បញ្ហារឿងកើតមុនជាបញ្ហាកង្វល់ដ៏ធំបំផុតរបស់មនុស្សរាល់គ្នាជាពិសេសស្រីៗតែម្តងដែលតែងតែមានកើតឡើងកើតសឹងតែគ្រប់គ្នា។ ការព្យាបាលឱ្យបានត្រឹមត្រូវ ជារឿងសំខាន់ តែការដែលជឿលើវិធីសាស្រ្តបំបាត់មុនផ្តេសផ្តាសអាចនឹងផ្តល់ផលប៉ះពាល់ ឬចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍ទៅវិញទេ។

ខាងក្រោមនេះជារឿងដែលមនុស្សគ្រប់គ្នាយល់ច្រឡំ និងជឿថាអាចនឹងបំបាត់បញ្ហាមុនបាន៖ 

# របបចំណីអាហារមិនទាក់ទងនឹងការកើតមុន

កាលពីមុនគេជឿថារបបចំណីអាហារប្រចាំថ្ងៃមិនមានផលប៉ះពាល់ដល់បញ្ហាការកើតមុនទេ។ តែក្នុងយុគសម័យនេះអ្នកស្រាវជ្រាវរកឃើញថារបបចំណីអាហាររបស់អ្នកដែលសម្បូរទៅដោយជាតិស្ករ និងជាតិម្សៅដូចជា នំប៉័ង ទឹកសូដា ទឹកដោះគោ សូកូឡា និងស្រាបៀរ ជាដើម អាចបង្កឱ្យអរម៉ូនមុនកាន់តែកើនឡើងច្រើនផងដែរ។ អ្វីដែលអ្នកគួរតែទទួលទាននោះគឺរបបអាហារដែលមានជាតិស្ករតិច សម្បូរជាតិសង្កសី និងវីតាមីន A ដូចជា៖ ស្រូវសាលី, គ្រាប់ធញ្ញជាតិ, ផ្កាខាត់ណា,ត្រសក់, ស៊ុត,សាច់,ផ្សិត,អាហារសមុទ្រ, ការ៉ុត,ស្បៃក្តោប និងស្ពៃ Spinach ជាដើម។ 

របបចំណីអាហាររបស់អ្នកដែលសម្បូរទៅដោយជាតិស្ករនិងជាតិម្សៅដូចជា នំប៉័ង ទឹកសូដា ទឹកដោះគោ សូកូឡា និងស្រាបៀរអាចបង្កឱ្យអរម៉ូនមុនកាន់តែកើនឡើងច្រើនផងដែរ

# ជក់បារីជួយកាត់បន្ថយការឡើងមុន

នេះជាចំនុចដែលមានការយល់ច្រឡំធំបំផុត ថែមទាំងអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបានទៀតផង។ បើទោះជាការជក់បារីមិនបានបង្កឱ្យមុខកាន់តែឡើងមុនក៏ពិតមែន តែការជក់បារីធ្វើឱ្យស្បែករបស់អ្នកមានបញ្ហា និងធ្វើឱ្យបញ្ហាមុនមិនងាយបាត់ជាដើម។ បញ្ឈប់ការជក់បារីមិនត្រឹមតែល្អចំពោះសុខភាពទេ តែថែមទាំងធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លាជាងមុន ជាពិសេសជួយធ្វើឱ្យស្បែកទទួលបានអុកស៊ីហ្សែនកាន់តែច្រើនជំនួយស្បែក និងរាងកាយ ថែមទាំងជួយឱ្យមុនកាន់តែឆាប់ជាសះស្បើយបានផងដែរ។ 

បើទោះជាការជក់បារីមិនបានបង្កឱ្យមុខកាន់តែឡើងមុនក៏ពិតមែន តែការជក់បារីធ្វើឱ្យស្បែករបស់អ្នកមានបញ្ហា និងធ្វើឱ្យបញ្ហាមុនមិនងាយបាត់ជាដើម

# គ្រឿងសម្អាងអាចធ្វើឱ្យកើតមុន

គ្រឿងតុបតែងមុខមិនមែនអាក្រក់ចំពោះស្បែក និងបង្កជាបញ្ហាឡើងមុនទាំងអស់នោះទេ។ អ្នកគួរតែចេះរកផលិតផលណាដែលសាកសម និងគ្មានផលប៉ះពាល់ដល់ផ្ទៃមុខ ជាពិសេសត្រូវចៀសវាងផលិតផលដែលធ្វើចេញពីជាតិអាល់កុលដែលធ្វើឱ្យស្បែកស្ងួត និងផលិតផលមានជាតិប្រេងដែលធ្វើឱ្យកើតមានបញ្ហាមុខមុន មានខ្លាញ់កកស្ទះរន្ធញើសជាដើម។ អ្នកគួរតែជ្រើសរើសផលិតផលដែលល្អចំពោះស្បែកដោយមានផ្សំឡើងដោយ៖ ប្រទាលកន្ទុយក្រពើ, សារធាតុ Retinols និង Peptide 10 ដែលវាអាចជួយកាត់បន្ថយ និងព្យាបាលការកើតមុន ថែមទាំងជម្រុញឱ្យកម្រិតខូឡាជែនកើនឡើងសម្រាប់ជំនួយសុខភាពស្បែកទាំងមូលបានផងដែរ។  

អ្នកគួរតែជ្រើសរើសផលិតផលដែលល្អចំពោះស្បែកដោយមានផ្សំឡើងដោយ៖ ប្រទាលកន្ទុយក្រពើ, សារធាតុ Retinols និង Peptide 10 ដែលវាអាចជួយកាត់បន្ថយ និងព្យាបាលការកើតមុន

