ភ្នំពេញ៖ ជាការពិតណាស់ ក្នុងនាមជាតារាមួយរូប គឺត្រូវតែប្រកាន់ភ្ជាន់នូវ អត្តចរិតថ្លៃថ្នូរ ឬអាចហៅបានថា មិនត្រូវធ្វើចរិតតារាល្បី បើមិនដូច្នេះទេ អ្នកទាំងនោះ នឹងត្រូវស្អុយឈ្មោះជាមិនខាន ដោយសារតែមានការទម្លាយចរិតពិត ពីអ្នកដែលមានការទើសទាល់ចិត្តជាមួយ។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុក របស់អ្នកដឹកនាំ ប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់ បានបង្ហោះសារជាច្រើនឃ្លា ទម្លាយអំពីចរិតពិត របស់តារាចម្រៀង៣រូប ក្នុងនោះមាន លោក ឆន សុវណ្ណរាជ កញ្ញា សុគន្ធ និសា និង លោក ហ្សូណូ។

បើផ្អែកទៅលើ សារដែលលោកបង្ហោះ បាននិយាយថា៖ “តារាចម្រៀងទាំងបីរូប បង
( រាជ\ហ្សូណូ\និសា ) ពួកគាត់កាន់តែល្បីកាន់តែអោន ការងារទៀងពេលគោរពឲ្យតម្លៃមនុស្សជំុវិញខ្លួន មិនចេះទាមទារឬរអ៊ូរពេលធ្វើការទេ ចរិតល្អគ្រប់គ្នាលឺឈ្មោះចង់ធ្វើការជាមួយម៉ង ទោះធ្វើការហត់លំបាកយ៉ាងណាតែសប្បាយចិត្តនឹងធ្វើការជាមួយ ប្រឹងដើម្បីឲ្យល្អទាំងអស់គ្នា ។ សំខាន់ចេះគោរពនិងឲ្យតម្លៃគ្នា មនុស្សល្អក្លិនក្រអូបសាយភាយ
”។

ទាំងនេះ គឺលោកចង់បញ្ជាក់ឲ្យឃើញថា ចរិតរបស់តារាចម្រៀងបីរូបនេះ ពិតជាគួរឲ្យកោតសរសើរមែនទែន បើទោះបីជាមានភាពល្បីល្បាញយ៉ាងណា ក៏អ្នកទាំង៣ នៅតែប្រកាន់ភ្ជាប់នូវ អត្តចរិតថ្លៃថ្នូរ ឬអាចហៅបានថាមិនប្រកាន់ខ្លួនជាតារាល្បី៕ 

សារដែលអ្នកដឹកនាំប្រចាំផលិតកម្មហង្សមាសបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា