ក្តីស្រមៃរបស់មនុស្សស្រីម្នាក់ៗតែងតែចង់បានមុខសស្រស់ថ្លា ក្មេងខ្ចី និងរិះរកវិធីថែរក្សាផ្ទៃមុខយ៉ាងណាឱ្យនៅក្មេងជាងវ័យបានយូរ ព្រមជាមួយនឹងការពន្យារភាពចាស់តាមដែលអាចធ្វើបាន។ ប៉ុន្តែដោយសារតែបញ្ហាផ្ទៃមុខចេះតែកើតឡើងដូចជាមុន ជាំ ស្នាម អុចខ្មៅ បូកផ្សំនឹងវ័យកាន់តែវិវឌ្ឍន៍ទៅមុខឥតឈប់ឈរធ្វើឱ្យមានការពិបាកក្នុងការថែទាំឲ្យស្រស់ស្អាតបានគង់វង្សយូរអង្វែងណាស់។

ជាសំណាងល្អទោះមិនអាចរក្សាផ្ទៃមុខឱ្យនៅក្មេងជាងវ័យជារៀងរហូតក៏ដោយ តែវិធីសាស្ត្រទាំង៥ខាងក្រោមប្រាកដជាអាចជួយធ្វើឱ្យស្បែកមុខរបស់អ្នកពន្យារភាពចាស់បានច្រើនដែលមិនអាចមើលរំលង។ 

តោះ! តាមដានក្បួនច្បាប់រក្សាផ្ទៃមុខឱ្យនៅស្អាតជាងវ័យបានយូរទាំងអស់គ្នា៖ 

១.ចាប់ផ្តើមពេលព្រឹកជាមួយច្បាប់លាងសម្អាតទាំង៣ដំណាក់កាល

ការលាងសម្អាតផ្ទៃមុខជាមួយហ្វូមលាងមុខមិនទាន់គ្រប់គ្រាន់នោះទេ។ ដើម្បីថែរក្សាផ្ទៃមុខឱ្យនៅស្រស់ថ្លាក្មេងជាងវ័យបានយូរ រាល់ព្រឹកអ្នកត្រូវអនុវត្តវិធីសាស្ត្រទាំង៣ដំណាក់កាលគឺ៖ លាងសម្អាតផ្ទៃមុខជាមួយហ្វូមលាងមុខ, ប្រើទឹកជូតសំអាតផ្ទៃមុខ (Toning) និងចុងក្រោយប្រើប្រាស់ក្រែមផ្តល់សំណើមផ្ទៃមុខជាការស្រេច។  

រាល់ព្រឹកអ្នកត្រូវអនុវត្តវិធីសាស្ត្រទាំង៣ដំណាក់កាលគឺ៖ លាងសម្អាតផ្ទៃមុខជាមួយហ្វូមលាងមុខ, ប្រើទឹកជូតសំអាតផ្ទៃមុខ (Toning) និងចុងក្រោយប្រើប្រាស់ក្រែមផ្តល់សំណើមផ្ទៃមុខជាការស្រេច

២. ថែរក្សាបរិវេណភ្នែក

សញ្ញាដែលបញ្ជក់នូវវ័យកាន់តែជ្រេរបស់អ្នកគឺស្នាមជ្រីវជ្រួញនៅបរិវេណភ្នែក និងថ្ងាស។ ដោយសារតែស្បែកនៅបរិវេណភ្នែក និងក្រោមភ្នែកមានសភាពស្តើង វាងាយនឹងមានស្នាមជ្រីវជ្រួញ និងស្នាមដក់ខ្មៅខ្លាំងណាស់។ ដូច្នេះគួរតែទទួលទានទឹកឱ្យបានច្រើន លាបក្រែមជំនួយក្រោមភ្នែក និងបរិវេណភ្នែកជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់មុនពេលចូលគេង។   

គួរតែទទួលទានទឹកឱ្យបានច្រើន លាបក្រែមជំនួយក្រោមភ្នែក និងបរិវេណភ្នែកជារៀងរាល់ថ្ងៃ ជាពិសេសពេលយប់មុនពេលចូលគេង