# ផលិតផលកម្ចាត់ស្បែកខ្មៅដោយសារពន្លឺព្រះអាទិត្យអាចជួយកម្ចាត់មុន

ពន្លឺព្រះអាទិត្យនឹងរំញោចក្រពេញខ្លាញ់របស់អ្នកដែលជាហេតុធ្វើឱ្យអ្នកកើតមុនបាន ដូច្នេះបានជាផលិតផលកម្ចាត់ស្បែកខ្មៅពីពន្លឺព្រះអាទិត្យ (Suntan) ត្រូវបានហាមប្រាមប្រើប្រាស់ក្នុងកំឡុងពេលកើតបញ្ហាមុននោះ។ អ្នកគួរតែប្តូរមកប្រើប្រាស់ជាផលិតផលការពារកម្តៅថ្ងៃប្រសើរជាង ដែលវាមានលទ្ធភាពអាចការពារស្បែកអ្នកពីកម្តៅថ្ងៃ កាត់បន្ថយការរលាករោល និងបញ្ហាមុនជាដើម។ 

ពន្លឺព្រះអាទិត្យនឹងរំញោចក្រពេញខ្លាញ់របស់អ្នកដែលជាហេតុធ្វើឱ្យអ្នកកើតមុនបាន ដូច្នេះបានជាផលិតផលកម្ចាត់ស្បែកខ្មៅពីពន្លឺព្រះអាទិត្យ (Suntan) ត្រូវបានហាមប្រាមប្រើប្រាស់ក្នុងកំឡុងពេលកើតបញ្ហាមុននោះ

# កើតមុនដោយសារស្ត្រេស

ជំងឺស្ត្រេស ធុញថប់ មិនមែនជាបញ្ហាដែលធ្វើឱ្យអ្នកកើតមុននោះទេ ប៉ុន្តែបើអ្នកកំពុងតែកើតមុនហើយមានអារម្មណ៍តឹងតែងស្ត្រេសនោះ វានឹងធ្វើឱ្យបញ្ហាមុនរបស់អ្នកមិនងាយជាសះស្បើយបាន។  

ជំងឺស្ត្រេស ធុញថប់ មិនមែនជាបញ្ហាដែលធ្វើឱ្យអ្នកកើតមុននោះទេ ប៉ុន្តែបើអ្នកកំពុងតែកើតមុនហើយមានអារម្មណ៍តឹងតែងស្ត្រេសនោះ វានឹងធ្វើឱ្យបញ្ហាមុនរបស់អ្នកមិនងាយជាសះស្បើយបាន

# លាងសម្អាតមុខឱ្យបានច្រើនអាចកម្ចាត់មុន

មុន និងមុនក្បាលខ្មៅកើតឡើងដោយសារតែរន្ធញើសរបស់អ្នកសម្បូរទៅដោយជាតិខ្លាញ់ ដែលនេះជាមូលហេតុអ្នកគួរតែលាងសម្អាតមុខឱ្យបានច្រើនដង។ ប៉ុន្តែនៅពេលដែលអ្នកកើតមុនទៅហើយ ការលាងសម្អាតផ្ទៃមុខមិនអាចជួយកាត់បន្ថយការកើតមុននោះទេ ថែមទាំងធ្វើឱ្យស្បែករបស់អ្នកកាន់តែរលាកដោយសារតែការដុសលាងសម្អាតខ្លាំងពេក។ ស្បែកផ្ទៃមុខមានសភាពស្តើងដែលត្រូវការថ្នាក់ថ្នម ហើយនេះក៏ជាហេតុផលដែលអ្នកគួរតែចៀសវាងប្រើកន្សែងដៃ ឬក្រដាសរឹងៗមកជូតសម្អាតផ្ទៃមុខផងដែរ។  

មុន និងមុនក្បាលខ្មៅកើតឡើងដោយសារតែរន្ធញើសរបស់អ្នកសម្បូរទៅដោយជាតិខ្លាញ់ ដែលនេះជាមូលហេតុអ្នកគួរតែលាងសម្អាតមុខឱ្យបានច្រើនដង

# ថ្នាំដុសធ្មេញជួយកម្ចាត់មុន

ការប្រើផលិតផលធម្មជាតិផ្សេងៗលាយជាមួយថ្នាំដុសធ្មេញដែលមានសារធាតុ Hydrogen peroxide, Menthol និង Triclosan អាចជួយកាត់បន្ថយបញ្ហាមុខមុនបានក៏ពិតមែន តែវាបែរជាអាចធ្វើឱ្យស្បែកមុខរបស់អ្នកឡើងរលាក ក្រហាយ និងក្រហមជាដើម។ ដើម្បីធ្វើការព្យាបាលគួរតែរកផលិតផលណាដែលផ្សំឡើងពីសារធាតុ Benzoyl peroxide ដែលអាចជួយព្យាបាល និងកាត់បន្ថយបញ្ហាការកើតមុនទើបជាការប្រសើរ៕  

ការប្រើផលិតផលធម្មជាតិផ្សេងៗលាយជាមួយថ្នាំដុសធ្មេញដែលមានសារធាតុ Hydrogen peroxide, Menthol និង Triclosan អាចជួយកាត់បន្ថយបញ្ហាមុខមុនបានក៏ពិតមែន តែវាបែរជាអាចធ្វើឱ្យស្បែកមុខរបស់អ្នកឡើងរលាក ក្រហាយ និងក្រហមជាដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]