ភ្នំពេញ៖ ប្រិយមិត្តបានជ្រាប ច្បាស់ហើយថា លោក កៅសីហា គឺជាអ្នកដឹកនាំមួយរូប ដែលមានឈ្មោះល្បីល្បាញ ប្រចាំផលិតកម្មរស្មីហង្សមាស។

មួយរយៈនេះផងដែរ គេសង្កេតឃើញថាលោក កៅ សីហា មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយខ្សែភាពយន្តថ្មី របស់លោក ដែលកំពុងថត មានចំណងជើងថា «រាជនីភូមិគ្រឹះ»។

បើទោះបីជាខ្សែភាពយន្តមួយនេះ បានជួបបញ្ហាធំ ដោយបាត់បង់ តួសំខាន់ អ្នកនាង សាន ស្រីឡៃ យ៉ាងណាក្តី ប៉ុន្តែពេលនេះ ស្ថានការណ៍បានមកប្រសើរឡើងវិញ ដោយសារលោក បានរកឃើញអ្នកដែលអាចជំនួស តួអង្គស្រីឡៃរួចហើយ។

យ៉ាងណាមិញ នាពេលម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណាវិញ បានបង្ហោះរូបជាច្រើនសន្លឹក របស់លោក កៅ សីហា អំឡុងពេលថតរឿង ដែលមានសភាពអស់កម្លាំង ហើយត្រូវបានគេ កោសខ្យល់ឲ្យទៀតផង។

ទាំងនេះអាច បញ្ជាក់ឲ្យឃើញថា លោក កៅសីហា ពិតជាខិតខំព្យាយាមដឹកនាំ និងផលិតខ្សែភាពយន្តមួយនេះ ខ្លាំងមែនទែន ព្រោះបើផ្អែកតាមគណនីហ្វេសប៊ុកផ្ទាល់ របស់លោក ដែលតែងតែបង្ហោះ គឺលោកតែងតែដឹកនាំរឿងនេះ រហូតដល់ពាក់កណ្តាលយប់ជានិច្ច ហើយនេះគឺជាហេតុ ដែលធ្វើឲ្យលោកធ្លាក់ខ្លួនឈឺផងដែរ៕ 

លោក កៅ សីហា
រូបដែលអ្នកនាង ចន ច័ន្ទលក្ខិណាបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]