៣. អាហារដែលផ្តល់ប្រយោជន៍ដល់សុខភាព

ទោះជាការថែរក្សាសម្រស់ខាងក្រៅជារឿងសំខាន់ តែការទទួលទានចូលទៅក្នុងពោះក៏អាចផ្តល់ផលប៉ះពាល់ដល់រូបរាងខាងក្រៅបានផងដែរ។ ដើម្បីរក្សាស្បែកឱ្យនៅក្មេងខ្ចី ស្អាត ស ស្រស់ថ្លា គ្មានស្នាមជ្រីវជ្រួញគូរតែទទួលអាហារដែលសម្បូរជាតិបន្លែ ផ្លែឈើឱ្យបានច្រើន ហើយគួរចៀសវាងអាហារដែលមានជាតិស្ករ ធ្វើចេញពីស្ករកែច្នៃ សាច់កែខ្នៃ ភេសជ្ជៈគ្រឿងកំប៉ុង តែ កាហ្វេ សូដា និងអាហារដែលសម្បូរជាតិខ្លាញ់មិនល្អជាដើម។  

ដើម្បីរក្សាស្បែកឱ្យនៅក្មេងខ្ចី ស្អាត ស ស្រស់ថ្លា គ្មានស្នាមជ្រីវជ្រួញគូរតែទទួលអាហារដែលសម្បូរជាតិបន្លែ ផ្លែឈើឱ្យបានច្រើន

៤. កម្ចាត់ញើស

រាល់ពេលអ្នកបញ្ចេញថាមពលដូចជាធ្វើការ ហាត់ប្រាណ ហែលទឹក ឬធ្វើសកម្មភាពផ្សេងៗនោះនឹងធ្វើឱ្យអ្នកបែកញើសជាមិនខាន។ ដោយសារតែញើសជាការសម្អាតជាតិពុលពីខាងក្នុងចេញទៅខាងក្រៅ អ្នកមិនគួរបណ្តោយឱ្យមានញើសបន្សល់លើផ្ទៃមុខ ឬខ្លួនប្រាណរបស់អ្នកយូរពេកនោះទេ។ ក្រោយបែកញើសអ្នកត្រូវតែលុបលាងមុខ និងងូតទឹកដុសជម្រះជាតិកខ្វក់ចេញពីរាងកាយឱ្យបានស្អាតទើបជាការល្អ។  

ក្រោយបែកញើសអ្នកត្រូវតែលុបលាងមុខ និងងូតទឹកដុសជម្រះជាតិកខ្វក់ចេញពីរាងកាយឱ្យបានស្អាតទើបជាការល្អ

៥. ការពារស្បែកពីពន្លឺព្រះអាទិត្យ

សត្រូវដ៏ធំបំផុតសម្រាប់ស្បែករបស់អ្នកគឺពន្លឺព្រះអាទិត្យ អាកាសធាតុនិងបរិស្ថានកខ្វក់ដែលនៅជុំវិញខ្លួន។ ដូច្នេះដើម្បីការពារស្បែកដងខ្លួន និងផ្ទៃមុខរបស់អ្នក មុនពេលចេញក្រៅអ្នកគួរតែលាបផលិតផលការពារកម្តៅថ្ងៃជាមុន ជាពិសេសអាចពាក់វ៉ែនតាការពារភ្នែក ស្លៀកសំលៀកបំពាក់ជិតៗបិទបាំងស្បែកផង បើទោះជាស្ថិតក្នុងរដូវរងារ ឬត្រជាក់យ៉ាងណាក៏ដោយ៕  

ដើម្បីការពារស្បែកដងខ្លួន និងផ្ទៃមុខរបស់អ្នក មុនពេលចេញក្រៅអ្នកគួរតែលាបផលិតផលការពារកម្តៅថ្ងៃជាមុន ជាពិសេសអាចពាក់វ៉ែនតាការពារភ្នែក ស្លៀកសំលៀកបំពាក់ជិតៗបិទបាំងស្បែកផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]