridge) ចាប់ពីកម្រិតដំបូង រហូតដល់កម្រិតខ្ពស់ ។ សាលាបានកំណត់កម្មវិធីសិក្សាដែលសមស្របទៅហ្នឹងការប្រឡងយកសញ្ញាបត្រ ខេមប្រ៊ីជ (Cambridge) ដែលមានប្រភពមកពីចក្រភពអង់គ្លេស និងមានកម្រិតទទួលស្គាល់ជាសកល ពី បណ្តាសកលវិទ្យាល័យធំៗចំនួន ២ ម៉ឺន សកលវិទ្យាល័យ នៅជុំវិញពិភពលោក ។ ប្អូនៗអាចប្រើប្រាស់សញ្ញាប្រតនេះក្នុងការបន្តការសិក្សានៅក្រៅប្រទេស ក៏ដូចជាស្នើសុំទិដ្ឋាការជាដើម ។

ថ្ងៃនេះប្អូនៗដែលត្រូវទទួលបណ្ណសរសើ មេដៃ ព្រឹត្តិបត្តពិន្ទុ ព្រមទាំងរង្វាន់លើកទឹកចិត្តផ្សេងៗ មានចំនួន ១៥០ នាក់៖
- សិស្សានុសិស្សទាំងអស់ទាំងកម្មវិធីភាសាខ្មែរ និងភាសាអង់គ្លេស ចាប់ពីកម្រិត Nursery 2 ឬ មួយកម្រិតទាបរហូតដល់សិស្ស GEP ចំណេះដឹងទូទៅភាសាខ្មែរ និងទទួលបានព្រឹតិ្តបត្រពិន្ទុ គ្រប់ៗគ្នា ។
- ចំពោះប័ណ្ណសរសើ និងផ្តល់ចំពោះប្អូនៗដែលទទួលបានចំណាត់លេខ ១ ដល់លេខ ៣ ប្រចាំថ្នាក់និមួយៗ ។
- បណ្ណសរសើរ មេដៃ និងរង្វាន់លើកទឹកចិត្ត និងផ្តល់ជូនចំពោះប្អូនៗ ដែលបានពិន្ទុខ្ពស់ប្រចាំសាលាសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ ចំនួន ១៥ នាក់ ចាប់ពីកម្រិត Nursery 2 ឬ មួយ កម្រិតទាប រហូតដល់ សិស្ស GEP ចំណេះដឹងទូទៅភាសាអង់គ្លេស និង ភាសាខ្មែរ ។
- សញ្ញាបត្រ ខេមប្រ៊ីជ (Cambridge) ជូនចំពោះប្អូនៗដែលសិក្សាកម្មវិធីចំណេះដឹងទូទៅភាសាអង់គ្លេស ។

ទីតាំងសាលាបណ្តុះប្រាជ្ញា
- សាខាទួលទំពូង១ អគារលេខ ១១៣A ផ្លូវ៤៧៦ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ ទូរសព្ទលេខៈ 023 99 4546 / 077 25 2727 / 015 34 4646
- សាខាទួលទំពូង២ អគារលេខ ៤៦ ផ្លូវ ៤០៨ សង្កាត់ទួលទំពូង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
ទូរសព្ទលេខៈ023 99 4547 / 077 24 6000 / 010 24 0001
Website: www.gwsschool.com
Facebook: www.facebook.com/gwspreschool 

សាលាត្រូវការជ្រើសរើស បុគ្គលិកគ្រូបង្រៀនភាសាអង់គ្លេសជាច្រើននាក់ចាប់ពីកម្រិតមត្តេយ្យរហូតដល់បឋមសិក្សា ប្រាក់បៀវត្សចាប់ពី 250-450 ដុល្លា ក្នុង1ខែ ។
ទូរសព្ទទំនាក់ទំនងលេខ 012 973 379 អ៊ីម៉ែលៈ [email protected] ។     

សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ
សាលាបណ្តុះប្រាជ្ញា (GWS School) រៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងសញ្ញាបត្រ ខេមប្រ៊ីជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]