ភ្នំពេញ៖ សោនាដកម្ម នៃការស្លាប់របស់ អតីតតារាចម្រៀងស្រីវ័យក្មេង អ្នកនាង សាន ស្រីឡៃ បាន បន្សល់ភាពសោកស្ដាយជាខ្លាំងសម្រាប់អ្នកគាំទ្រនាង។

ប៉ុន្តែអ្វីដែលប្លែកនោះ គេសង្កេតឃើញថា គ្រប់គណនីរបស់តារាស្រីរូបនេះ នៅតែដំណើរការធម្មតា មិនថាផេក ឬគណនីហ្វេកប៊ុកផ្ទាល់ខ្លួននោះទេ។

យ៉ាងណាមិញ ដើម្បីស្រាយចម្ងល់មួយនេះ អេតមីនទាំងបីក្នុងផេករបស់នាង ក៏បានបង្ហោះសារមួយដោយសរសេរថា៖ «សូមជំរាប់ដល់បងៗទាំងអស់ផងដែរថា គណនី Facebook នឹង Page របស់ បងស្រី សាន ស្រីឡៃ គឺមាន អេតមិន ទាំងបី បងស្រី គាត់បានលាចាកលោកក៏ពិតមែន តែ Facebook នឹង Page របស់គាត់គឺនៅតែ បន្តដំណើរ ការជានិច្ច ព្រោះនៅមានរូបខ្ញុំជាអេតមិន សូមអរគុណ»។

សារនេះបានបញ្ជាក់យ៉ាងច្បាស់ណាស់ បើទោះជារូបកាយ ស្រីឡៃ បានចាកឆ្ងាយហើយក្ដី ប៉ុន្តែ Facebook នឹង Pageរបស់នាង នៅតែដំណើរធម្មតា ៕ 

អេតមីនទាំងបីក្នុងផេករបស់នាង ក៏បានបង្ហោះសារលើបណ្ដាញសង្គម
Facebook នឹង Page របស់ ស្រីឡៃ នៅតែ បន្តដំណើរ ការជានិច្ច
Facebook នឹង Page របស់ ស្រីឡៃ នៅតែ បន្តដំណើរ ការជានិច្ច
ស្រីឡៃ កាលនៅរស់
ស្រីឡៃ កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